អ្នកអាចរស់ពីស្លាប់ឡើងវិញ ក្នុងកំឡុងពាក់កណ្ដាលខែមេសាដែលត្រូវនឹងបុណ្យរំលងរបស់ពួកសាសន៍យូដាក្រុមជំនុំគ្រិស្ទានតែងតែប្រារព្វធ្វើបុណ្យអបអរសារទររំព្ញកថ្ងៃ ព្រះយេស៊ូវគ្រិស្ទរស់ពីសុគតឡើងវិញ។ថ្ងៃព្រះយេស៊ូវរស់ឡើងវិញនេះជាថ្ងៃដ៏អស្ចារ្យដែលមិនដែលមានក្នុងប្រវត្ដិសាស្រ្ដរបស់មនុស្ស។ការរស់ឡើងវិញរបស់ព្រះយេស៊ូវមិនមែនជាការ ដែលកើតឡើងដោយ ចៃដន្យនោះទេប៉ុន្ដែបានសរសេរបា្រប់ ជាច្រើនរយឆ្នាំ ទុកជាមុនក្នុងព្រះគម្ពីរ បរិសុទ្ធ។ប្រាកដណាស់នៅលើផែនដីនេះគ្រប់ទាំងមនុស្សទាំងព្រះបានត្រូវស្លាប់ហើយស្លាប់រហូតប៉ុន្តែមានតែសពព្រះយេស៊ូវមួយអង្គគត់ប៉ុណ្ណោះដែលសុគត តែបីថ្ងៃហើយរស់ឡើងវិញហើយបន្ដគង់នៅលើផែនដីចំនួន៤០ថ្ងៃទៀតទើបយាងហោះឡើងទៅ ស្ថានសួគ៍វិញទាំងភ្នែកស្រស់។ ជីវិតសង្ខេបរបស់ព្រះយេស៊ូវ៖ ថ្វីត្បិតតែព្រះយេស៊ូវមើលទៅដូចជា មនុស្សធម្មតាប៉ុន្ដែទ្រង់មិនមែន ជាមនុស្ស ធម្មតាទេចូរពិនិត្យមើល៖ កំណើតរបស់ទ្រង់ គឺកើតជាមួយនាង ក្រមុំព្រហ្មចារីយ៍និងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដូច្នេះទ្រង់ជាមនុស្សកូនកាត់ព្រះគឺមានម្ដាយជាមនុស្សនឹងឳពុកជាព្រះ។ បេសកកម្ម របស់ទ្រង់គឺជួយផ្គត់ផ្គង់ផ្ដល់ចំណី អាហារ ដល់អ្នកស្រេកឃ្លាន,ព្យាបាលអ្នកជម្ងឺ,ប្រោសមនុស្សស្លាប់,ប្រកាសនិងបង្រៀនមនុស្ស ឱ្យទទួលស្គាល់អំពើបាប,…