ការយល់ច្រឡំ
ការច្រឡំយ៉ាងធំមួយ ដែលអាចនាំមក នូវមហន្ដរាយ ដល់ព្រលឹង គឹការដែលយល់ច្រឡំថា ព្រះយេស៊ូវ ទើបនឹងកើត ក្រោយសាសនាធំៗទាំងឡាយ។ កំណើតព្រះគ្រិស្ទគឺទើបនិងចាប់ផ្ដើម ពីគ្រិស្ទសករាជ គឺទើបនិងបាន ជាង២០០០ឆ្នាំប៉ុណ្ណោះ គឺទ្រង់មិនអាចជាព្រះដែលបង្កើត ស្ថានសួគ៍និងផែនដីបានឡើយ ការនេះបានធ្វើ ឱយពួកផារ៉ាស៊ី ជាគ្រូនៃសាសន៍យូដា យល់ច្រឡំ ធ្វើឱយអ្នកកាន់ សាសនាដទៃទៀតក៏ច្រឡំ ខ្ញុំក៏បានច្រឡំ ជាច្រើនឆ្នាំ ហើយប្រឆាំង និងពួកគ្រិស្ទាន អស់ជាច្រើនឆ្នាំ មិនព្រមជឿថា ព្រះយេស៊ូវជាព្រះទេ ព្រោះកើតក្រោយព្រះពុទ្ធដល់ទៅជាង ៥០០ឆ្នាំ ឯណោះ។
តាមពិតកំណើតព្រះយេស៊ូវគ្រិស្ទ គឺគ្រាន់ជាការយោនយក កំណើតជាមនុស្ស របស់ព្រះដ៏ពិត ប៉ុណ្ណោះ។ ព្រះយេស៊ូវទ្រង់ជាព្រះ ដែលមាន ព្រះជន្មរស់ តាំងពីអស់កល្ប ទ្រង់គ្រាន់តែចុះមក ចាប់កំណើតជាមនុស្ស ដើម្បីបា្រស្រ័យទាក់ទង ពន្យល់មនុស្ស អំពីនគរស្ថានសួគ៍ និងជួយសង្រ្គោះ មនុស្សដើម្បីឱ្យបានទៅដល់ទីនោះប៉ុណ្ណោះ។
នៅក្នុងព្រះគម្ពីរ យ៉ូហាន ជំពូក១ ពីខ១ ដល់ ៥
១ កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ២ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក ៣ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ ៤ នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក ៥ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។
ព្រះបន្ទូលនៅទីនេះ គឺសំដៅទៅលើ តួអង្គព្រះយេស៊ូវនេះឯង ហើយព្រះបន្ទូលនេះទៀតសោត ក៏មានន៍យថាព្រះធម៍ ឬ ធម្ម ដែលមាននៅក្នុងពាក្យថា ធម្មជាតិ គឺជាតិកំណើត ទាំងឡាយណាដែលកើតឡើង ដោយសារព្រះធម៍ ឬព្រះធម្ម គឺសំដៅលើព្រះបន្ទូលនេះឯង ព្រោះព្រះយេស៌ូវ ទ្រង់បង្កើតរបស់សព្វសារពើ ដោយសារទ្រង់ កាលពីទ្រង់នៅឯស្ថានសួគ៍ ជាព្រះបន្ទូលនៅឡើយ។
សូមបញ្ជាក់ថា ធម៌នៅទីនេះមិនមែនជាធម៌របស់ព្រះពុទ្ធទេ។ ម្យ៉ាងទៀត មនុស្សក៏ពុំអាចរាប់បញ្ជូល ថាជាធម្មជាតិដែរ ព្រោះមនុស្សបានបង្កើតឡើង ក្នុងភាពពិសេសដូចជាអង្គព្រះ ដោយទ្រង់ផ្លុំ បញ្ចូល ខ្យល់ដង្ហើមទ្រង់ ដែលរស់ឡើងជាព្រលឹងមនុស្សសព្វថ្ថៃ ទ្រង់ពុំបានផ្លុំដង្ហើមទ្រង់ចូលក្នុង ពពួក ធម្មជាតិទេ។
សូមព្រះទ្រង់ប្រទានពរ