T52- បាបកម្មលើឈើឆ្កាង
Scriptures: 2Cor. 5:21
បាបកម្មលើឈើឆ្កាង
តើបងប្អូនដឹងថា ខ្លួនមានបាបដែរឬទេ?
ព្រះបន្ទូលក្នុងគម្ពីររ៉ូមថា៖ ‹‹២៣ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។ ›› មានន័យថា បាបបានបាំងមិនឱ្យឃើញសិរីល្អនៃព្រះ ហើយដាច់ទំនាក់ទំនងពីព្រះ។
ដោយសារមនុស្សមានបាប ទើបមនុស្សត្រូវស្លាប់ជា យថាហេតុ។ បងប្អូនខ្លះជឿលើកម្មផល? កម្មគឹការធ្វើ ឬប្រព្រឹត្ដ គឺការធ្វើបាប ឬប្រព្រឹត្តបាប ចំណែកឯផលគឺលទ្ធផល ដែលត្រូវបានទទួល ពីការប្រព្រឹត្ដនោះឯង គឺត្រូវទទួលនូវសេចក្ដីស្លាប់ ដូច្នេះកម្មដែលប្រព្រឹត្ដបាប ត្រូវទទួលបានផល ជាសេចក្ដីស្លាប់។ តើបងប្អូនជឿថាដូច្នេះឬទេ? ដូច្នេះបើមានអ្នកណា មកទទួលកម្មផលនេះ ជំនួសយើង នោះយើងនឹងមិនត្រូវមានបាប នឹងមិនត្រូវស្លាប់តទៀតឡើយ តែមនុស្សដូចគ្នាមិនអាច ទទួលកម្មផលនេះ ជំនួសគ្នាបានទេ ព្រោះមនុស្សទាំងអស់ សុទ្ធតែមានកម្មផលនេះ ដូចគ្នា ដូច្នេះហើយ បានជាព្រះយេស៊ូវ មកទទួលកម្មបាប នឹងសេចក្ដីស្លាប់នេះជំនួសយើង។ (យើងនិយាយគឺសំដៅទៅលើ ព្រលឹងវិញ្ញាណ មិនមែនក្នុងន័យជាសាច់ឈាមទេ)
ក្នុងគម្ពីរកូរិនថូសទី២មានបន្ទូលថា៖ ‹‹២១ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនូវព្រះអង្គនោះឯង។›› តើបងប្អូន មានបានស្គាល់ ព្រះណាដទៃទៀត អាចទទួលបាបកម្មនេះ ជំនួសបងប្អូនឬទេ? បើឥតទាន់មានទេ គួរតែសាក ប្រថុយជឿ លើព្រះយេស៊ូវទៅ ព្រោះឥតត្រូវមានអី្វត្រូវខាតទេ គឺយើងជឿ ទៅព្រះដ៏ឥតមានបាបសោះ ព្រះដ៏មានព្រះជន្មគង់នៅ អស់កល្ប។ មានប្រវត្ដសាស្រ្ដ ជាក់ស្ដែងដែលគ្រិស្ទានប្រារព្ធធ្វើបុណ្យ ព្រះយេស៊ូវគ្រិស្ដ មានព្រះជន្មរស់ ឡើងវិញ នៅក្នុងចន្លោះពីថ្ងៃ ២១ខែមិនា ដល់ថ្ងៃ ២៥ខែមេសា ជារៀងរាល់ឆ្នាំ។
ចូរផ្ទុកបាបអ្នករាល់គ្នាជាទ្រង់នៅលើឈើឆ្កាងចុះ នោះនឹងបានទទួលសេចក្ដីសង្គ្រោះជាប្រាកដ។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ