T31- ព្រះនាមព្រះយេហូវ៉ា
ព្រះនាមព្រះយេហូវ៉ា
ក្រិតវិន៊យទី៣បានចែងថា៖ កុំឲ្យចេញ ព្រះនាម របស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់នឹងមិនរាប់ ជាឥតទោស ដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារ ឥតការនោះទេ។
ពាក្យថា ‹យេហូវ៉ា› នេះ តាមពិត មិនមែនជាឈ្មោះ របស់ព្រះទេ ព្រោះព្រះ ឥតមានអ្នកណាដាក់ឈ្មោះ ឱ្យទ្រង់ទេ។ នៅពេល លោកម៉ូសេសួរ ព្រះក្នុង គម្ពីរនិក្ខមនំ ៣៖១៣ …… តើព្រះទ្រង់ព្រះនាមជាអ្វី ? នោះតើត្រូវឲ្យ ទូលបង្គំ ប្រាប់គេ ថាដូចម្តេច?… ព្រះទ្រង់ឆ្លើយក្នុង ខ១៤ ថា «អញជាព្រះដ៏ជាព្រះ» ឬ អញគឺអញ ជាភាសាអង់គ្លេស៍ខ្លះ ថា “I am who I am” ជាភាសាហេព្រើ ថា យ៉ាវ៉េ ឬ យេហូវ៉ា ដូចជាព្រះ ទ្រង់បានបញ្ជាក់ នឹងលោកម៉ូសេ ក្នុងខ១៥ថា៖ …. ព្រះទ្រង់ ក៏មានព្រះបន្ទូល នឹងម៉ូសេទៀតថាចូរនិយាយ នឹងពួកកូនចៅ អ៊ីស្រាអែល ដូច្នេះថាព្រះយេហូវ៉ា ជាព្រះ នៃពួកឰយុកោ អ្នករាល់គ្នា… ប៉ុន្ដែមនុស្ស ទាំងគ្រប់សាសន៍ បានសន្មត យកពាក្យថា យេហូវ៉ា នេះជាព្រះនាម របស់ព្រះ តែម្ដងទៅ គឺជាព្រះនាមបរិសុទ្ធ របស់ព្រះ ដ៏ខ្ពស់បំផុត។ កាលពី ជំនាន់ដើម ដែលមិនទាន់ មានម៉ាស៊ីន ផ្ដិតឬថតចម្លង នៅឡើយ មនុស្ស ត្រូវចម្លងគម្ពីរ សរសេរ ដោយដៃ យ៉ាងផ្ចិតផ្ចង់ បំផុត ហើយនៅរាល់ពេល ដែលគេត្រូវ សរសេរពាក្យ យេហូវ៉ានេះ អ្នកសរសេរ ត្រូវតែលាង ដៃខ្លួនជាមុនសិន ទើបហ៊ានសរសេរ ព្រះនាមទ្រង់នេះ។
ទំនាមទម្លាប់ ពួកសាសន៍យូដា គេគោរព ឱពុកជាធំ នឹងសិទ្ធកូន ប្រុសបង ជាធំ គឺគេកោតខ្លាច ឱពុកខ្លាំងណាស់ ស្រដៀងនឹង ទំនៀមទម្លាប់ខ្មែរ ជំនាន់ដើមដែរ សូម្បីតែឈ្មោះ ឱពុកក៏កម្រ ហ៊ានហៅផង ដូច្នោះហើយ បានជាគេកោតខ្លាចឈ្មោះព្រះនេះ ខ្លាំងណាស់ មិនតែប៉ុណ្ណោះ ព្រះបានដាក់ ជាក្រិតវិន័យ មិនឱ្យប្រើឈ្មោះទ្រង់ ជាអសារ ឥតការឡើយ។ ដូច្នេះគ្រិស្ទាន មិនគួរយក ព្រះនាមព្រះយេស៊ូវ យកទៅប្រើ ជាអសារឥតការឡើយ ហើយក៏មិនគួរ យកទៅដាក់ឈ្មោះ ឱ្យកូន ឬដាក់ឈ្មោះ ខ្លួនឯងនោះឡើយ ព្រោះឈ្មោះនេះ ជានាមបរិសុទ្ធ ខ្ពស់ឧត្ដម ជានាម ដ៏សង្គ្រោះ មនុស្សមានបាប មិនសាក់សម នឹងឈ្មោះនេះទេ ឬអាចមានន័យថា យកព្រះនាមព្រះ ប្រើជាអសារ ឥតការក៏ថាបាន។
នេះមិនមែន ជាការរិះគន់ ទិចទាននោះទេ តែវាជាការ ជូនជាយោបល់ ជួយគា្ន កុំឱ្យខុស ដោយមិនដឹងខ្លួន ព្រោះជួនកាលយើង មិនបានគិតដល់ ប៉ុន្ដែបើបងប្អូនមិនជឿព្រះទេ នោះវាជាសិទ្ធរបស់បងប្អូន។