Skip to content

Cambodian Community Church

Following Jesus's Ministry

  • Home
  • About
    • Our Story
    • Our Beliefs
    • Leadership
    • Cambodian Heritage
  • Ministries
    • Worship
    • Music
    • Youth & Children
    • Women
    • Men
    • Missions & Outreach
    • Prayer
  • Resources & Media
    • Sermon Videos
    • Worship Music
    • Photo Gallery
    • Livestream
    • Posts
  • Building
    • Overview
    • Drawings
    • Progress
    • Volunteer
    • Donate
  • Contact Us
  • FAQs
  • Home
  • About
    • Our Story
    • Our Beliefs
    • Leadership
    • Cambodian Heritage
  • Ministries
    • Worship
    • Music
    • Youth & Children
    • Women
    • Men
    • Missions & Outreach
    • Prayer
  • Resources & Media
    • Sermon Videos
    • Worship Music
    • Photo Gallery
    • Livestream
    • Posts
  • Building
    • Overview
    • Drawings
    • Progress
    • Volunteer
    • Donate
  • Contact Us
  • FAQs
Quick Reads

T57-វិធីលាងជើង

Posted onMay 10, 2016April 17, 2025

វិធីលាងជើង

មានគ្រិស្ទានជាច្រើនបានសួរថា ហេតុដូចមេ្ដច បានជាគ្រិស្ទាន មិនធ្វើវិធីលាងជើង? យ៉ូហាន១៣៖៥

ជាច្រើនដងអ្នកអានព្រះគម្ពីរ មានការយល់ច្រឡំ អំពីអត្ថន័យលើ ចំណុចសំខាន់ខ្លះៗ ព្រោះព្រះគម្ពីរ មានពេលខ្លះ ពាក្យដែលសរសេរ ឬទង្វើរ មិនមែនត្រង់ៗ ដូចពាក្យដែលថានោះទេ ពេលខ្លះគ្រាន់តែ ជាការប្រៀបធៀបប៉ុណ្ណោះ ដូចជាការលាងជើងនេះ ជាដើម។

អ្នកខ្លះនិយាយថា ជើងជាអវៈយវៈមួយដែលទាប ហើយក្រខ្វក់ជាងគេ ដូច្នេះការងារលាងជើងនេះ គឺជាការទាបថោក ជាការដែលពិបាកធ្វើ បើនិយាយនៅជំនាន់នោះ។ ការលាងជើងគ្រាន់តែ ជាសញ្ញា កាយវិការខាងក្រៅ ដើម្បីបង្ហាញ ពីចិត្ដខាងក្នុង ដែលព្រះសព្វព្រះទ័យ ឱ្យមនុស្សកែ។ ការលាងជើងមែនទែន មិនមែនជាការពិបាក ធ្វើមិនកើតនោះទេ។ វិធីលាងជើងបើធ្វើ ក៏ល្អមើល សមរមម្យ៉ាងដែរ មិនមានអ្វីដែលខុសទេ ដូចក្នុងប្រពៃណីយ៍ខ្មែរ ក្នុងវិធីរៀបការដែរ កូនក្រមុំបានចេញមក ទទួលកូនកម្លោះ ដោយវិធីលាងជើង គឺជាសញ្ញា បង្ហាញពីការចុះចូល ចំពោះអនាគតស្វាមី ឬប្ដី ដូចជាព្រះគម្ពីរបរិសុទ្ធ បានចែងក្នុងគម្ពីរ អេភេសូដែរ ប្រពៃណីយ៍ខ្មែរ មិនបានធ្វើវិធីនេះ តាមព្រះគម្ពីរទេ តែវាជាការសមហេតុផល ដែលថាប្ដីជាមេគ្រួសារ ដូច្នេះប្រពន្ធត្រូវចុះចូលនឹងបី្ដ តែចំណែកឯស្រីវិញ ក៏ជាមេផ្ទះដែរ ដូច្នោះហើយបានជាមានស្វាមីភរិយាខ្លះ រៀបការហើយ បានក្លាយជាមេទ័ព ទាំងអស់គ្នា ច្បាំងគ្នាឥតឈប់ឈរ ព្រោះចិត្ដមិនបានកែប្រែជាថ្មី ។

ដូច្នេះតាមពិត ក្នុងខគម្ពីរខាងលើនេះ គឺព្រះយេស៊ូវបង្រៀនសិស្ស ឬអ្នកជំនឿរាល់គ្នា ឱ្យចេះបន្ទាបចិត្ដ ដូចជាអ្នកបំរើលាងជើងឱ្យគេដែរ គឺត្រូវចេះបន្ទាបចិត្ដ បន្ទាបខ្លួន ទ្រាំទ្រ អត់ធ្មត់ នឹងការដែលមិនគួរ ឬខ្លួនមិនចូលចិត្ដ មិនប្រកាន់ខឹង ចុះចូលគ្នាទៅវិញទៅមក កុំរើសអើង ឬមានអំនួត ក៏ត្រូវចេះធ្វើការតូចតាច ក្នុងក្រុមជំនុំផងដែរ។ ព្រះយេស៊ូវមិនបានប្រាប់ ឬបង្រៀនយើងឱ្យលាងជើងមែនទែននោះទេ។

បងប្អូនអើយ គ្រិស្ទានមិនមែនដូច តួល្ខោនដែលខំសំដែង ឱ្យបានល្អមើលតែលើឆាកប៉ុណ្ណោះទេ។ ស្លៀកពាក់ស្អាតបាត ថ្ងៃអាទិត្យ ចូលថ្វាយបង្គំព្រះ ឱ្យបានល្អមើល តែសំបកក្រៅប៉ុណ្ណោះទេ តែការឮព្រះបន្ទូល ហើយខំប្រឹងកែប្រែចិត្ដខាងក្នុង ដែលព្រះទ្រង់សព្វហឬទ័យ លើសជាងទៅទៀត គឺយើង ខំប្រឹងថ្វាយបង្គំទ្រង់ ដោយព្រលឹងវិញ្ញាណ នឹងសេចក្ដីពិត ជារៀងរាល់ថ្ងៃ។

សូមព្រះទ្រង់ប្រទានពរ

ក្រុមជំនុំសហគមន៍ខ្មែរ

Post navigation

Previous Previous
T56- ស្ថានសួគ៌ពិតនៅឯណា?
NextContinue
How We Serve

Contact

  • (001) 321-123-4567
  • example@example.com
Facebook Youtube

Location

Grace House, 124 Mercy Lane
Providence Hill, NY 10785
United States

  • About Us
  • Potlucks
  • Ministries
  • Blog
  • Contacts

© 2026 – All Rights Reserved

Stay Connected with Parish Church

  • About Us
  • Potlucks
  • Ministries
  • Blog
  • Contacts

© 2026 – All Rights Reserved

Scroll to top