ហេតុដូចម្ដេចបានជាយល់ខុសគ្នា?
បើយើងសួរថា តើហេតុដូចម្ដេច បានជាអាន ព្រះគម្ពីរតែមួយ ជាមួយគ្នា តែបែជាយល់អត្ថន័យ ខុសគ្នាទៅវិញ? តើបងប្អូន ដែលញញែកគ្នា ពីអត្ថន័យ ក្នុងព្រះគម្ពីរទេ? តើដែលធ្លាប់ព្ញ គ្រូគង្វាលច្រើននាក់ លើកខគម្ពីរតែមួយ តែយល់ខុសគ្នាទេ? តើបងប្អូន ដឹងថានិកាយគ្រិស្ទានខ្លះ បែកចេញជា និកាយដទៃ ដោយប្រកាន់ យល់អត្ថន័យ ខគម្ពីរខុសពីគេទេ? ជួនកាលការយល់ ហើយបកប្រែ ព្រះបន្ទូលខុសគ្នានេះ បានធ្វើអោយនិកាយខ្លះ ឃ្លាតចេញ ឆ្ងាយពីគោលជំនឿ របស់កំណើតគ្រិស្ទាន ហើយដែលរាប់បន្ចូល ទៅក្នុងការបង្រៀន ខុសឆ្គង ឬនិកាយខុសឆ្គង ដូចជា ពួកជំនុំម៉ូម៉ុន នឹងក្រុមជំនុំ សាក្សីរបស់ព្រះយេហូវ៉ា (Jehovah Witness) ជាដើម លើសពីនេះ ក៏មាននិកាយ គ្រិស្ទានតឹងរ៉ឹងខ្លះ ក៏បានរាប់ បញ្ចូលពួកជំនុំកាតូលិក ជាពពួកខុសឆ្គងផងដែរ។តែការដែលបែក ជានិកាយច្រើន ខុសគ្នា នោះមិនជាសំខាន់ ពេកទេ ប៉ុន្ដែការដែលសំខាន់នោះ គឺថាតើបងប្អូន កំពុងតែនៅក្នុង និកាយណា? បងប្អូននឹងត្រូវទទួលឥទ្ធិពល បង្រៀនពីនិកាយនោះ ឬគ្រូនោះជាមិនខាន។
ព្រះគម្ពីរ មានការពិបាកយល់ នៅកន្លែងខ្លះៗ ព្រោះមានអត្ថន័យ អាថ៎កំបាំង, ន័យប្រៀបធៀប, ន័យជាប្រស្នាក្នុងទំនាយ, ន័យជាទំនៀមទម្លាប់ របស់ពួកសាសន៍យូដា ជាដើម។ ឧទាហរណ៍ ព្រះគម្ពីរ ច្រើនយក ដើមឬផ្លែទំពាំងបាយជូរ, ដើមល្វា, ដើមស្រងែ ជាការប្រៀបពន្យល់ ដូច្នេះដើម្បីបង្ហាញ ឱ្យយើងបានយល់ កាន់តែច្បាស់ ដូច្នេះយើងត្រូវស្វែងយល់ ពីលក្ខណៈរបស់ដើមរុក្ខជាតិ ទាំងនោះទៀត។ ដូចជាព្រះគម្ពីរ ដែលបកប្រែចេញជា ភាសាដទៃតែងខ្វះចន្លោះនូវពាក្យជាឈ្មោះ ឬជាន័យ ដូចជាក្នុងភាសាអង់គ្លេស៍ ឈ្មោះដើមស្រងែនេះ គេប្រើពាក្យថា វីឌ ( weed ) ដែលសំដៅទៅលើ ពពួកស្មៅ ឬរុក្ខតូចៗ ជាទូទៅដែលឥតប្រយោជន៎ ប៉ុន្ដែចំណែកឯ ដើមស្រងែវិញ គឺជាដើមម៉្យាង ដែលមានដើម និងផ្លែដូចស្រូវបេះបិទ ហើយវាចូលចិត្ដ ដុះប្រគៀកនឹងគុម្គស្រូវ ស្រូបយកជីជាតិពីគុម្គស្រូវ តែផ្លែរបស់វាវិញ ស្កកឥតប្រយោជន៍ ដូចជាមនុស្ស មួយចំនួន បន្លំខ្លួនដូចជាគ្រិស្ទាន តែជំនឿគេស្កក ដូចស្រងែវិញ ដូច្នេះហើយបានជា ព្រះយេស៊ូវ ហាមមិនឱ្យដកវា ចោលទេ ព្រោះនាំឱ្យរលើងទាំងគុម្ពស្រូវ (ឬក៏ប្រហែល ព្រះអង្គចង់ទុក ឱ្យគេមានឱកាស បន្ថែមដើម្បីប្រែចិត្ដផងក៏មិនដឹង)។
មានហេតុផលខ្លះៗ ដែលបណ្ដាល ឱ្យយល់ព្រះគម្ពីរ ខុសអត្ថន័យគ្នា៖
១- អានគម្ពីរដោយ មិនបានពិនិត្យ ឱ្យបានហ្មត់ចត់
២- មិនមានចំណេះ ជ្រៅជ្រះផ្នែកភាសា
៣- ខ្វះជំនួយពីព្រះវិញ្ញាណ
៤- ការស្ដាប់ព្រះគម្ពីរមិនបានច្បាស់- ដូចជា និកាយ សាក្សីរបស់ព្រះយេហូវ៉ា បានយល់ថា ព្រះយេហូវ៉ា ជាព្រះវរបិតា ជាអង្គដាច់ដោយឡែក ពីព្រះយេស៊ូវ គឺព្រះវរបិតាដែលមានអំណាច បង្កើតរបស់សព្វសារពើរ តែបើយើងអាន ព្រះគម្ពីរលោកុប្បត្ដ ជំពូក១ ចាប់ពីខ៣ ទៅ មុននឹងបង្កើតអ្វីមួយ ព្រះគម្ពីរតែងតែប្រើពាក្យថា ‹ ព្រះទ្រង់មានបន្ទូលថា› ហើយរបស់នោះក៏កើតឡើងមែន នេះមានន័យយ៉ាងច្បាស់ថា ព្រះបន្ទូល (ក្រោយមក បានកើតជា ព្រះយេស៊ូវ ជាសាច់ឈាម របស់មនុស) ដែលជាអ្នកបង្កើតរបស់នោះ មិនមែនព្រះវរបិតាទេ ហើយក៏បានបញ្ជាក់បន្ថែម នៅក្នុងគម្ពីរ យ៉ូហាន ១៖១-៣ យ៉ាងច្បាស់ណាស់ថា ទ្រង់គឺជាព្រះបន្ទូល ដែលកើតជា ព្រះយេស៊ូវ ហើយទ្រង់គង់នៅ ជាមួយព្រះ ហើយក៏ជាព្រះផងដែរ។
៥- ហេតុដែលបណ្ដាល ឱ្យយល់ខុសខ្លាំងជាងគេ គឹការកាត់យល់ ព្រះគម្ពីរ ដោយការកាត់ស្មាន យោលទៅតាម គំនិតយោបល់ខ្លួនឯង តាមលក្ខណៈ របស់មនុស្សលោក តែព្រះគម្ពីរបានសរសេរឡើង ដោយការដឹកនាំ របស់ព្រះវិញ្ញាណ នៃសេចក្ដីពីត របស់ព្រះវិញ។ ឧទាហរណ៍ ជាសំនួរថា ហេតុដូចម្ដេច បានជានិកាយកាតូលិក ហៅគ្រូគង្វាលជា ឱពុក? ហើយឥតត្រូវមានប្រពន្ធ? ថែមទាំងគោរព ឬថ្វាយបង្គំម៉ារា បន្ថែមទៀត? និកាយកាតូលិកគិតថាពួកសាវ័ក សុទ្ធតែនៅ កម្លោះឥតប្រពន្ធ ដូច្នេះគ្រូគង្វាល ត្រូវតែឥតមានប្រពន្ធដែរ តែ តាមពិត លោកពេត្រុស គាត់មានមា្ដយក្មេក ដូច្នេះគាត់ប្រាកដ ជាមានប្រពន្ធ គ្រាន់តែព្រះគម្ពីរមិនបាននិយាយ អំពីប្រពន្ធគាត់ប៉ុណ្ណោះ នេះគឺបណ្ដាល មកពីការមិនបាន ពិនិត្យព្រះគម្ពីរ ឱ្យបានល្អីតល្អន់។ ចំណែកនាងម៉ារាទៀតសោត ក៏ជានារីបរិសុទ្វ ដូចជាព្រះដែរ ព្រោះជាអ្នកបង្កើតព្រះមក នេះគឺជាការយល់ របស់មនុស្ស តែព្រះគម្ពីរ បានបញ្ជាក់ យ៉ាងច្បាស់ថា គ្មានមនុស្សណាម្នាក់បរិសុទ្ធទេ លើកលែងតែ ព្រះយេស៊ូវ មួយអង្គគត់ ដែលជាបរិសុទ្ធ ម៉្យាងទៀតព្រះគម្ពីរបានហាម មិនឱ្យហៅមនុស្សណាម្នាក់ជា គ្រូឬជាឱពុក ជំនួស ព្រះឡើយ។
ការយល់ព្រះគម្ពីរ ឱ្យបានត្រឹមត្រូវ ជាការសំខាន់ បើយល់ខុស នាំឱ្យបកប្រែខុស ហើយក៏អនុវត្ដន៍ដែរ ដែលបណ្ដាលនាំឱ្យ មានបញ្ហា ហើយដែលគ្រោះថ្នាក់ធំ លើសជាងនេះ គឺព្រលឹងអាចដើរខុសផ្លូវ ហើយមិនបានសង្រ្គោះ។
មនុស្សតែងតែ ថ្កោលទោសគ្នា ចាប់កំខុស ទិះទៀន រិះគន់ និយាយដើមគ្នា មិនឈប់ឈរ ទាំងអ្នកនយោបាយ ទាំងអ្នកសាសនា ទាំងមនុស្សសាមញ្ញធម្មតា នេះវារឿងធម្មតារបស់មនុស្ស តែពេលនេះ យើងមិននិយាយ អំពីកំហុស ដែលកើតដោយ ទស្សនៈមនុស្សទេ តែយើងនិយាយ ពីកំហុសដែលឆ្លុះបញ្ចាំង តាមរយៈព្រះបន្ទូល។ ព្រះបន្ទូលក្នុងព្រះគម្ពីរ បានបញ្ជាក់ថា មិនត្រូវបន្ថែម ឬបន្ថយ ព្រះបន្ទូលឡើយ។ និកាយ ម៉ូមុន និង សាក្សីរបស់ព្រះយេហូវ៉ា គេបន្ថែមសៀវភៅ បង្រៀនពិសេសរបស់គេ ព្រោះព្រះគម្ពីរ វាខុសពីទ្រិស្ដីរបស់គេ ហើយគេយកព្រះគម្ពីរ គ្រាន់តែជានុយ ឬឧប្បករណ៍ សម្រាប់បំភាន់ មនុស្សប៉ុណ្ណោះ។ ចំណែកឯនិកាយកាតូលិក ក៏បានបន្ថែមគម្ពីរ៣ក័ណ្ឌទៀត លើសពីព្រះគម្ពីរធម្មតា។
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនិយាយនេះមិនមែនដើម្បី ចង់ទិះទៀនបងប្អូន ដែលនៅក្នុងនិកាយខុសឆ្គងទាំងនេះទេ ព្រោះបងប្អូនជាជនរងគ្រោះ ផ្នែកព្រលឹង តែខ្ញុំសូមដាស់តឿនរំលឹក ដោយសេចក្ដីស្រឡាញ់របស់អម្ចាស់ ឱ្យពិនិត្យ ផ្ទៀងការបង្រៀនរបស់គេ នឹងព្រះគម្ពីរឡើងវិញ បើព្រះគម្ពីរល្អត្រឹមត្រូវហើយ នោះគេមិនចាំបាច់ ប្រើសៀវភៅពិសេស ផ្សេងទៀតទេ។
មនុស្សគ្រប់គ្នា ត្រូវតែអានព្រះគម្ពីរ បើចង់ស្គាល់ខ្លួនឯង នឹងព្រះដែលបង្កើតខ្លួនមក តែបើចង់យល់ឱ្យបានច្បាស់ ឬចង់បង្រៀន គេបន្ដរទៀតនោះ ត្រូវតែមានជំនួយបន្ថែម ជាគ្រូក្ដី ជាសាលាព្រះគម្ពីរក្ដី ឬជាសៀវភៅសិក្សាក្ដី។ ឥឡូវមានសៀវភៅជំនួយជាច្រើន តែក៏ត្រូវប្រយ័ត្ន ក្នុងការជ្រើសរើសសៀវភៅ ទាំងនោះដែរ។
ខ្ញុំសូមជូនជាគំនិត មានសៀវភៅកម្មវិធីមួយ ដែលមានចំណងជើងថា ‹មណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរសំរាប់គ្រូគង្វាល › បានបកប្រែជាខ្មែរហើយ ជាសៀវភៅជំនួយដ៏ល្អ បន្ដែសៀវភៅនេះប្រហែល គេមិនបើកលក់ជាសាធារណៈទេ។
សូមព្រះទ្រង់ប្រទានពរ