ពេលវេលាមមាញឹក
ផែនដីវិលក្នុងល្បឿនដ៏លឿន តែទឿងទាត់ណាស់ ទៅតាមកម្រិត របស់អ្នកដែលបាន បង្កើតវាមក ចំណែកឯពេលវេលាវិញ ក៏ទៀងទាត់ដូចគ្នា តែមើលទៅ ហាក់ដូចជារត់ លឿនណាស់ ការងារត្រូវធ្វើ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ឥតឈប់ឈរ ដើម្បីឱ្យពេល នៅតែ មិនចេះហើយទៀត។
បុរសមា្នក់បានផ្ដាំ ប្រពន្ធកូន ឱ្យចារិក ពាក្សស្លោកមួយ នៅលើថ្មផ្លាកប៉ាយ មុខផ្នូររបស់គាត់ នៅពេលគាត់ស្លាប់ទៅថា ‹‹ គាត់ធ្វើការដោយ រហន់ ដូចទៅរកស្លាប់ តែគាត់ ឥតបានកំសាន្ដ នឹងពេល ដែលគាត់បានសន្សំ នោះឡើយ›› ជាភាសាអង់គ្លេស៍ថា “He rushed to his early grave; He never enjoyed the time he saved”។
ពេលវេលារត់លឿន តែទៀងទាត់ មិនអាចត្រឡប់ក្រោយ ឬបញ្ឈប់បានឡើយ។ មួយវិញទៀតពេលវេលា ក៏មិនអាចសន្សំ ទុកបានដែរ គឺត្រូវតែប្រើ ក្នុងគ្រប់ការ ដែលចាំបាច់ សំរាប់ ជីវិត។ ពេលវេលា មិនមែនសំរាប់ គ្រាន់តែធ្វើការ ធ្វើការ ធ្វើការ ដើម្បីគ្រាន់ឱ្យជីវិតរស់ មានបានស្ដុកស្ដម្ភ ប៉ុណ្ណោះទេប៉ុន្ដែត្រូវបែងចែក ប្រើឱ្យសមល្មម គ្រប់ផ្នែកក្នុងជីវិត។ ត្រូវប្រើពេលដើម្បីរៀនសូត្រ រៀនឱ្យស្គាល់ជីវិតខ្លួន ឱ្យស្គាល់ព្រះ ដែលបង្កើតខ្លួន និងសកលលោក រៀនដើម្បី ឱ្យបានជីវិត អស់កល្ប ទៅអនាគតជាតិ។ ពេលកំសាន្ដ ស្រាកស្រាន ជាមួយក្រុមគ្រួសារ ក៏សំខាន់ណាស់ដែរ ព្រះទ្រង់ប្រទាន ជីវិតមនុស្ស មករស់លើផែននេះគឺ ដើម្បីកំសាន្ដ អំណរជាមួយ ស្នាព្រះហស្ថ ដ៏អស្ចារ្យរបស់ទ្រង់ នឹងរៀបចំ ជីវិតសំរាប់ អនាគតជាតិ។ ពេលវេលា មិនអាចត្រឡប់ក្រោយ បានទេ ការល្អដែលត្រូវធ្វើ ត្រូវតែឆ្លៀតធ្វើកុំខាន។ ការអ្វីដែលឥតប្រយោជន៍ កុំធ្វើនាំឱ្យខាតពេល ព្រោះពេលាវេលា មានតម្លៃ ពន់ប្រមាណ។ មនុស្សភាគច្រើន ចូលចិត្ដតែ ងប់ទៅលើអ្វីមួយ ដោយឥតបានគិត រហូតទាល់តែ មហន្ដរាយមកដល់ ទើបស្ដាយ ហួសពេល ត្រឡប់ក្រោយ មិនបាន។ លើសពីនេះ គឺការខឹងហួសខ្នាត ដែលនាំឱ្យខាតពេលយ៉ាងច្រើន ខាតអាយុ ខាតសុភមង្គល ក្នុងគ្រួសារ ខាតព្រះពរ នាំឱ្យកើតភ្លើងឆេះក្នុងចិត្ដ ឬអស់កល្បផង ក៏ថាបាន។
សូមព្រះទ្រង់ប្រទានពរ