សេចក្ដីស្លាប់នៃរូបកាយ
មនុស្សដែលរស់នៅសព្វថ្ងៃបាន គឺដោយសារ ការរួមផ្សុំរវាង សរីរាង្គ រូបកាយ នឹងព្រលឹងវិញ្ញាណ គ្រប់ពេលវេលា នឹងគ្រប់ទីកន្លែង។ រូបកាយមិនអាចរស់នៅ ដោយឥតព្រលឹងបានទេ តែព្រលឹងអាចរស់ ដោយឥតរូបកាយបាន តែមិនអាច មើលឃើញបានឡើយ។
សេចកី្ដស្លាប់ បានចែកចេញជាពីរផ្នែក, ស្លាប់ផ្នែករូបកាយ នឹងស្លាប់ផ្នែក ព្រលឹងវិញ្ញាណ តែ ពេលនេះយើងចង់ លើកនិយាយតែពីការស្លាប់ ផ្នែករូបកាយសិន៖
មនុស្សគ្រប់គ្នាគ្រូវតែស្លាប់ ទាំងសេ្ដច មន្ដ្រី ឧកញ្ញា ឯកឧត្ដម សេដ្ឋី អ្នកមាន អ្នកក្រ ចៅហ្វាយ ខ្ញុំគេ អ្នកក្លាហាន មិនខ្លាចស្លាប់ មនុស្សកំសាក ខ្លាចស្លាប់ អ្នកមានជំនឿ គ្រប់ទាំងសាសនា គ្រាន់តែវិធីស្លាប់នោះ ផ្សេងៗគ្នាប៉ុណ្ណោះ។ ថ្វីត្បីតតែមនុស្សមា្នក់ៗ មិនដែលប្រទះ ស្គាល់សេចក្ដីស្លាប់ ដោយផ្ទាល់ខ្លួន ក៏ដោយ តែមនុស្សម្នាក់ៗ បានជឿ បា្រកដណាស់ថា ខ្លួននឹងត្រូវស្លាប់ នៅថ្ងៃមួយជាមិន ខាន។មនុស្សភាគច្រើន មិនបានយកចិត្ដ ទុកដាក់ នឹងពិចារណា អំពីជីវិតខ្លួនទេ គឺគ្រាន់តែទទួលយក នូវអ្វីដែលហៅថា ព្រហ្មលិខិត កំរិតឱ្យ ប៉ុណ្ណោះ ព្រោះជីវិត មនុស្សពិបាកយល់ណាស់ គឺពោរពេញទៅ ដោយអាថ៌កំបាំង តែទោះជាយ៉ាងណា មនុស្សក៏បានដឹងថា ជិវិតរបស់ខ្លួន មានដម្លៃណាស់។
សេចក្ដីស្លាប់ គឺជាការចែកឋាន រវាងរូបកាយ នឹងព្រលឹង គឺនៅពេលស្លាប់ទៅ ព្រលឹងបានចាកចោលរូបកាយ របស់ខ្លួន ដូច្នេះរូបកាយរស់បាន ក៏ដោយសារព្រលឹងនៅក្នុងខ្លួននោះឯង នៅពេលព្រលឹង ចាកចោលទៅ រូបកាយ ដែលកើតពីដីត្រូវ ពុករលួយ ហើយក្លាយ ទៅជាដីវិញ ចំណែកឯព្រលឹង ត្រូវទៅកន្លែង ដែលត្រូវទៅ។ ការនេះគឺប្រាកដ ដូចជាព្រះបាន មានបន្ទូលនៅក្នុង គម្ពីរលោកុប្បត្ដិ ២៖៧, ៧ ព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់យកធូលីដី មកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ ដង្ហើមជីវិត បញ្ចូលទៅ ក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ ជាមានព្រលឹង រស់ឡើង។
បើយោលទៅតាម ព្រះបន្ទូលនេះ រូបកាយរបស់មនុស្ស ជាដីសូនទេ តែបានមាន ចលនារស់ដោយសារ ខ្យល់ដង្ហើម ជីវិតរបស់ព្រះ ដែលជាព្រលឹងនោះឯង។
ស្លាប់មិនមែន ជាការវិលល្ងាចទេ ដូច្នេះត្រូវគិត ពិចារណាឱ្យមែនទែន។ ជីវិតរស់ជាការសំខាន់មែន ប៉ុន្ដែសេចក្ដីស្លាប់ គង់តែស្លាប់ ចៀសមិនរួច ដូច្នេះតើបងប្អូន សម្រេចចិត្ដ ស្លាប់សម្រាប់អ្វី, ដើម្បីអ្វី ឬ សំរាប់នរណា, ដើម្បីនរណា? មនុស្សជាច្រើន គេសម្រេចចិត្ដស្លាប់ ក្នុងបំណងរបស់គេ, -ស្លាប់សំរាប់ស្មេហាពិត? ស្លាប់សំរាប់ជាតិ, ស្លាប់ក្នុងការលោភលន់ ចោរគេសុខចិត្ដស្លាប់ ដើម្បីចង់បាន ទ្រព្យសម្បត្ដិរបស់គេ, , ដើម្បីភាពអាត្មានិយមរបស់គេ មនុស្សច្រើនណាស់ ដែលគេសុខចិត្ដស្លាប់ សំរាប់បំណង ចិត្ដរបស់គេ។ មួយទៀត ក្នុងកាលៈទេសៈទាល់ច្រកខ្លះ មនុស្ស ក៏ហ៊ាន ប្រថុយស្លាប់ ក្រែងជីវិតបានរស់ បន្ដបន្ដិចទៀតដែរ ព្រោះជីវិតមានតម្លៃណាស់ សូម្បីតែមួយថ្ងៃទៀត ជីវិតត្រូវស្លាប់ក៏ដោយ ក៏មនុស្សត្រូវខំ ត្រដររស់សំរាប់មួយថ្ងៃនោះដែរ មនុស្សខ្លះ គេខំឱ្យពេទ្យ ដាក់ម៉ាស៊ីនដកដង្ហើម ដើម្បីជួយឱ្យ ឱពុកមា្ដយ ឬបងប្អូន ដែលឈឺធ្ងន់ នៅក្នុងពេទ្យ ទោះតែក្នុងសភាព អស់សង្ឃឹមហើយក៏ដោយ។
បើជីវិតមនុស្សសំខាន់ ហើយមានតម្លៃដល់ម្លេះ តើមនុស្សហ៊ាន ប្រថុយនឺងធ្វើអ្វី ដែលអាចជួយជីវិត ឱ្យបានរស់រហូតទេ ប្រសិនពេលនេះ ខ្ញុំប្រាប់វិធីធ្វើ ដើម្បីឱ្យបានជីវិត រស់រហូតនោះ តើបងប្អូនជឿ ហើយប្រថុយ ធ្វើតាម ឬទេ? ប៉ុន្ដែទោះតែបងប្អូន មិនដឿ ឬមិនធ្វើតាមក៏ដោយ ក៏ខ្ញុំបា្រប់ដែរ គឹជឿលើព្រះយេស៊ូវ ពីស្រុកណាសារ៉ែត នោះបងប្អូន នឹងបានទទួល ជីវិតអស់កល្បជានិច្ច ព្រោះទ្រង់ជាព្រះពីស្ថានសួគ៌ ដែលបានមក ចាប់កំណើតជាមនុស្ស។ ក្នុងគម្ពីរ យ៉ូហាន៣៖៣៦ ៣៦ ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយតែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយគឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។
តើសព្វថ្ងៃនេះ បងប្អូនរស់ដើម្បីស្លាប់ ឬស្លាប់ដើម្បីរស់? ឬរស់ដើម្បីរស់ បើរស់ដើម្បីគ្រាន់តែរស់ទេ គឺរស់ដោយមិនខ្វល់ខ្វាយ ស្វែងយល់អំពីជីវិត នោះគឺរស់ដើម្បីរង់ចាំថ្ងៃស្លាប់ ដែលគង់តែនឹងមកដល់ នៅថ្ងៃមួយមិនខាន ហើយជីវិតនេះ ក៏គ្មានបានអ្វីទាំងអស់។
មានការស្លាប់មួយ ដែលសំខាន់ ហើយមានប្រយោជន៍ ដល់ជីវិត គឺស្លាប់ដើម្បីរស់ ព្រះយេស៊ូវមានបន្ទូលក្នុងព្រះគម្ពីរម៉ាថាយ១៦៖២៥ ២៥ ព្រោះអ្នកណា ដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណា ដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ។ គឺមានន័យថា ស្លាប់ក្នុងជំនឿទៅលើទ្រង់ ឬហ៊ានស្លាប់ដោយមិនលះបង់ជំនឿទៅលើទ្រង់។
សព្វថ្ងៃនេះ តើបងប្អូនដែលបានឆ្ងល់ ហើយសួរខ្លួនឯងទេថា តើមនុស្សលើផែនដីបន្ដោះអាសន្ននេះដើម្បីអ្វីទេ?
ព្រះបានបង្កើតមនុស្ស មកឱ្យដូចជាអង្គទ្រង់ ទ្រង់ស្រឡាញ់មនុស្ស ដូចជាកូន ទ្រង់សព្វព្រះទ័យឱ្យមនុស្ស បានទៅនៅ សួគ៌វិមានជាមួយទ្រង់ ប៉ុន្ដែដោយសេរីភាព មិនមែនដោយការបង្ខិតបង្ខំទេ។ ដូច្នោះហើយ បានជាទ្រង់ឱ្យមនុស្ស រស់ជារូបកាយ នៅលើផែនដីនេះបណ្ដោះអាសន្ន ដើម្បីសំរេចចិត្ដសម្រេចចិត្ដ ទៅនៅជាមួយទ្រង់ឬក៏អត់? តើបងប្អូនចង់ទៅ ឬក៏អត់?
សូមព្រះទ្រង់ប្រទានពរ