ទីបន្ទាល់
ព្រះបន្ទូលគង់នៅអស់កល្ប
មានបី្ដប្រពន្ធថ្មោងថ្មីមួយគូរ កំពុងតែសាសងគ្នា នៅយប់មុនគ្រិស្មាស ក្នុងបន្ទប់ទទួលភ្ញៀវ ពីមុខឡដុតអុស កំដៅនារដូវរងារ។ លើសពីនេះ គេទាំងពីរក៏បានទិញ អំណោយទាន អោយគ្នាទៅវិញទៅមកផង។ ប្រពន្ធបានទិញ ព្រះគម្ពីរដ៏ល្អមួយ អោយទៅបី្ដ ព្រោះប្ដីមិនទាន់ បានជឿ ដល់ព្រះនៅឡើយ បន្ទាប់មក គេក៏នៅតែបន្ដ ការសាសងគ្នា ពីនេះពីនោះ ធ្លាក់រហូតដល់ រឿងជំនឿជឿ ដល់ព្រះយេស៊ូវ ព្រោះប្រពន្ធ មានបំណង ចង់អោយ ប្ដីបានជឿដល់ព្រះដែរ។ ជជែកគ្នា មិនយូរប៉ុន្មានក៏មានទំនាស់ខ្វែងគំនិតគ្នា ពីរឿងជំនឿនេះ ដោយយល់ហេតុការណ៍ មិនស្រួលប្រពន្ធក៏ប្រញាប់ ដកខ្លួនចេញ ព្រោះមិនចង់អោយរឿងនេះទៅជាធំ តែប្ដីខឹងណាស់ ក៏បោះគម្ពីរថ្មី ដែលប្រពន្ធទើបនឹង ទិញអោយ នោះ ចូលទៅក្នុងឡរ ភ្លើងដែលកំពុង តែឆេះសន្ធោសន្ធៅ ហើយក៏ដើរឡើង ទៅក្នុងបន្ទប់ខ្លួន ទាំងមួរហ្មង។ ពីរបីម៉ោងក្រោយមក បុរសជាប្ដី បានចុះពីបន្ទប់ ដើរសំដៅទៅឡរភ្លើង ដោយមិនអស់ចិត្ដ នឹងគម្ពីរដែលគាត់ បានដុតចោល ទៅហើយនោះ គាត់ចូលទៅជិត សំឡឹងមើលទៅ ព្រះគម្ពីរដែលបានឆេះ សុសអស់ តែមានផ្នែកតូចមួយ ដែលមិនបានឆេះ គ្រាន់តែបានខ្លោចជុំវិញ គាត់ចង់ដឹង ក៏រើសយក សំណល់ នោះមកមើល ក៏ឃើញពាក្យមួយឃ្លានេះថា ‹៣៥ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ។› (គឺក្នុងព្រះគម្ពីរ ម៉ាថាយ ២៤៖៣៥) បុរសនោះ នឹកអស្ចារ្យនឹងការនេះ គាត់លុតជង្គង់ចុះលន់តួដល់ព្រះ ក៏ជឿដល់ទ្រង់ នៅពេលនោះទៅ។ បន្ទាប់មក គាត់បានឡើងទៅបន្ទប់វិញ ក៏សុំទោសប្រពន្ធ ដែលគាត់បានដុតចោល គម្ពីរដែលជា ដំណោយទាន គ្រិសា្មសរបស់នាង ព្រមទាំងហុច បំណែកដែលមិនឆេះ នោះទៅអោយនាងផង ថែមទាំងសារភាពថាគាត់ ព្រមទទួលជឿព្រះយេស៊ូវហើយ នាងប្រពន្ធក៏យំ ស្រវ៉ាអោប ប្ដីដោយអំណរ ហើយក៏សន្យានឹងទិញព្រះគម្ពីរ ថ្មីមួយទៀតជាអំណោយ ទានដ៏អស់កល្ប។
ព្រះទ្រង់សព្វព្រះហប្ញទ័យ ចង់អោយប្ដីប្រពន្ធបានជឿដល់ទ្រង់ដូចគ្នា ដើម្បីអោយអ្នកទាំងពីរ បានដើរផ្លូវតែមួយ ទ្រង់មិនសព្វ ព្រះហប្ញទ័យ អោយ ប្ដីប្រពន្ធ ទឹមនឹមស្រៀកទេ គឺម្នាក់ជឿ ម្នាក់ទៀត មិនជឿនោះទេ។