Scripture: John 6:22-58, យ៉ូហាន 6៖22-58
នំប៉័ងជីវិត
ក- ពិនិត្យអត្ថបទ៖
- អត្ថបទក្នុងជំពូក៦នេះ ទាំងមូល មានសាច់រឿង ជាប់គ្នាជាលំដាប់គឺ៖ ពីខ១ដល់១៥ ព្រះយេស៊ូវបាន ប្រទាននំប៉័ងអោយមនុស្ស ប្រាំពាន់នាក់ បានទទួលទានកាលពីល្ងាចម្សិលមិញ។
- ពី១៦ ដល់ខ២១ សិស្សព្រះយេស៊ូវបានចេញទូក ឆ្លងទៅត្រើយមា្ខងទៀតមុន ព្រះយេស៊ូវ នៅពេលព្រលប់ម្សិលមិញ។ ហើយទ្រង់បានយាងលើទឹកទាំងយប់ ទៅតាមសិស្សទ្រង់់ ដើម្បីជួយរំងាប់ខ្យល់ព្យុះ។
- អត្ថបទ សិក្សា ពីខ២២ ដល់ ៥៩, លុះស្អែកឡើង ហ្វូងមនុស្សរកព្រះយេស៊ូវ មិនឃើញ គេគិតថាទ្រង់គង់ក្នុងចំណោមពួកគេ ព្រោះទ្រង់មិនបានចេញទៅជាមួយពួកសិស្សទេ។ គេក៏ចេញទូកឆ្លងទៅត្រើយម្ខាងទៀត ក៏ជួបទ្រង់នៅជាមួយពួកសិស្ស គេក៏សួរទ្រង់ ថាតើលោកមកដល់ទីនេះពីកាលណា ព្រោះគេចង់ដឹង តែទ្រង់មិនឆ្លើយនឹង សំនួរគេទេ ទ្រង់បែរជាប្រាប់គេ ពីបំណងចិត្ដរបស់គេ ដែលចង់ស្វែងរកទ្រង់វិញ ក្នុងខ២៦ថា អ្នករាល់គ្នាស្វែងរកខ្ញុំ គឺសម្រាប់តែនំប៉័ងចំណែតកាយ ដែលវាគ្រាន់តែជាចំណីអាហារពុករលួយប៉ុណ្ណោះ។ ព្រះយេស៊ូវ បានបន្ថែមនៅក្នុងខ២៧ ចូរខំអោយបាន អាហារដែលស្ថិតស្ថេរ ដើម្បីអោយ បានជីវិតអស់កាលជានិច្ចវិញ។
ព្រះយេស៊ូវបានប្រាប់គេថា ទ្រង់ជានំប៉័ង ជីវិតដែល ចុះពីស្ថានមក អោយជឿដល់ទ្រង់ចុះ តែហ្វូងមនុស្ស គេហាក់ដូចជាមិនយល់ ហើយមិនជឿផង គេទារអោយទ្រង់ធ្វើទីសំគាល់អ្វីមួយ ដើម្បីអោយគេបានជឿដល់ទ្រង់។
ខ- ពន្យល់អត្ថន័យ៖
- ខ២៧ ព្រះបន្ទូលដាស់តឿន កុំប្រឹងអោយតែបានអាហារ ដែលតែងតែពុករលួយ នោះឡើយ ចូរខំអោយបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជិវិតអស់កល្បជានិច្ចវិញ។ គឺមានន័យថា កុំអោយគិតតែចំអែតក្រពះប៉ុណ្ណោះ តែត្រូវគិតដល់ជីវិតនៃព្រលឹងវិញ្ញាណផង។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលថា អ្នករាល់គ្នាមករកខ្ញុំនេះ គឺដោយសារតែ នំប៉័ង តែប៉ុណ្ណោះ នោះប្រាកដណាស់។ នៅក្នុងខ៣៤ នៅពេលដែលព្ញ ថាទ្រង់និងអោយ នំប៉័ង ដែលមិនអោយស្រេកឬឃ្លានទៀត នោះគេក៏តាំងសុំទ្រង់ ភ្លាមមួយរំពេច ទាំងមិនយល់អ្វីផង។ ត្រង់ខ នេះព្រះយេស៊ូវចង់មានព្រះបន្ទូលប្រាប់ថា អោយ គេទទួល ជឿដល់ទ្រង់ គឺទទួលជឿដល់ព្រះបន្ទូលរបស់ទ្រង់ ដែលជាការងារ របស់ព្រះ។
- ក្នុងខ៣០ នៅពេលដែលព្រះយេស៊ូវ ប្រាប់គេអោយជឿដល់ទ្រង់ គេបែរជាចង់ អោយទ្រង់ធ្វើទីសម្គាល់ ប៉ុន្ដែតាមពិត គេមិនបានយកចិត្ដទុកដាក់ និងទីសម្គាល់ទេ ព្រោះទ្រង់ទើប នឹងធ្វើទីសម្គាល់ គឺការអស្ចារ្យ ដែលទ្រង់មានតែត្រីពីរ និងនំប៉័ង៥ដុំ អាចអោយមនុស្ស ប្រាំ ពាន់នាក់បានទទួលទានឆ្អែត ហើយថែមទាំងសល់ទៀតផង។ មនុស្សខ្លះជំនាន់នេះ ក៏ដូចគ្នា មុននឹងជឿដល់ទ្រង់ ទាល់តែព្រះប្រទានពរ អោយគេមានបាន, ឬក៏ព្យាបាលអោយជាពីជម្ងឺអ្វីមួយ ឬុធ្វើការអស្ចារ្យអ្វីមួយ ដែលគេចង់បានជាមុនសិនទើបគេទទួលជឿតាមក្រោយ។
- ក្នុងខ៣៣៖ ‹ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង› ខនេះមានន័យត្រង់ ប៉ុន្ដែពិបាកយល់បន្ដិច។ពាក្យថា ‹នំប៉័ងរបស់ព្រះ› ឬ ‹នំប៉័ងជីវិត›, ឬ ‹នំប៉័ងពីស្ថានសួគ៍› គឺសំដៅលើតួអង្គ ព្រះយេស៊ូវផ្ទាល់ ដែលចុះពីស្ថានសួគ៍មក។ ក្នុងខ៥៥ ពីព្រោះ សាច់ឈាមខ្ញុំជាអាហារ ដ៏ពិតពីស្ថានសួគ៍ សូមរំព្ញក ក្នុង ជំពូក១ ខ១៤ ថាះ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ដូច្នេះរួមគា្នទៅមានន័យថា គឺព្រះបន្ទូល ដែលចុះពីស្ថានសួគ៍មកបានក្លាយ ជាសាច់ឈាម ហើយសាច់ឈាម នេះ ជាអាហារ សំរាប់អោយជីវិត ខាងព្រលឹងវិញ្ញាណ ដ៏រស់នៅអស់កល្ប ន័យដែលច្បាស់លាស់ គឺទទួលជឿទ្រង់ដោយពិតបា្រកដ។ ព្រះយេស៊ូវអោយយើងធ្វើវិធីលាងព្រះអង្គម្ចាស់ ដើម្បីរំលឹកការនេះជាសេចក្ដីសញ្ញា នៃព្រះគុណទ្រង់។
គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖
ខ៤០ ជាន័យសរ៉ុបសំខាន់នៃបំណងរបស់ព្រះ ‹៤០ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។›
ដូច្នេះគោលបំណងសំខាន់របស់ព្រះគឺចង់អោយអស់អ្នកណាដែលជឿដល់ ព្រះយេស៊ូវ ត្រូវមានជីវិតអស់កល្ប នឹងរស់ឡើងវិញនៅថ្ថៃចុងបំផុត។