ចំណីអាហារនឹងព្រលឹងឈឺ
មនុស្សគ្រប់គ្នាខ្លាចសេចក្ដីស្លាប់ជាងអ្វីទាំងអស់ទោះតែខ្លួនមិនដែលបានស្គាល់ សេចក្ដីស្លាប់នោះជាយ៉ាងណាក៏ដោយគេមិនដែលធ្លាប់ស្លាប់សោះគេដឹងតែម្យ៉ាងគឺគេនឹងត្រូវតែស្លាប់ថ្ងៃមួយមិនខានដោយព្រោះឃើញមនុស្ស ស្លាប់តែបន្ដរគ្នាជាពិសេសមនុស្ស ដែលមានវ័យចំណាស់ហើយមនុស្សក៏ដឹងទៀតថាខ្លួនកំពុងតែវិវត្ដន៍ទៅក្នុងផ្លូវស្លាប់នោះឯង។ទោះមនុស្សខំប្រឹង រកគ្រប់មធ្យោបាយដើម្បីការពារឬពន្យាអាយុខ្លួន ឱ្យបានវែងតែមិនជាបានការអ្វីទេ។ទោះស្ដេចនាម៉ឺនមន្រ្ដីអ្នកមានឬអ្នកក្រកិ្ដទោះមានគ្រូពេទ្យពូកែយ៉ាងណាក្ដី ក៏ជួយគេឱយរួចពីស្លាប់នេះមិនបានឡើយ។នៅពេលឈឺម្ដងៗមនុស្សក៏ភ័យខ្លាចជាខ្លាំងណាស់ខ្លាចស្លាប់ប្រញាប់ប្រញាល់រកពេទ្យរកថ្នាំដើម្បីព្យបាលឱយទាន់ ពេលវេលាប៉ុន្ដែនៅពេលមនុស្សបានឮដំណឹងល្អដែលថាមានព្រះ ដែលអាចជួយមនុស្សឱយរួចពីស្លាប់ជួយឱ្យជីវិតបានរស់ឡើងវិញមានជីវិតអស់កល្បជានិច្ចយ៉ាងណាក្ដីមនុស្សបែរជាធ្វើហីមិនខ្ចីខ្វល់នឹងស្ដាប់បែរជាប្រកែកមិនជឿទាំងមិនចាំបាច់យកទៅគិតមើលផងគ្មានអំណរនឹងស្វែងយល់អំពីការនេះទាល់សោះ។បើតាមទំហំនៃការភ័យខ្លាចនិងការប្រយ័ត្នការពារជីវិតរបស់គេគេគួរតែត្រេកអរស្វែងយល់បន្ថែមក្រែងលោពិតអ្នកខ្លះមានតែខឹង នឹងអ្នកប្រាប់បន្ថែមទៀតផងក៏មានដូចម្ដេចបានជាអញ្ចឹងទៅវិញ??? មានមនុ្សម្នាក់គាត់បាននិយាយថានៅពេលគាត់ឈឺធ្ងន់គាត់ទទួលអ្វីមិនបានទេគឺចិត្ដគាត់ មិនឃ្លានមិននឹកចង់មិនតែប៉ុណ្ណោះ គាត់ថែមទាំង មិនចង់ឃើញមិនចង់ធំក្លិន ម្ហូបអាហារអ្វីទាំងអស់ផងគឺសរីរង្គកាយមនុស្សឈឺមិនត្រូវការនិងចំណីអាហារទេ។ចំណែកឯព្រលឹងវិញ្ញាណរបស់មនុស្សក៏ដូចគ្នាដែរមនុស្សទាំងអស់បានកើតឡើងដោយមានព្រលឹងឈឺ ដោយដាច់ចេញពីព្រះគឺដូចជាមែកឈើដែលដាច់ចេញពីគល់រស់រង់ចាំតែថ្ងៃស្លាប់លើកលែងតែគេចំហរចិត្ដជឿ ដល់ព្រះនោះព្រះគុណនឹងនាំគេឱ្យបានជួបនឹងព្រះដែលជាម្ចាស់ឬគល់នៃព្រលឹងនោះវិញទើបគេអាចប្រែសភាពរស់ជាថ្មីឡើងវិញ។ដូច្នេះហើយបានជាមនុស្សដែលឥតជំនឿលើព្រះនោះគេគ្មានអំណរឬការយល់ដឹងអ្វី អំពីព្រលឹងវិញ្ញាណទេព្រោះព្រលឹងគេបាន កំពុងស្ថិតក្នុង សភាពឈឺធ្ងន់សូម្បី តែព្រះបន្ទូល ក៏គេបដិសេដ្ឋដែរ គេទទួលបានតែការ បង្រៀន លួងលោមពីមនុស្ស ដូចគ្នាប៉ុណ្ណោះ។
ប៉ុនែ្តមនុស្ស ដែលបានកើត ជាថ្មីក្នុងព្រះវិញ្ញាណ នោះត្រូវការចំណីអាហារវិញ ព្រះបន្ទូល និង សេចក្ដីអធិស្ថាន នេះហើយជា ចំណីរបស់ព្រលឹងដែលរស់ ។ គ្រិស្ទានគួរតែ យល់ដឹង ពីការនេះ ដើម្បឱ្យចេះយល់ ហើយអនុគ្រោះនឹងអាណិតដល់អ្នកដែលមិនទាន់ បានជឿនៅឡើយ។