នេះជាអត្ថបទបន្ដរអំពី ហេតុដូចម្ដេចខ្ញុំចាំបាច់ជឿព្រះ-(ភាគទី២)
លក្ខណៈសម្បត្ដិរបស់ព្រះយេស៊ូវគ្រិស្ទ
- អតីតជាតិ, ជាតិមុនទ្រង់ជាព្រះបន្ទូល របស់ព្រះ ដែលគង់នៅជាមួយព្រះតាំងពីអស់កល្ប ហើយទ្រង់ក៏ជាអ្នកបង្កើត របស់សព្វសារពើរផងដែរ។ ក្នុងគម្ពីរយ៉ូហាន ១៖១-២ កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះ២ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក។
- កំណើតទ្រង់លើផែនដី៖ ទ្រង់ចាប់កំណើត កើតជាមនុស្ស នឹងនាងព្រហ្មចារី ដោយព្រះវិញ្ញាណរបស់ព្រះ ដែលត្រូវឱ្យនាមថា យេស៊ូវ មានងារជា ព្រះគ្រិស្ទ, ព្រះរាជបុត្រា, ឬកូនមនុស្ស, ជាព្រះអង្គសង្គ្រោះ…។ ក្នុងគម្ពីរយ៉ូហាន ១៖១៤ ព្រះបន្ទូល ក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅ ជាមួយនឹងយើង រាល់គ្នា យើងរាល់គ្នា បានឃើញ សិរីល្អទ្រង់គឺជាសិរីល្អ នៃព្រះរាជបុត្រា តែ១ ដែលមក ពីព្រះវរបិតា មានពេញជាព្រះគុណនិងសេចក្តីពិត
- អង្គកាយថ្មីរបស់ទ្រង់៖ ទ្រងសុគតតែបីថ្ងៃ ទ្រង់រស់ឡើងវិញ ដោយមានរូបកាយថ្មី ដែលអាចដើរ ឆ្លងកាត់ជញ្ជាំង មិនបាច់មានទ្វារ ទ្រង់លេចឱ្យឃើញ ឬបំបាំងកាយ ក៏យាងហោះទាំងរូបកាយ ទៅស្ថានសួគ៍វិញ តាមព្រះហឬទ័យរបស់ទ្រង់ ។
- ទ្រង់ត្រាស់យល់ គ្រប់សព្វទាំងអស់ ទាំងការដែលបានកើតហើយ នឹងការដែលត្រូវមកខាងមុខ។ ទ្រង់ស្គាល់មនុស្សទាំងអស់ ព្រមទាំងដឹងនៅក្នុងចិត្ដគេថែមទៀតផង។
- អំណាចចេស្ដា៖ ទ្រង់មានអំណាចលើ ធម្មជាតិ ខ្យល់សមុទ្រ, លើវិញ្ញាណអារក្ស, លើជម្ងឺ នឹងសេចក្ដីស្លាប់ គឺទ្រង់អាចប្រោសឱ្យជា នឹងឱ្យរស់ពីស្លាប់ឡើងវិញ។ទ្រង់ក៏បានរស់ពីសុគត ឡើងវិញ យាងហោះឡើង ទៅស្ថានសួគ៍វិញ ទាំងភ្នែកស្រស់ ព្រោះទ្រង់ជាព្រះ។
លក្ខណៈសម្បត្ដិបន្ថែមរបស់ព្រះដ៏ជាព្រះអទិករ
- ទ្រង់ជាវិញ្ញាណ មើលមិនឃើញ ដោយភ្នែករបស់មនុស្សទេ មានវត្ដមាននៅគ្រប់ទីកន្លែង។
- មានគ្រប់ ទាំងអំណាចចេស្ដា ទ្រង់មានអំណាច ខ្លាំងពូកែ អាចធ្វើអ្វីបានទាំងអស់ តែទ្រង់មិនធ្វើអ្វី ដែលអាក្រក់ទេ ព្រោះទ្រង់ ជាព្រះបរិសុទ្ធ។
- បរិសុទ្ធ ជាភាសាអង់គ្លេស៍ថា Holy ពាក្យនេះមានន័យ ទូលំទូលាយ គឺមានន័យថា ទ្រង់ជាព្រះដែលឥតបាប ហើយស្អប់អំពើបាប, ទ្រង់សុចរិត យុតិធម៌ ទ្រង់មិនផ្ដាច់ការ គឺទ្រង់មិនផ្លាស់ប្ដូរ អ្វីដែលថា គឺទ្រង់ត្រូវធ្វើ ដូចជាទ្រង់ឱ្យ សិទ្ធិសេរីភាព ដល់មនុស្សហើយ ទ្រង់មិនប្ដូរវិញទេ ទោះមនុស្ស មិនស្គាល់ទ្រង់ ឬស្អប់ក្ដី ក៏ទ្រង់មិនខ្ញាល់ ឬដាក់ទណ្ឌកម្ម គេឡើយ។ ទ្រង់បានផ្ដល់ សេរីភាពដល់មនុស្ស តែក៏ហាម មិនឱ្យធ្វើ នូវអ្វីដែលអាក្រក់ ដែលនឹងផ្ដល់ ផលអាក្រក់ បើមនុស្សរំលង បំរាមរបស់ ទ្រង់ នោះជាអំពើបាប ដែលនាំដល់សេចក្ដីស្លាប់ តែបើដឹងខ្លួនទាន់ ថាខ្លួនបានប្រព្រឹត្ដ អំពើបាបហើយ នោះទ្រង់ផ្ដល់ មធ្យោបាយមួយទៀត កឺត្រូវលន់តួបាប របស់ខ្លួនហើយទទួល ជឿដល់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាទ្រង់ ដែលសុគតជំនួស អំពើររំលង ដែលនាំឱ្យស្លាប់នោះ។ គ្រប់ទាំងព្រះបន្ទូល ជាសេចក្ដីពិត បើទ្រង់ថា ឬធ្វើអ្វី គឺត្រូវទាំងអស់ ហើយទ្រង់ត្រូវតែប្រព្រឺត្ដតាម ព្រះបន្ទូលទ្រង់ ដែលបានប្រាប់ហើយ។
នេះជាលក្ខណៈនៃព្រះដ៏ពិត ជាព្រះលើទាំងអស់ គ្រប់ទាំងសាសន៍ ទាំងអ្នកជឿ ឬមិនជឿក្ដី ទោះមនុស្សមិនលើកដំកើងទ្រង់ ក៏ទ្រង់នៅតែជាព្រះ ព្រោះទ្រង់បានបង្កើតមនុស្ស ហើយក៏ជាព្រះតាំង ពីអស់កល្បមក។
ដោយសារ ទ្រង់ជាព្រះបរិសុទ្ធ ទ្រង់មិនអាចរាប់ មនុស្សមានបាប ជាឥតទោសបានទេ តើបងប្អូន គិតថាខ្លួន ឥតមានបាបបានទេ? តែត្រូវចាំថា ទ្រង់ក៏មិនអាច កាត់ទោស ទៅតាមការ គិតរបស់បងប្អូន នោះទេ តែទ្រងថា មនុស្សគ្រប់គ្នា មានបាប។ ទ្រង់នឺងកាត់ទោស ពួកមនុស្សមានបាប ដែលមិនទាន់ បានបង់ថ្លៃលោះ ត្រូវបោះចូលទៅ ក្នុងបឹងភ្លើង ដែលឆេះអស់កល្ព្ប នៅថ្ងៃចុងក្រោយបំផុត។ មនុស្សមានបាប ត្រូវបាន ប្រោសលោះ ដោយជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ ដែលសុគត នៅលើ ឈើឆ្កាង នេះជាលក្ខ័ន្ដ នៃព្រះបន្ដូល។ មនុស្សដែលជឿ ដល់ព្រះយេស៊ូវ ឥតត្រូវបង់ខាតអ្វីទេ តែត្រូវ ចំណេញ ដោយមិនត្រូវ កាត់ទោសនៅ ថ្ងៃចុងក្រោយបំផុតទេ នឹងត្រូវបានជីវិត អសកល្បជានិច្ចផង។ ព្រះទ្រង់មានបន្ទូលថា៖ ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់ មនុស្សលោក ដល់ម៉្លេះ បានជាទ្រង់ ប្រទានព្រះរាជបុត្រា ទ្រង់តែ១ ដើម្បីឲ្យអ្នកណា ដែលជឿ ដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់ កល្បជានិច្ចវិញ។
ដូច្នេះតើបងប្អូនគិតថា ចាំបាច់ត្រូវ ជឿដល់ព្រះយេស៊ូវ ដែលទ្រង់ជាព្រះឬទេ??? ចូរសម្រេចចិត្ដ ដោយខ្លួនឯងចុះ។
សូមទ្រង់ប្រទានពរ។