Scripture: Gen. 6:2-4
នរណាជាកូនរបស់ព្រះ?
ប្រសិនបើបងប្អូន បានអានព្រះគម្ពីរបរិសុទ្ធ តាំងពីទំព័រដើមមក ដោយយកចិត្ដ ទុក្ខដាក់នោះបងប្អូនប្រហែលជា មានចម្ងល់ថា តើនរណាគេជា ‹‹ពួកកូនប្រុសរបស់ព្រះ››? នៅក្នុងគម្ពីរ លោកុប្បត្ដិ ៦៖២ ដែលថា៖ ‹‹ ២នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រី របស់មនុស្ស ថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធ តាមតែចិត្តគេទៅ›› ឃ្លានេះ បានឃើញម្ដងទៀតក្នុងខ៤ (កាលពួកកូនប្រុស របស់ព្រះបានចូលទៅ ឯកូនស្រីរបស់មនុស្ស )។ ដើម្បីស្វែងយល់ អំពីពាក្យថា ‹‹ ពួកកូនប្រុសរបស់ព្រះ›› នេះ តើសំដៅទៅលើពួកណា? ឬមានន័យដូចម្ដេច? នោះយើងត្រូវ លើកសំនួរថា តើព្រះមានកូនប្រុស ពិតប្រាកដប៉ុន្មាននាក់? ចម្លើយថា តែមា្នក់គត់ គឺព្រះរាជបុត្រា ព្រះយេស៊ូវគ្រិស្ទ ដែលជាព្រះ។ ដូច្នេះបញ្ជាក់ច្បាស់ថា ពួកកូនប្រុសរបស់ព្រះនេះ មិនបានសំដៅ ទៅលើកូនព្រះ ដ៏ពិតនោះទេ។ គំនិតយោបល់ខ្លះបានគិតថា ប្រហែលជាពួកទេវតាក្បត់ ដែលព្រះបានទម្លាក់ចុះមកនោះឯង? គំនិតនេះ ក៏មិនត្រឹមត្រូវដែរ ព្រោះទេវតា ទាំងនោះជាវិញ្ជាណ គ្មានភេទ មករួមរក្ស ជាមួយមនុស្សបានទេ។ ដូច្នេះឃា្លនេះ មិនមែនសំដៅទៅលើ កូនព្រះ ឬពួកទេវតា ពីឋានសួគ៌ទេ គឺប្រាកដជាសំដៅ ទៅពពួកមនុស្សមួយក្រុម នៅលើផែនដីនេះ ដូច្នេះគួរស្វែងរកថា តើពួកណា ឬពូជណាដែលហៅថា ‹‹ពួកកូនប្រុសរបស់ព្រះ›› នេះ?
ចូរសង្កេតមើល ឃ្លាថា ‹‹ពួកកូនប្រុសរបស់ព្រះ›› នេះតែងតែ ប្រើជាប់ជាមួយ នឹងឃ្លាមួយ ទៀតថា ‹‹កូនស្រីរបស់មនុស្ស›› នៅក្នុងខ២ នឹងខ៤ គឺសំដៅទៅលើ មនុស្សពីរពួក ឬពីរពូជ គឺពូជកូនព្រះ នឹងពូជកូនមនុស្ស។ សូមសង្កេតមើល ជំនួរពូជពង្ស របស់មនុស្ស ក្នុងគម្ពីរ លោកុប្បត្ដិ ដែលចែកចេញច្បាស់ជា ពីរពួក ឬពីរពូជ ដែលត្រូវកត់សម្គាល់ គឺពូជរបស់កាអ៊ីន ជាអ្នកសម្លាប់ អេបិល ជាប្អូនខ្លួនឯង ដោយច្រណែន ជាពូជដែលប្រព្រឹត្ដបាប ឧក្រិដ្ឋ អាក្រក់ ដែលព្រះទ្រង់ មិនសព្វព្រះហឬទ័យ ដេញឱ្យចេញឆ្ងាញ ពីស្រុករបស់ខ្លួន ក៏មានប្រពន្ធកូន ហើយការប្រព្រឹត្ដអាក្រក់នេះ ក៏បន្ដដល់កូនចៅទៀត ដូចជាឡាមេក ក្នុងជំពូក៤៖២៣-២៤ នេះជាពូជមនុស្ស ដែលប្រព្រឹត្ដបាប អាក្រក់ ដែលហៅថា ‹‹ពួកកូនមនុស្ស››។
ពូជមួយទៀត គឺពូជរបស់ អេបិល ដែលចេះស្ដាប់បង្គាប់ ចេះថ្វាយដង្វាយ គាប់ព្រះទ័យព្រះ តែត្រូវបងជាមនុស្ស បាបអាក្រក់សម្លាប់ចោល តែព្រះហឬទ័យ របស់ព្រះ ទ្រង់បានធ្វើ ឱ្យពូជអេបិលនេះ បានរស់ឡើងវិញ គឺទ្រង់បានឱ្យអ័ដាំ និងអេវ់ាបង្កើត ម្នាក់ទៀត ជំនួសអេបិល គឺសេត ក្នុងជំពូក៤៖២៥-២៦ សេតគាត់បានបង្កើត កូនប្រុសម្នាក់ ឈ្មោះអេណុស ដែលគាត់ ចាប់ចេះអំពាវនាវ រកព្រះ រហូតតកូន តចៅក្រោយមកទៀត ក៏ចេះដើរជាមួយនឹងព្រះ ដូចជា លោក ហេណុក និងណូអេ ជាដើម នេះហើយជា ពូជកូនរបស់ព្រះ គឺពូជដែលចេះស្គាល់ ស្ដាប់បង្គាប់ព្រះ ដូច្នេះ ‹‹ពួកកូនប្រុសរបស់ព្រះ›› នេះគឺដូចជា ងារឈ្មោះ សំដៅលើកូនប្រុសៗ របស់ពូជដំណរពី សេត មកនេះឯង ដូច្នេះបានជាព្រះ ទ្រង់ខ្ញាល់ជាខ្លាំង នៅពេលដែលឃើញពូជកូនព្រះនេះ ទៅភពប្រសព ជាមួយកូនស្រីៗ របស់ពូជដំណរ ពីកាអ៊ីនមក ដែលជាមនុស្សខូច អាក្រក់នោះ។
ទោះរហូត មកដល់សព្វថ្ងៃនេះ ក៏មនុស្សទាំងពីរប្រភេទនេះ បានរស់នៅច្របូកច្របល់លាយឡំ គ្នាក្នុងសង្គមមនុស្ស គ្រប់ទាំងជាតិសាសន៍ ក៏ពិតមែន តែចិត្ដខាងក្នុង របស់គេបាន ខុសគ្នាស្រឡះ ពូជព្រះជាមនុស្ស មានបាបដូចគ្នាមែន តែចេះទទួលលន់តួបាប ចេះអំពាវ នាវរកព្រះ ហើយចេះទទួលស្គាល់ព្រះ ដូចជាចោរទាំងពីរនាក់ ដែលជាប់ឆ្កាង ស្លាប់ជាមួយព្រះយេស៊ូវ គឺជាតំណាងនៃមនុស្ស ទាំងពីរប្រភេទ នៅលើលោកិយ៍នេះ។
តើបងប្អូន ជាមនុស្សប្រភេទណាដែរ តើជាពូជមនុស្ស? ឬជាពូជព្រះ? ការនេះ គឺសម្រេចនៅលើបងប្អូន បងប្អូនអាចទទួលជឿ ព្រះយេស៊ូវនៅពេលនេះ ហើយក្លាយជាពូជព្រះ ដែលទ្រង់សព្វព្រះទ័យ ឱ្យមនុស្សទាំងអស់ បានជាពូជរបស់ទ្រង់។
ដោយក្រុមជំនុំសហគមន៍ខ្មែរ