Scripture: Daniel 2:31-45
សុបិន្ដរបស់ព្រះចៅអធិរាជ
ទំនាយជាក់ស្ដែង មកអំពីព្រះតាមរយៈហោរា ដាយ៉ែល
ក្នុងព្រះគម្ពីរ ដាយ៉ែល ២៖៣១-៤៥
៣១ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច ៣២ ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះនឹងភ្លៅជាលង្ហិន ៣៣ ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ ៣៤ ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ ៣៥ រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមទៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។ ៣៦ សេចក្តីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប ៣៧ បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អទាំងនេះ ៣៨ ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី និងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ ៣៩ តពីទ្រង់ទៅនោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ ៤០ ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង ៤១ ហើយដែលទ្រង់បានឃើញប្រអប់ជើង និងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ ៤២ ហើយដែលម្រាមជើងជាដែក និងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកំឡាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ ៤៣ ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ ៤៤ រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច ៤៥ គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្តីសំរាយក៏ជាពិតដែរ។
បើបងប្អូន បានតាមដាន ប្រវត្ដិសាស្រ្ដ ពិភពលោក នោះបងប្អូន នឹងបានឃើញថា ទំនាយអំពី សម័យកាល ទាំង៤ខាងលើ បានសម្រេច ពេញលេញហើយ យ៉ាងពិតប្រាកដ ហើយសម័យកាល ទី៥ ក៏បានសម្រេច ជាច្រើនដែរហើយ គឺមានន័យថា សម័យបច្ចុប្បន្ន យើងនេះកាន់តែ ខិតចូលជិត ដល់ទីបំផុតហើយ ៖
១- ក្បាលមាស ជាសម័យកាលទី១ គឺចក្រភពបាប៊ីឡូន ពីឆ្នាំ៦០៥ ដល់ ៥៣៩ មុន គ.ស
២- ដើមទ្រូងនិងដៃ ជា ប្រាក់ជា សម័យកាលទី២ គឺចក្រភព ពើស៊ី ៥៣៩- ៣៣១ មុន គ.ស
៣- ពោះនិងភ្លៅ ជាលង្ហិន ជាសម័យកាលទី៣ គឺចក្រភព ក្រេក ៣៣១- ១៦៨ មុន គ.ស
៤- ជើងជាដែក ជាសម័យកាលទី៤ គឺចក្រភព រ៉ូម ១៦៨ មុន គ.ស. ដល់ គ.ស. ៤៧៦
៥- ប្រអប់ជើង ជាដែកលាយដីឥដ្ឋ ជាសម័យកាលទី៥ គឺ សម័យបច្ចុប្បន្ន គឺមានប្រទេសតូចធំជាច្រើន លាយឡំគ្នា នៅលើផែនដី ក្នុងសម័យកាល ជាមួយគ្នា នេះព្រះក៏បាន តាំងរាជ្យទ្រង់ដ៏រឹងមាំ (គឺព្រះគ្រិស្ដ បានតាំងរាជ្យទ្រង់ តាំងដើម គ្រិស្ដសករាជមកម្លេះ ហើយរាជ្យនេះ នឹងតាំងនៅអស់កល្ប)។ ម្យ៉ាងទៀត បើយើងសម្រួល ខ៣៥ គឺ ជាព្រះវិហារ របស់ព្រះគ្រិស្ដ បានតាំងរឹងមាំ ដូចភ្នំនៅពេញ ផែនដី។ មួយទៀត បើយើងមើល នៅខ៣៤ និង ខ៤៥ កឺនិយាយអំពី ការយាងត្រឡប់ មកវិញជាលើកទី២ របស់ព្រះយេស៊ូវគ្រិស្ដ ព្រោះចំ ប្រអប់ជើងគឺជា សម័យបច្ចុប្បន្ន ក៏ជាសម័យ ចុងក្រោយផងដែរ។ ខ៤៤ បានបញ្ជាក់ យ៉ាងច្បាស់អំពី នគរ ដែលអំណាចហ្លួង មិនត្រូវផ្ទេរ តែបំបាក់បំបែក ហើយលេបបំបាត់ នគរទាំងនោះវិញ។ សូមរាជ្យរបស់ទ្រង់ បានសម្រេច នៅផែនដី ដូចនៅ ស្ថានសួគ៍ដែរ។
តើបងប្អូន ជាគ្រិស្ទានបាន រៀបចំសេចក្ដីជំនឿ របស់ខ្លួនហើយឬនៅ? រឿងនេះគឺប្រាកដ ច្បាស់ណាស់ បងប្អូនអើយ ជឿដល់ព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះទៅ កុំឱ្យស្ដាយក្រោយ។
បើបងប្អូន មានសំនួរ សូមកុំស្ទាក់ស្ទើរ និងសួរ។