អត្ថបទ ជីវិត
តើព្រះនៅឯណា?
មានព្ញនិយាយថា មានក្មេងម្នាក់មានប្រាជ្ញា ឆ្លាតវាងវៃណាស់ ចាស់ៗក្នុងភូមិសួរអ្វី ក៏ក្មេងនោះ អាចឆ្លើយបានត្រឹមត្រូវ ហើយសមហេតុផលផង ។ ថ្ងៃមួយមានលោកអាចារ្យបង្រៀន សាសនា ម្នាក់គាត់នឹកឃើញសំណួរដ៏ពិបាកមួយដែល គាត់បានគិតថា ក្មេងម្នាក់នោះនឹងទាល់ ឆ្លើយមិនរួច ជាមិនខាន។ នៅពេលដែលបានជួបក្មេងនោះ គាត់បាន និយាយថា ហ្អេ! ក្មួយ ពូបានព្ញថាក្មួយឯង ឆ្លាតវាងវៃ ណាស់ ពូមានសំណួរមួយចង់សួរថា តើក្មួយដឹងថា កន្លែងណា ដែលមានព្រះឬទេ? បើឆ្លើយត្រូវ ពូនឹងឱយក្រូចមួយ ។ ក្មេងនោះបានឆ្លើយវិញយ៉ាងរហ័សថា ខ្ញុំសូមសួរ លោកពូវិញថា តើពូមានដឹងថា កន្លែងណាដែលឥតមានព្រះទេ? បើលោកពូ ឆ្លើយត្រូវ ខ្ញុំនឹងជូនក្រូចដល់លោក ពូពីរវិញ។
- តើក្មេងនោះបានឆ្លើយនឹងសំនួររបស់ លោកអាចារ្យនោះឬទេ?
- បើឆ្លើយ តើឆ្លើយថាម៉ិច?
- តើ អស់លោក បងប្អូន ដឹងថាមាន កន្លែងណាទៅដែលឥតមានព្រះទេ?
សូមអស់លោក បងប្អូន បានគិត ពិចារណាពីការនេះ បន្តិចមើល ។
ព្រះទ្រង់ធំហួសប្រមាណ ធំរហូតដល់ទៅមនុស្សយើងមិនអាចមើលទ្រង់ឃើញ ព្រោះក្រោម មេឃលើដីនេះ គ្មានអ្វីណាមួយ មិនកើតមកដោយសារព្រះឡើយ សូម្បីតែខ្យល់ដែលមើល មិនឃើញផងនោះក៏កើតមកអំពីព្រះដែរ។ ទីកន្លែងណាក៏ខ្យល់ចូលទៅដល់ដែរ។ ដូច្នេះ កន្លែងណា ក៏មានព្រះដែរ លើកលែងតែកន្លែងមួយដែលអាចឥតមានព្រះ គឺក្នុងចិត្តមនុស្ស ខ្លះ ឥតមានព្រះទេ។
តើនៅក្នុងចិត្តអស់លោក បងប្អូន មានព្រះឬទេ?
តើអស់លោក បងប្អូនមានកន្លែងសំរាប់ទទួលទ្រង់បានឬទេ?