តើអ្នកណាជាអ្នកបង្កើតមនុស្សមក?
ប្រសិនបើយើងឆ្លើយថា ឱពុកមា្ដយបង្កើត យើងនោះវាមានបញ្ហាខ្លះ ដូចជា សំនួរសួរថា តើអ្នកណា ជាអ្នកបង្កើត ឱពុកមា្ដយ ដើមគេបង្អស់នោះ? ។ ម្យ៉ាងទៀត មានឱពុកមា្ដយខ្លះ ចង់បានកូននិងគេ តែឥតមានកូនទេ បើឱពុកមា្ដយ ចេះបង្កើតកូនមែននោះ គួរតែបង្កើតឱ្យបានគ្រប់គ្នា ចំណែកអ្នកខ្លះទៀត ឥតចង់បានកូនទេ តែកូនចេះ កើតមកបន្ដគ្នា បញ្ឈប់មិនបាន។ ម៉្យាងទៀតឱពុកមា្ដយ មិនចេះ ដាក់ដៃជើង, ភ្នែកច្រមុះ, ខួរក្បាល និងប្រព័ន្ធ សរសៃ បា្រសាទ បេះដូង សរសៃឈាម និងអវៈយវៈ ប្រទាក់គ្នា រវីមរវាម តែមាន សណ្ដាប់ធ្នាប់យ៉ាងអស្ចារ្យ បើនិយាយពី ឱពុកម្ដាយវិញ គាត់មិនបានដឹងថា ខ្លួនធ្វើអ្វីទេ (បើអ្នកដែលជា ឱពុកម្ដាយ ទើបដឹង ការនេះ ពិតប្រាកដ)។ ដូច្នេះគឺព្រះទេ ជាអ្នកធ្វើឱយការ ទាំងអស់ នេះបានកើតឡើង ព្រះបង្កើតរបស់មក ឱយរបស់នោះ បង្កើត កូនចៅវា បន្ដទៀត ទាំងមនុស្ស សត្វ ព្រមទាំង រុក្ខជាតិ ផងទាំងពួង យើងដឹងការ ទាំងអស់នេះបាន ដោយសារ ព្រះបន្ទូល នៅក្នុងព្រះគម្ពីរ របស់គ្រិស្ទាន។ ចំណេះចេះដឹង របស់មនុស្ស មានកម្រិត ទៅតាម ការខំប្រឹងរបស់ខ្លួន និងទៅតាមខួរ ដែលព្រះ បានកម្រិតឱយ។ បើមនុស្ស រៀនបើកឡាន នោះចេះតែបើកទេ បើមនុស្ស ចង់ចេះ ជួសជុលឡាន ត្រូវរៀន ពីសៀវភៅ ដែល ប្រាប់ពីគ្រឿង ម៉ាស៊ីន និងរបៀប វាទាក់ទងគ្នា និងដើរយ៉ាង ដូចម្ដេច? បើចង់ដឹងពីជីវិត ឱយច្បាស់ មនុស្សត្រូវតែរៀន បន្ថែម ដែលមានកត់ត្រាទុក ក្នុងព្រះគម្ពីរ ដោយព្រះដែល បានបង្កើតមនុស្សមក។ បើមនុស្ស មិនស្គាល់ជិវិតខ្លួន ឱយច្បាស់ទេ នោះមនុស្ស មានអាយុខ្លីណាស់ គឺយ៉ាងចើ្រនបាន ១២០ឆ្នាំប៉ុណ្ណោះដោយឥតប្រកែកបានទេ ដូចអ្នក ដែលចេះបើកបរ ឡាន តែមិនចេះ ជួសជុលដូច្នោះដែរ តែឡានខូចហើយ គឺធ្វើអ្វី ក៏មិនកើតដែរ សូម្បីតែ ចុះរុញវា ឱយទៅមុខបាន ក៏គ្មានន័យ អ្វីដែរ។ ការស្គាល់ព្រះ ដែលបង្កើតខ្លួន ជាការសំខាន់ជាងអ្វី ទាំងអស់ ក្នុងជីវិតមនុស្សម្នាក់ៗ។
កាលពីជាង៣០ឆ្នាំមុន ខ្ញុំបានច្រឡំថា ហេតុដូចម្ដចបានជាថា ព្រះយេស៊ូវជាព្រះ បើព្រះយេស៊ូកើតក្រោយព្រះពុទ្ធ ដល់ទៅ ជាង៥០០ឆ្នាំ ឯប៉ុណ្ណោះនោះ?។ តែតាមពិតព្រះ យេស៊ូវ មានតាំងពីមុន កំណើតផែនដីម្លេះ ព្រោះទ្រង់ហើយ ជាអ្នកបង្កើតផ្ទៃមេឃ ផែនដី និងរបស់ សព្វសារពើរលើផែនដីផង។ ទ្រង់បានយាងចុះ ពីស្កានសួគ៌ មកកើតលើផែនដី ក្នុងសម័យគ្រិសករាជ (កាលពី២០០០ឆ្នាំមុន)នេះ គឺដើម្បី ពន្យល់មនុស្ស ឱយបានយល់ពីនគរព្រះ បង្ហាញថា ទ្រង់ជាព្រះដ៏ពិត ព្រោះគ្រប់ ទាំងព្រះបន្ទូលទ្រង់ គឺពិតទាំងអស់, មួយទៀតគឺទ្រង់យាង មកដើម្បីសុគត ជំនួសបាបរបស់មនុស្ស ដែលនាំឱ្យស្លាប់ តែមនុស្សណា ដែលចង់រស់ នោះគឺត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះទ្រង់ ជាព្រះ ដែលបានសុគត ជួសមនុស្ស ឱ្យរួចពីបាប។ ប៉ុន្ដែមនុស្សគ្រប់គ្នាក៏នៅតែមាន សេរីភាពរបស់ខ្លួន ក្នុងការជ្រើសរើស ផ្លូវរបស់ខ្លួន ទៅអនាគតជាតិ ប៉ុន្ដែមានតែផ្លូវ របស់ព្រះទេ ដែលពិតប្រាកដ ព្រោះមានភ័ស្ដតាងត្រឹមត្រូវ ក្រៅពីនេះ គឺគ្រាន់តែជាយោបល់ របស់មនុស្ស ដើម្បីកំសាន្ដចិត្ដគ្នាប៉ុណ្ណោះ ព្រោះគ្មានភ័ស្ដតាងណាមួយ បញ្ជាក់ឱ្យច្បាស់ទាល់តែសោះ។
មនុស្សគួរ តែស្វែងយល់ បន្ថែមអំពីព្រះ ដើម្បីឱយ បានយល់អំពីជីវិតរបស់ខ្លួនដែលមានតម្លៃហួសប្រមាណ ហើយដែលអាចរស់នៅ អស់កល្បជានិច្ចផង។ កុំជឿ លើការបង្រៀន របស់មនុស្សដូចគ្នាឡើយ ព្រោះគេមិនស្គាល់ ជីវិតមនុស្ស ដូចជាព្រះទេ ដែលទ្រង់ បានបង្កើតមនុស្សមក នោះឡើយ ព្រោះទ្រង់ ដឹងគ្រប់ទាំងសរសៃសក់ នៅលើក្បាល របស់ មនុស្សមា្នក់ៗ។
នៅក្នុងព្រះគម្ពីរ លោកុប្បត្ដ ១៖២៦ ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង
យើងខ្ញុំនិងមានអំណរណាស់ ដើម្បីជួយពន្យល់ បងប្អូនអំពីព្រះ បើបងប្អូន មានសំនួរ ព្រោះរឿងជីវិតនិងរឿងព្រះជារឿងអាថ៎កំបាំងណាស់។
សូមព្រះទ្រង់ប្រទានពរ