អត្ថបទសិក្សាព្រះគម្ពីរ
Scripture: John 3:1-16, យ៉ូហាន ៣៖១-១៦
កំណើតថ្មីរបស់មនុស្ស
១ រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម២ លោកក៏មកឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ៤ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ៥ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ៦ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ៧ កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ៨ ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ៩ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន១០ ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ១១ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្តីបន្ទាល់របស់យើងទេ១២ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន១៣ គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង១៤ ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ១៥ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ក- ពិនិត្យអត្ថបទ៖
- លោកនីកូដេម ជាពួកផារិស៊ីម្នាក់ បានមកជួបព្រះយេស៊ូវទាំងយប់ ដោយយល់ថា ព្រះយេស៊ូវ ជាមនុស្សពិសេស ដែលមកពីព្រះ។
- ព្រះយេស៊ូវ បានលើក ពីប្រធានបទមួយស្ដីពី ការកើតជាថ្មី ដែលជាប្រធានសំខាន់ មិនសំរាប់តែ លោកនីកូដេម ប៉ុណ្ណោះទេ តែសំរាប់មនុស្សជាតិទាំងអស់ នៅលើផែនដី។
- លោកនីកូដេម និងព្រះយេស៊ូវ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងប្រធានបទ ការកើតជាថ្មីនេះ។
- ខគន្លិះមាន៖ ខ៣, ខ៥, ខ៦, ៧, ៨, ខ១៣, ខ១៥, ខ១៦
ខ- ពន្យល់អត្ថន័យ៖
- ក្នុងខ៣ ព្រះយេស៊ូវថា បើមិនបាន កើតជាថ្មី នោះគ្មានអ្នកណាអាច នឹងឃើញនគរ ព្រះបានទេ មានន័យថា បើមិនបានកើតជាថ្មី នោះមិនអាចទៅស្ថានសួគ៍បានឡើយ។ ការនេះសំខាន់ណាស់ ដូច្នេះហើយបានជាលោកនីកូដេម សួរបញ្ជាក់ ដើម្បីឱយ ព្រះយេស៊ូវ ពន្យល់ឱយបាន ច្បាស់លាស់ពីការកើតជាថ្មីនេះ តើមានន័យយ៉ាងដូចម្ដេច។
- នៅខ៥ ព្រះយេស៊ូវមានព្រះបន្ទូលថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណា អាចនឹងចូលទៅ ក្នុងនគរព្រះបានទេ។ ពាក្យថា កើតអំពីទឹក នៅ ទីនេះ មិនសំដៅយក ការជ្រមុជទឹកនោះទេ តែសំដៅលើការ ស្អាតបរិសុទ្ធវិញ ព្រោះ ការជ្រមុជទឹក គឺគ្រាន់តែបញ្ជាក់ ពីការស្តាប់បង្គាប់ ដែលព្រះយេស៊ូវបាន បង្គាប់ឱយ ធ្វើការនេះ នឹងជាទីបន្ទាល់ ថាខ្លួនបានប្រែចិត្ដ ទទួលជឿព្រះ ហើយប៉ុណ្ណោះ មានតែ មនុស្សទេ ដែលបានធ្វើបុណ្យ ជ្រមុជទឹក ចំណែក ព្រះយេស៊ូវវិញ ទ្រង់មិនបានធ្វើ បុណ្យជ្រមុជទឹក ឱយមនុស្ស ណាម្នាក់នោះទេ គឺទ្រង់បានជ្រមុជគេ ដោយព្រះវិញ្ញាណ វិញ។
- ដូច្នេះការកើតជាថ្មីនេះ គឺជាការដែលកើត ដោយវិញ្ញាណ ដែលទ្រង់បានជ្រមុជ នោះឯង។ ក្នុងខ៨ ហើយ ការកើតជាថ្មីនេះ ក៏មើលមិនឃើញផង ព្រោះជាវិញ្ញាណ បីហាក់ដូចជាខ្យល់ ដែលរសាត់ចុះឡើងពិត តែមើលមិនឃើញឡើយ។
- ក្នុងខ១៣ ព្រះយេស៊ូវ បានបញ្ជាក់ថា ទ្រង់ជាព្រះដែល យាងចុះពីស្ថានសួគ៍មក ដើម្បីធ្វើការទាំងអស់នេះ គឺការឱយកំណើតថ្មី អំពីព្រះវិញ្ញាណ ដើម្បីឱយមនុស្សមាន សិទ្ធិ ចូលស្ថានសួគ៍ នេះឯង។
- ដោយសារ មនុស្សមានការពិបាកយល់ អំពីផ្នែកព្រលឹងវិញ្ញាណនេះ សូម្បីតែលោក នីកូដេម ដែលជាអ្នកធំ មានចំណេះជ្រៅជ្រះផង នៅតែ មិនបានយល់ច្បាស់ ពីការនេះ ទេ ដូច្នេះហើយ បានជាព្រះយេស៊ូវ មានបន្ទូលយ៉ាងខ្លី ក្នុងខ១៥ថា ដើម្បីឲ្យអ្នកណាដែលជឿ ដល់កូនមនុស្ស (គឺជឿដល់ទ្រង់) នោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្ប ជានិច្ចវិញ។ គឺគ្រាន់ជឿ ទុកចិត្ដ ដល់ទ្រង់ប៉ុណ្ណោះ។
- ក្នុងខ១៦ ព្រះទ្រង់បានស្រឡាញ់ មនុស្សលោកទាំងអស់ក៏ពិតមែន ប៉ុន្ដែមានតែអ្នក ដែលបានជឿ ដល់ព្រះរាជបុត្រា គឺព្រះយេស៊ូវប៉ុណ្ណោះ ដែលមិនត្រូវជាប់ជំនុំជំរះ ឬមានទោសឡើយ តែត្រូវបានជីវិត អស់កល្ប នៅនាស្ថានសួគ៍ ជាមួយទ្រង់វិញ មានន័យថា អស់អ្នកណា ដែលមិន បានជឿ ដល់ទ្រង់ នោះនឹងជាប់ជំនុំជំរះវិញ ព្រោះព្រះទ្រង់ ជាព្រះដ៏ បរិសុទ្ធ សុចរិត យុតិធម៍ ទ្រង់មិនអាច រាប់អ្នកមានបាប ជាអត់ទោស នោះទេ។
គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖
- ដូច្នេះកំណើតថ្មី ដែលកើតដោយសារ ព្រះវិញ្ញាណនេះ សំខាន់ខ្លាំងណាស់ សម្រាប់ មនុស្សគ្រប់រូប ដែលចង់ទៅនៅស្ថានសួគ៍ គឺព្រះយេស៊ូវ ដែលយាងចុះ ពីសា្ថនសួគ៍មក គឺដើម្បីលាង សំអាតមនុស្ស ឱយបានស្អាត ពីអំពើបាបរបស់ខ្លួន ដើម្បីឱយបានចូល ទៅទីបរិសុទ្ធរបស់ទ្រង់។
- ព្រះយេស៊ូវ បានបញ្ជាក់ គ្រប់ទាំងសកម្មភាព របស់ទ្រង់ ថាទ្រង់ប្រាកដ ជាព្រះ ដែលបានយាងចុះ ពីស្ថានសួគ៍ពិតប្រាកដមែន គឺទ្រង់បានមក ចាប់កំណើត នឹងនាង ព្រហ្មចារីណ៍ ដែលមាន ព្រះវិញ្ញាណបរិសុទ្ធ ជាបិតា គឹជាព្រះ។ ទ្រង់បានសុគត តែបីថ្ងៃ ហើយទ្រង់ បានរស់ ឡើងវិញ ក៏បានយាង ត្រឡប់ទៅស្ថានសួគ៍ វិញទាំង ភ្នែកស្រស់ មានសិស្សទ្រង់ បានធ្វើបន្ទាល់ ពីការទាំងអស់នេះ ដោយមាន ទាំងកត់ ចារទុក ក្នុងព្រះគម្ពីរផង។
- ដោយសារព្រះគុណ ទ្រង់មានសេចកី្ដ អត់ធ្មត់នឹងអំពើបាប របស់មនុស្ស ទ្រង់បាន ប្រកាស ផ្សាយដំណឹងល្អនេះ អស់រាប់ពាន់ឆ្នាំហើយ ដើម្បីឱយមនុស្ស បានប្រែចិត្ដ ជឿដល់ទ្រង់ តើនេះមិនយុតិធម៌ ទេឬអី? តើព្រះទ្រង់មិនបានទុក ឱយអស់ លោក បងប្អូន មួយរយឆ្នាំ សំរាប់គិតពិចារណា នឹងធ្វើការសម្រេច ប្រែចិត្ដជឿ ដល់ទ្រង់ទេឬអី? នេះគឺជាការសំខាន់ តែមួយគត់ នៃជីវិតមនុស្សហើយ បើមិនមែនទេ តើមានអ្វី ដែលសំខាន់ ជាងនេះទៀត? សូមរកនឹកមើលចុះ លើសពីនេះគឹគ្មានអ្វី ក្រៅពី ការស្លាប់ទៅវិញ ជាអសារបង់ ប៉ុណ្ណោះ។
- ព្រះទ្រង់បានបង្កើត បក្សីមក ដែលជាសត្វ ដែលមានកំណើត ពីរដង គឺម្ដងដំបូង ជាពង ដែលនៅក្នុងរបាំង នៃសំបក មើលអី្វក៏មិនឃើញ សូម្បីតែមេ ដែលជាអ្នកបង្កើត ខ្លួនក៏មិនឃើញ មិនស្គាល់ផង ទាល់តែវាញាស់ គឺកើតជា ដំណាក់កាលទីពីរ ទើបវា បានស្គាល់ អី្វៗទាំងអស់។
- តើលោក អ្នកបានកើត ជាថ្មីហើយឬនៅ? បើនៅទេ តើចង់ទៅនៅ ស្ថានសួគ៌ឬទេ? បើចង់ សូមទូលសូម ទៅព្រះយេស៊ូវ តាមលំនាំ សេចក្ដីអធិស្ឋាន ដូចតទៅនេះ ៖
ឱ! ព្រះយេស៊ូវអើយ ទូលបង្គំជាមនុស្សមានបាប សូមទ្រង់មេត្ដា អត់ទោសបាប ឱយទូលបង្គំផង ហើយសូមទ្រង់អនុញ្ញាតិ ឱទូលបង្គំបានចូលទៅនៅ ក្នុងនគរ របស់ទ្រង់ផង។ អាម៉ិន
សូមបងប្អូនស្វែងរក ព្រះវិហារ ជិតខាងបងប្អូន ដើម្បីចូលរួម ថា្វយបង្គំទ្រង់ នឹងរៀន ព្រះបន្ទូលទ្រង់ថែមទៀត។
សូមព្រះដ៏មានព្រះជន្មរស់ ប្រទានពរ ដល់អស់ លោកអ្នក បងប្អូន។