ព្រលឹងមនុស្ស
បើតាមការសង្កេតឃើញ មនុស្សជាសត្វលោកមានជីវិតម្យ៉ាងខុសប្លែក ពីសត្វដទៃ ទាំងពួងទោះធំ ឬតូចក្តី នៅលើផែនដីទាំងមូល ទាំងរូបកាយ ជីវិតរស់នៅ ការទាក់ទងគ្នាការឈ្លាសវៃ ព្រមទាំងមានអំណាចត្រួតត្រា លើសត្វគ្រប់ប្រភេទ នៅលើផែនដីផង។ ថ្វីត្បិតតែសត្វស្វា វាមានលក្ខណខ្លះដូចជាមនុស្ស ក៏ពិតមែន ប៉ុន្តែមនុស្ស ប្រាកដច្បាស់ ណាស់គឺមិនបានធ្វើវិវត្តពីពូជស្វាមកទេ ព្រោះ៖
- សត្វស្វាឥតមានឈាមដូចមនុស្សទេបើវាមានពូជជាមួយគ្នា ឈាមវាក៏ដូចគ្នានឹង មនុស្សដែរ បើឈាមវាដូចគ្នា ក្រសួងសុខាភិបាលក្នុងពិភពលោកទាំងមូលមិន ពិបាកប្រកាសសុំអំណោយទានឈាម ឬទិញឈាមសម្រាប់ជំនួយសង្រ្គោះនោះទេ ម្លេះគេនាំគ្នាចិញ្ចឹមស្វាសំរាប់ការយកឈាមនោះទៅហើយ។
- សព្វថ្ងៃនេះគេមិនដែលប្រទះឃើញ ក្រុមស្វា ឬពូជស្វា ឬបុគ្គលស្វាណាមួយ កំពុង តែធ្វើវិវត្តនោះសោះ។
- ប្រាជ្ញារបស់ជនជាតិស្វាមើលទៅដូចជាឆ្លាតជាងសត្វដទៃមែន ប៉ុន្តែវានៅតែមានព្រំ ដែន ដូចសត្វដទៃដែរ គឺវាមិនអាចឆ្លាតលើស ពីកំណត់ព្រំដែនរបស់វាទេ។
- គ្មានភ័ស្តុតាងពិតប្រាកដណាមួយបញ្ជាក់បង្ហាញពីការនេះ ទាល់តែសោះ គឺវាគ្រាន់ តែការគិតស្រម័យ ប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រប៉ុណោះ។
- ស្វាជាសត្វវាឥតមានព្រលឹងទេ។ យើងឥតដែលឃើញមានក្រុម ឬពូជស្វាណា ហៅប្រជុំគ្នាថ្វាយបង្គំព្រះ ឬមានជឿសាសនាអ្វី ដែលជាផ្នែកព្រលឹងវិញ្ញាណ សោះឡើយ ។
យើងបានដឺងថាមនុស្សមានព្រលឹង ដោយសារព្រះគម្ពីរ បានសរសរទុកមក ច្បាស់ លាស់ណាស់អំពីការដែលព្រះទ្រង់បានបង្កើតមនុស្សមក គឺនៅក្នុង គម្ពីរ លោកុប្បត្តិ 2៖7 “ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។”
1. អត្ថន័យនៃព្រលឹង៖ ដូច្នេះបើយោលទៅតាមព្រះគម្ពីរ ព្រលឹងគឺជាខ្យល់ដង្ហើម ពិសេស របស់ព្រះ គឺជាខ្យល់ដង្ហើមជីវិត ក៏ជាអំណាច ឬកម្លាំងដែលជម្រុញ រូបកាយរបស់មនុស្ស ឱ្យមានចលនា ហើយមានជីវិតរស់ឡើង។ លើសពីនោះ ខ្យល់ដង្ហើមជីវិតនោះ ក៏បានត្រឡប់ ជាព្រលឹងដ៏រស់ របស់ មនុស្សនោះផងដែរ។
2. លក្ខណរបស់ព្រលឹង៖ ព្រលឹងនៅតែរស់រហូត ទោះរូបកាយស្លាប់ក៏ដោយ
a. ព្រលឹងនៅរស់ ហើយអាចចូលក្នុងរូបកាយថ្មី៖ គម្ពីរ៎ (សាំយូអែលទី១ 28៖12-15) កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល ១៣ តែទ្រង់មានព្រះបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក ១៤ ទ្រង់មានព្រះបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។ ១៥ ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានព្រះបន្ទូលឆ្លើយថា ខ្ញុំមានសេចក្តីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីលោកបង្ហាញការ ដែលខ្ញុំគួរធ្វើយ៉ាងណា។”
b. ព្រលឹងនៅរស់ ហើយមានវិញ្ញាណ សំដៅយកវិញ្ញាណរបស់ព្រលឹង ដែល មានវិញ្ញាណទាំង៥ដូចជារូបកាយដែរ ព្រោះព្រះបានបង្កើតរូបកាយ មនុស្សមក តម្រុវនឹងដង្ហើមជីវិតដែលជាព្រលឹងនោះឯង។ នៅក្នុងព្រះគម្ពីរលូកា 16៖20-25“គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក ២៤ នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ ២៥ តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារ គាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា ២៦ មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ ២៧ គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច ២៨ ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមឲ្យគាត់ទៅធ្វើបន្ទាល់ប្រាប់គេផង ក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ”។
បើយើងពិនិត្យមើលរឿងខាងលើនេះ គឺជារឿងរបស់មនុស្សដែលស្លាប់ទៅហើយ នៅស្ថាន ឃុំព្រលឹង ហើយនិយាយពីសកម្មភាពរបស់ព្រលឹងទាំងនោះ។ ចូរពិនិត្យមើលពាក្យ ដែល មានគូសបន្ទាត់ពីក្រោម ពាក្យទាំងនោះ បានបញ្ជាក់ថា ព្រលឹងមាន៖ មានរូបរាងដែរ (គឺរូប កាយរបស់ព្រលឹង), មានភ្នែកអាចមើលឃើញ, មានមាត់អាចស្រែកហៅ, មានអណ្តាត ដែលស្រេកទឹក, មានម្រាមដៃអាចជ្រលក់ទឹក, អាចនៅចាំ ហើយស្គាល់គ្នា, មានអារម្មណ៍ ដឹងក្តៅត្រជាក់, ចេះអាណិតអាសូរ, ដឹងវេទនា, ឬ កំសាន្តចិត្ត មានការភ័យខ្លាច ការទាំង អស់នេះ ក៏មានដូចពីកាលមនុស្សនៅរស់ជារូបកាយដែរ។
-ដូច្នះព្រលឹងមនុស្ស បានរស់នៅបន្តទៅទៀត ក្រោយពីរូបកាយបានស្លាប់ទៅ។
-ម្យ៉ាងទៀតព្រលឹងទេ ជាអ្នកមានអារម្មណ៍ ទទួលរងទុក្ខ មិនមែនជារូបកាយទេ ព្រោះរូប កាយ ដែលឥតមានព្រលឹង គឺឥតមានទាំងវិញ្ញាណ ហើយឥតមានដឹងអ្វីទាំងអស់។ ដូច្នេះព្រលឹងគឹជាខ្យល់ ដង្ហើមជីវិតដែលចេញអំពីព្រះមក ប្រដាប់ដោយ ចិត្ត, គំនិត, អារម្មណ៍, ឆន្ទ, និង វិញ្ញាណ មកជាមួយជាស្រេចហើយ។ ចំណែកឯរូបកាយវិញ នោះពិត ជាគ្រាន់តែជាសំណាក សូនអំពីដី គ្រាន់តែជា សំបកក្រៅបណ្តោះអាសន្ន មួយរយ: ដូច ព្រះបន្ទូលបាន ចែងទុកមកមែន។ សរុបសេចក្តីទៅ ព្រលឹង គឺជាជីវិត ដែលរស់របស់ មនុស្ស ទោះមានរូបកាយ ឬឥតរូបកាយក្តី គ្រាន់តែ ភ្នែកយើងសព្វថ្ងៃនេះ មិនអាចមើល ឃើញព្រលឹងបានទេ។
វិញ្ញាណ – ដោយព្រលឹងជា អរូបិយនាម ដែលមើលមិនឃើញ យល់ក៏មិនច្បាស់ អំពីព្រលឹង មនុស្សសាម្មញ្ញ បានប្រើពាក្យវិញ្ញាណ និងព្រលឹង ជំនួសគ្នាទៅវិញទៅមក ដូចជាមានន័យតែ១។ ប៉ុន្តែបើយោលទៅតាមព្រះគម្ពីរវិញ ពាក្យទាំងពីរ គឺមានន័យខុសគ្នា គឺ វិញ្ញាណ គ្រាន់តែជា ផ្នែកមួយរបស់ព្រលឹងប៉ុណ្ណោះ។ លើសពីនេះវិញ្ញាអាចមានន័យ ពីរយ៉ាង៖
ក. វិញ្ញាណ (Senses) ជាផ្នែកមួយ របស់ព្រលឹង ដែលជាប្រដាប់ សម្រាប់ទទួល ដំណឹង, សញ្ញា, សម្លេង, រូបភាព, ដើម្បីបញ្ជូនទៅចិត្ត ដែលជាផ្នែកមួយទៀត នៃព្រលឹង ដើម្បីចងចាំ។
ខ. វិញ្ញាណ (Spirit) ដូចជាវិញ្ញាណបរិសុទ្ធ (Holy Spirit) ព្រះទ្រង់ជាវិញ្ញាណ គឺសំដៅ ទៅលើជីវិតដែលមើលមិនឃើញ- ដូចជា ព្រលឹងខ្មោច អារក្ស ជាវិញ្ញាណ ជាដើម។
3. ការស្លាប់នៃព្រលឹង. គា្មនអ្នកណាអាចសម្លាប់ព្រលឹង បានឡើយ មានតែព្រះ១ ប៉ុណ្ណោះ។
Matthew 10:28 “កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង”
ជាចុងក្រោយព្រលឹងនឹងត្រូវជំនុំ ជំរះ ដោយព្រោះអំពើបាប ព្រលឹងណាដែលត្រូវកាត់ ទោសបោះចូល ទៅក្នុងបឹងភ្លើង ដែលហៅថាសេចក្តី ស្លាប់ទី២ (ស្លាប់ទី១ គឺការមិនស្តាប់ បង្គាប់ព្រះ ប្រព្រឹត្តអំពើបាប ត្រូវបែកចេញមិនស្គាល់ព្រះ ប៉ុន្តែនៅមានឱកាស លន់តួរបាប តែសេចក្តីស្លាប់ទី២ ជាការស្លាប់ចុងក្រោយ ឥតមានឱកាសទៀតទេ)។
ការវិនិច្ឆ័យទោសចុងក្រោយបង្អស់ វិវរណ 20៖11-15
១១ ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដី និងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ ១២ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ១៣ ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ១៤ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ ១៥ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
តម្លៃនៃព្រលឹង- បើយោលទៅតាមព្រះបន្ទូល ព្រលឹងមានតម្លៃ លើសប្រមាណមិនអាចកាត់ តម្លៃជាមាស ឬ ប្រាក់បានឡើយ។
ក. តម្លៃលើស រូបកាយ កែវភ្នែក ឬអវយវ
Matthew 18:8 ៨ បើសិនជាដៃ ឬជើងអ្នក នាំឱ្យអ្នកមានបាប នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ៩ ហើយបើភ្នែកអ្នកនាំឲ្យអ្នកមានបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក។
ខ. តម្លៃលើសលោកីយ៍ទាំងមូល.
Matthew 16:26 “២៦ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ។”
ព្រលឹងជាខ្យល់ដង្ហើមជីវិត របស់ព្រះដ៏មានព្រះជន្មរស់ នៅអស់កល្ប ដូច្នេះព្រលឹងក៏ជា ជីវិតរស់នៅអស់កល្បដែរដោយគ្រាន់តែខុសកន្លែងគ្នាប៉ុណ្ណោះ គឺអស់ទាំងព្រលឹងណា ដែលបានទទួលជឿព្រះយេស៊ូវគ្រិស្ទ នោះនឹងបានរស់នៅជាមួយព្រះអស់កល្ប នៅឯ ស្ថានសួគ៌ តែអស់អ្នកណាដែល មិនបានជឿវិញ នោះនឹងត្រូវ ជំនុំជំរះ កាត់ទោស បោះ ចូល ទៅក្នុងបឹងភ្លើង ក្តៅអស់កល្បជានិច្ចវិញ ដោយព្រោះអំពើបាប។
វាសនានៃព្រលឹង របស់អស់លោក បងប្អូន គឺពឹងផ្អែក លើការសម្រេចចិត្ត អស់លោក បងប្អូនហើយ។ ការសម្រេចចិត្ត ថ្ងៃនេះសម្រាប់ជោគវាសនានៃព្រលឹង នៅថ្ងៃស្អែក។
សូមទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដើម្បីកុំឱ្យហួសពេល ព្រោះព្រះបន្ទូលជា សេចក្តីពិត។
សូមព្រះទ្រង់ប្រទានពរ!