J02- ទឹកក្លាយជាស្រានៅភូមិកាណា

អត្ថបទសិក្សាព្រះគម្ពីរ  Scriptured: John 2:1-11, យ៉ូហាន ២៖១-១១  ទឹកក្លាយជាស្រា​នៅ​ភូមិ​កាណា   ១ លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហមង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ហើយ​មាតា​ព្រះយេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ ២ គេ​បាន​អញ្ជើញ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ ៣ កាល​ស្រា​ទំពាំងបាយជូរ​អស់​ហើយ នោះ​មាតា​ព្រះយេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ ៤ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ ៥ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ…

J01- ពន្លឺដល់មនុស្សលោក

Scripture: John 1:1-14, យូហាន ១៖១-១៤    ពន្លឺនៃលោកិយ៍   ១ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ២ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក៣ គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ៤ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក៥ ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។  ៦ មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក៧ អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ។៩ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍១០ ទ្រង់​បាន​គង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់…

ចំណីអាហារនឹងព្រលឹងឈឺ

ចំណីអាហារនឹងព្រលឹងឈឺ មនុស្សគ្រប់គ្នាខ្លាចសេចក្ដីស្លាប់ជាងអ្វីទាំងអស់ទោះតែខ្លួនមិនដែលបានស្គាល់ សេចក្ដីស្លាប់នោះជាយ៉ាងណាក៏ដោយគេមិនដែលធ្លាប់ស្លាប់សោះគេដឹងតែម្យ៉ាងគឺគេនឹងត្រូវតែស្លាប់ថ្ងៃមួយមិនខានដោយព្រោះឃើញមនុស្ស ស្លាប់តែបន្ដរគ្នាជាពិសេសមនុស្ស ដែលមានវ័យចំណាស់ហើយមនុស្សក៏ដឹងទៀតថាខ្លួនកំពុងតែវិវត្ដន៍ទៅក្នុងផ្លូវស្លាប់នោះឯង។ទោះមនុស្សខំប្រឹង រកគ្រប់មធ្យោបាយដើម្បីការពារឬពន្យាអាយុខ្លួន ឱ្យបានវែងតែមិនជាបានការអ្វីទេ។ទោះស្ដេចនាម៉ឺនមន្រ្ដីអ្នកមានឬអ្នកក្រកិ្ដទោះមានគ្រូពេទ្យពូកែយ៉ាងណាក្ដី ក៏ជួយគេឱយរួចពីស្លាប់នេះមិនបានឡើយ។នៅពេលឈឺម្ដងៗមនុស្សក៏ភ័យខ្លាចជាខ្លាំងណាស់ខ្លាចស្លាប់ប្រញាប់ប្រញាល់រកពេទ្យរកថ្នាំដើម្បីព្យបាលឱយទាន់ ពេលវេលាប៉ុន្ដែនៅពេលមនុស្សបានឮដំណឹងល្អដែលថាមានព្រះ ដែលអាចជួយមនុស្សឱយរួចពីស្លាប់ជួយឱ្យជីវិតបានរស់ឡើងវិញមានជីវិតអស់កល្បជានិច្ចយ៉ាងណាក្ដីមនុស្សបែរជាធ្វើហីមិនខ្ចីខ្វល់នឹងស្ដាប់បែរជាប្រកែកមិនជឿទាំងមិនចាំបាច់យកទៅគិតមើលផងគ្មានអំណរនឹងស្វែងយល់អំពីការនេះទាល់សោះ។បើតាមទំហំនៃការភ័យខ្លាចនិងការប្រយ័ត្នការពារជីវិតរបស់គេគេគួរតែត្រេកអរស្វែងយល់បន្ថែមក្រែងលោពិតអ្នកខ្លះមានតែខឹង នឹងអ្នកប្រាប់បន្ថែមទៀតផងក៏មានដូចម្ដេចបានជាអញ្ចឹងទៅវិញ??? មានមនុ្សម្នាក់គាត់បាននិយាយថានៅពេលគាត់ឈឺធ្ងន់គាត់ទទួលអ្វីមិនបានទេគឺចិត្ដគាត់ មិនឃ្លានមិននឹកចង់មិនតែប៉ុណ្ណោះ គាត់ថែមទាំង មិនចង់ឃើញមិនចង់ធំក្លិន ម្ហូបអាហារអ្វីទាំងអស់ផងគឺសរីរង្គកាយមនុស្សឈឺមិនត្រូវការនិងចំណីអាហារទេ។ចំណែកឯព្រលឹងវិញ្ញាណរបស់មនុស្សក៏ដូចគ្នាដែរមនុស្សទាំងអស់បានកើតឡើងដោយមានព្រលឹងឈឺ ដោយដាច់ចេញពីព្រះគឺដូចជាមែកឈើដែលដាច់ចេញពីគល់រស់រង់ចាំតែថ្ងៃស្លាប់លើកលែងតែគេចំហរចិត្ដជឿ ដល់ព្រះនោះព្រះគុណនឹងនាំគេឱ្យបានជួបនឹងព្រះដែលជាម្ចាស់ឬគល់នៃព្រលឹងនោះវិញទើបគេអាចប្រែសភាពរស់ជាថ្មីឡើងវិញ។ដូច្នេះហើយបានជាមនុស្សដែលឥតជំនឿលើព្រះនោះគេគ្មានអំណរឬការយល់ដឹងអ្វី អំពីព្រលឹងវិញ្ញាណទេព្រោះព្រលឹងគេបាន កំពុងស្ថិតក្នុង សភាពឈឺធ្ងន់សូម្បី តែព្រះបន្ទូល ក៏គេបដិសេដ្ឋដែរ…

10- ព្រលឹងមនុស្ស

ព្រលឹងមនុស្ស បើតាមការសង្កេតឃើញ មនុស្សជាសត្វលោកមានជីវិតម្យ៉ាងខុសប្លែក ពីសត្វដទៃ ទាំងពួងទោះធំ ឬតូចក្តី នៅលើផែនដីទាំងមូល ទាំងរូបកាយ ជីវិតរស់នៅ ការទាក់ទងគ្នាការឈ្លាសវៃ ព្រមទាំងមានអំណាចត្រួតត្រា លើសត្វគ្រប់ប្រភេទ នៅលើផែនដីផង។ ថ្វីត្បិតតែសត្វស្វា វាមានលក្ខណខ្លះដូចជាមនុស្ស ក៏ពិតមែន ប៉ុន្តែមនុស្ស ប្រាកដច្បាស់ ណាស់គឺមិនបានធ្វើវិវត្តពីពូជស្វាមកទេ ព្រោះ៖ សត្វស្វាឥតមានឈាមដូចមនុស្សទេបើវាមានពូជជាមួយគ្នា ឈាមវាក៏ដូចគ្នានឹង មនុស្សដែរ…

07- សេចក្ដីស្លាប់

សេចក្តីស្លាប់ តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖ ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝…

06- ព្រះអទិករ

អត្ថបទព្រះបន្ទូល ព្រះអទិករ មុនដំបូង យើងចង់និយាយ អំពីអត្ថន័យ នៃពាក្យថា ព្រះ និង ព្រះអាទិករដើម្បីឱ្យយើង បានយល់ ទាំងអស់គ្នា នូវអត្ថន័យ នៃពាក្យ ដែលដើរ តួរយ៉ាងសំខាន់ សំរាប់ឲ្យមនុស្ស ទទួលយល់ព្រម ស្គាល់របស់ឬ ពាក្យណាមួយ ជាមួយគ្នា។ នៅពេលដែលយើងឮ ពាក្យថា ព្រះ…

សេចក្តីសង្រ្គោះ ជាដំណើរ

អត្ដបទ ជីវិត សេចក្តីសង្រ្គោះ ជាដំណើរ សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជាដំណើរ ក្នុងសេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលាក ម៉ូសេ បានទៅសង្គ្រោះ រាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេល ជាយូរឆ្នាំ ហើយក៏…

ព្រះហឬទ័យរបស់ព្រះ

អត្ថបទ សិក្សាព្រះបន្ទូល ព្រះហឬទ័យព្រះ ព្រះយេហូវ៉ាដ៏ជាព្រះអទិករ ទ្រង់បានរើស សាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ទ្រង់ មុនគេបង្អស់ ដើម្បីបង្ហាញអង្គទ្រង់ ឱ្យមនុស្សបានស្គាល់ ថាទ្រង់ជាព្រះ ដ៏ពិតតែមួយ។ ថ្វីដ្បិតតែសាសន៍ អ៊ីស្រាអែល បានជឿព្រះយេហូវ៉ា ជាព្រះដ៏ពិតនោះ ជាច្រើនពាន់ឆ្នាំមកហើយ តែភាគច្រើនគេ នៅ តែបដិសេដ្ឋ មិនទទួលស្គាល់ ព្រះយេស៊ូវគ្រិស្ទ ថាជាព្រះ…

តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី?

អត្ថបទ ជីវិត តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី? នៅក្នុងសៀវភៅ  “ជីវិតដែលជំរុញដោយគោលបំណង” ដ៏ល្បីមួយ របស់លោក Rick Warren គាត់បានសង្កត់ធ្ងន់នូវសំនួរដ៏ចំបងមួយសួរថា  តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី? តើអស់លោកបងប្អូន ដែលបានសួរខ្លួនឯងដោយហ្មត់ចត់នូវសំនួរ ដែលថា ‍‌‌‍‌”តើខ្ញុំរស់នៅលើផែនដី នេះសម្រាប់អ្វី?” នេះដែរឬទេ? ហេតុដូចម្តេចបានជាអស់លោក បងប្អូនមានវត្តមាននៅលើផែនដីនេះ? តើមានបំណងអ្វី? តើមានមនុស្សណាម្នាក់បានសំរេចបំណងរបស់ខ្លួនជាអចិន្រ្តៃយ៍ ដែរឬទេ? ហេតុដូចម្តេចបានមនុស្ស …

បន្ទុកលើ រទេះ

អត្ថបទ ជីវិត បន្ទុកលើ រទេះ មានស្ត្រីចំណាស់ម្នាក់ទូលកញ្ជើ ដោយមានស្រូវពេញ  ដើរទាំងថ្ងៃត្រង់ ក្តៅហួតហែងនៅរដូវ ប្រាំង ទាំងយកក្រមា ជូតញើសបណើ្តរ។ បន្តិចក្រោយមកមានរទេះគោមួយបរ មកពីក្រោយ ហើយក៏ ហួសទៅ ទាំងហុយដីសំពោង បរហួសបន្តិច រទេះនោះក៏ឈប់ សម្លេងអ្នកបររទេះ ក៏បន្លឺឡើង “មីង អើយក្តៅខ្លាំងណាស់ អញ្ជើញឡើងជិះរទេះជាមួយខ្ញុំមក…