ហេតុដូចមេ្ដចបានជាមនុស្សេដូចព្រះ?
១- ព្រះបានបង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់ ដោយមានរូបកាយជាដី នឹងព្រលឹងជាខ្យល់ ដង្ហើមរបស់ទ្រង់
គម្ពីរលោកកុប្បត្ដិ ១៖២៦-២៧, ហេតុដូចម្ដេចបានជាព្រះបង្កើតមនុស្សឱ្យដូចទ្រង់?
២៦ ទ្រង់ក៏មាន ព្រះបន្ទូលថា ចូរយើង ធ្វើមនុស្ស ឲ្យដូចជា រូបយើង ឲ្យមានភាព ដូចយើង ហើយឲ្យមាន អំណាចលើត្រីសមុទ្រ សត្វហើរ លើអាកាស និងសត្វជើង៤ ដែលនៅលើផែនដី ទាំងមូល ព្រមទាំង សត្វលូនវារ ដែលវារ នៅលើផែនដីផង ២៧ ទ្រង់ក៏បង្កើត មនុស្សឲ្យដូច រូបអង្គទ្រង់ គឺបានបង្កើតគេ ឲ្យចំនឹងរូបអង្គ ទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី។
គម្ពីរលោកកុប្បត្ដិ ២៖៧, ការបង្កើតមនុស្សប្រុសដំបូង
៧ ព្រះយេហូវ៉ា ដ៏ជាព្រះ ទ្រង់យកធូលីដី មកសូន ធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ ដង្ហើមជីវិត បញ្ចូលទៅ ក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ ជាមានព្រលឹង រស់ឡើង។
ព្រះទ្រង់សព្វព្រះទ័យ ឱ្យមនុស្ស យល់ថា តើខ្លួនកើតមក ដោយរបៀបណា? មនុស្សបង្កើតឡើង ដោយវត្ថុធាតុ សំខាន់ពីរយ៉ាងគឺ៖ វត្ថុទី១ គឺដី, ដែលផ្សំឡើង ដោយវត្ថុធាតុរ៉ែ នឹងជីវជាតិ ជាច្រើនយ៉ាងទៀត ដោយមានទឹក នៅក្នុងដីនោះ ផងដែរ។ ធាតុទី២ គឺ ព្រលឹង ដែលជាខ្យល់ ដង្ហើមរបស់ព្រះ។មនុស្ស នឹងចំណេះវិជ្ជា របស់មនុស្ស មិនអាច មើលឃើញ បានឡើយ។ ដូច្នេះមនុស្ស មានរូបកាយ កើតពីដី ត្រូវស្លាប់ទៅ ជាដីវិញ តែផ្នែកមួយទៀតគឹ ជាដង្ហើម មកពីព្រះ ដែលជា ព្រលឹង វិញ្ញាណនោះ មិនបានស្លាប់ ជាមួយរូបកាយទេ គឺបន្ដរស់ទៅទៀត។
គម្ពីរលោកកុប្បត្ដិ ២៖២១-២៤, ការបង្កើតមនុស្សស្រីដំបូង, ជាស្នាព្រះហស្ថចុងក្រោយបង្អស់
២១ នោះព្រះយេហូវ៉ា ដ៏ជាព្រះ ទ្រង់ធ្វើឲ្យអ័ដាម ដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹង ជំនីរគាត់១ ហើយភ្ជិតសាច់ ទៅវិញ ២២ រីឯឆ្អឹង ដែលព្រះយេហូវ៉ា ដ៏ជាព្រះ បានយកពីអ័ដាមមក នោះទ្រង់ជប់ ឲ្យកើតឡើង ជាមនុស្សស្រី ក៏នាំទៅអ័ដាម ២៣ អ័ដាមក៏ថា នេះហើយ ជាឆ្អឹង ពីឆ្អឹងអញ ជាសាច់ពីសាច់អញ និងត្រូវហៅថា «ស្រ្តី» ពីព្រោះ បានយកចេញ ពីបុរសមក ២៤ ដោយហេតុនោះ បានជាមនុស្សប្រុស នឹងលាចេញ ពីឪពុកម្តាយខ្លួន ទៅនៅជាប់ នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះ នឹងត្រឡប់ជា សាច់តែ១សុទ្ធ។
– តើមនុស្ស ដូចព្រះត្រង់ណាខ្លះ? ១- ‹ដូចជារូបយើង›គឺមនុស្សយើង មានរូបរាង ដូចជាព្រះ, នៅពេលព្រះចុះមកចាប់ កំណើតនៅផែនដី ជាព្រះយេស៊ូវគ្រិស្ដ គឺទ្រង់មានរូបរាង ដូចជាមនុស្ស។ ទី២- ‹ឱ្យមានភាពដូចយើង› មនុស្សមាន ភាពច្រើនណាស់ ដែលដូចព្រះ ប៉ុន្ដែភាពដែលដូច សំខាន់ជាងគេនោះ គឺមានព្រលឹង ដែលជាវិញ្ញាណ ដែលមនុស្សមិនអាច មើលឃើញ ឬយល់បានឡើយ។ នេះជាលក្ខណៈ ពិសេសបំផុត ដែលដូចទ្រង់ ដោយឥតមាន របស់ឬសត្វ ដទៃណាទៀត ដូចទ្រង់ឡើយ។
កំណត់សម្គាល់៖ ព្រះអម្ចាស់ ជាព្រះអទិករ បានបង្កើតមនុស្ស មានភាពល្អ ឧត្ដម ដូចជាអង្គទ្រង់ តែមនុស្សមានចំណេះ វិជ្ជាខ្ពង់ខ្ពស់ គេបានយល់ថា គេបានកា្លយ មកពីស្វា ដែលមានលក្ខណៈដូចជាស្វា តាមពិតស្វាគ្រាន់តែជាសត្វ កំប្លែង រប៉ិលរប៉ូច គ្រាន់តែជាគ្រឿង ឱ្យមនុស្សលេង កំសាន្ដ ជាមួយប៉ុណ្ណោះ។
សំណួរថា៖ ហេតុដូចម្ដេច បានជាព្រះ បង្កើតមនុស្សមក ឱ្យមានលក្ខណៈ ថ្លៃពិសេស ដូចជាអង្គទ្រង៉ដូច្នេះ? តើដើម្បីអី្វ? យើងនឹងបន្ដ អានព្រះបន្ទូល តទៅទៀត ដើម្បីឱ្យយើង បានយល់ថា ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ?
២- ព្រះទ្រង់ប្រទានសិទ្ធអំណាច ហើយថែមទាំង ប្រទានសិទ្វសេរីភាព ដល់មនុស្ស ក្នុងការជ្រើសរើស ដោយដាំដើម ដឹងខុសត្រូវ ហើយហាមមនុស្ស មិនឱ្យទទួលទាន បើទទួលទាន នោះនឹងមានប្រាជ្ញា តែត្រូវស្លាប់។
គម្ពីរលោកកុប្បត្ដិ ២៖១៦-១៧, ១៦ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថាឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត ១៧តែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខាន។
គម្ពីរលោកកុប្បត្ដិ ៣៖៦-៨, ៦ កាលស្ត្រី បានឃើញថាផ្លែឈើនោះ បរិភោគបាន ក៏ជាទីគាប់ ដល់ភ្នែកហើយជាដើមដែលល្មម គួរនឹងចង់បាន ដើម្បីឲ្យ បានប្រាជ្ញា នោះនាង ក៏យកផ្លែ មកបរិភោគ ព្រមទាំងចែក ឲ្យដល់ប្តីដែរ គាត់ក៏បរិភោគតាម ៧ នោះស្រាប់តែ ភ្នែករបស់ អ្នកទាំង២ បានភ្លឺឡើងហើយគេដឹង ថាខ្លួននៅ ជាអាក្រាតក៏យកស្លឹកល្វាមកក្លាស់ ធ្វើជាប្រដាប់ប៉ឹង ៨ រួចមក បានឮសំឡេង ព្រះយេហូវ៉ា ដ៏ជាព្រះដែលទ្រង់ យាងក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះអ័ដាម និងប្រពន្ធគាត់ក៏ពួន នឹងព្រះយេហូវ៉ា ដ៏ជាព្រះនៅកណ្តាល ដើមឈើ ក្នុងសួនច្បារ។
៣- មនុស្សបានជ្រើសរើសយកប្រាជ្ញា ជាផ្លូវខុស ដោយមិន ស្ដាប់បង្គាប់ ដោយបំពាន បម្រាម របស់ព្រះ ខុសពី ព្រះទ័យព្រះ ដែលហៅថា អំពើបាប ដែលត្រូវរងទុក្ខ រហូតដល់ស្លាប់ ដូចជាព្រះបន្ទូល បានប្រាប់រួចហើយ។ ដូច្នេះហើយ បានជាអំពើបាប បានរាតត្បាត លើផែនដី។ មនុស្សបានកើត ហើយប្រព្រឹត្ដ អំពើបាបក៏ត្រូវ ស្លាប់ទៅវិញជា យថាហេតុ។
ស្លាប់នេះ មានន័យ ៣យ៉ាង៖ ទី១ គឺការឃ្លាតចេញពីព្រះ ដាច់ទំនាក់ទំនង ជាមួយព្រះ (មនុស្សពួនពីព្រះ) ទី២គឺការស្លាប់ ផ្នែករូបកាយ (រូបកាយដែលកើតពីដីមក ត្រូវត្រឡប់ទៅជាដីវិញ) នឹងទី៣ ស្លាប់ផ្នែកព្រលឹងវិញ្ញាណ គឺត្រូវជាប់ជំនុំជំរះ កាត់ទោស នៅថ្ងៃចុងបំផុត គឺព្រលឹងត្រូវធ្លាក់ចុះ ទៅក្នុងបឹងភ្លើង ដាច់ចេញពីព្រះ ជាអវសាន្ដ (បើមិនបានជឿព្រះ ឱ្យទាន់ពេលទេនោះ)។
៤- ផែនការណ៍ របស់ព្រះ ដើម្បីសង្គ្រោះមនុស្ស ឱ្យរួចពីបាប
ដើម្បីយល់ព្រះគម្ពីរឱ្យបានច្បាស់ មនុស្សត្រូវតែ យល់អំពីលក្ខណៈ សម្បត្ដសំខាន់ ទាំង១០ របស់ព្រះគឺ៖ ១-ទ្រង់ញាណដឺងទាំងអស់, ២-ទ្រង់មានគ្រប់ទាំងអំណាច ចេស្ដា, ៣-ទ្រង់មានវត្ដមាន នៅគ្រប់ទីកន្លែង, ៤-ទ្រង់អមតៈ មិនចេះផ្លាស់ប្រែ គឺមានព្រះជន្ម អស់កល្ប, ៥-ទ្រង់បរិសុទ្ធ, ៦-ទ្រង់សុចរិត-យុតិធម៌, ៧-ទ្រង់គ្រប់គ្រងទាំងអស់, ៨-ទ្រង់ជា សេចក្ដីស្រឡាញ់, ៩-ទ្រង់មាន សេចក្ដីមេត្ដាករុណា, ១០-ទ្រង់ជា ព្រះត្រីឯក គឺព្រះតែមួយ ប៉ុន្ដែបង្ហាញ ចេញជាបីអង្គ។
ទោះមនុស្ស បានសម្រេចចិត្ដ មិនសា្ដប់បង្គាប់ ហើយធា្លក់ក្នុង អំបាបក៏ដោយ ក៏ព្រះនៅតែ មិនផ្លាស់ប្ដូរ ព្រះហឬទ័យទ្រង់ដែរ។ ទ្រង់បាន រើសពូជសាសន៍មួយ គឺសាសន៍ អ៊ីស្រាអែល ចេញពីសាសន៍ដទៃ លើផែនដី ដើម្បីបង្រៀន គេឱ្យស្គាល់ទ្រង់ និងឱយល់ ពីព្រះហប្ញទ័យទ្រង់។ ដូច្នេះចូរយើង សង្កេតមើល ព្រះបន្លូលទ្រង់ខ្លះៗ ដើម្បីឱ្យដឹង នឹងស្គាល់ ព្រះហប្ញទ័យទ្រង់៖
ព្រះទ្រង់បរិសុទ្ធ និងមានគ្រប់ទាំងព្រះចេស្ដា៖
គម្ពីរ លេវីវិន័យ ១១៖៤៤-៤៥, ៤៤ ដ្បិតអញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូច្នេះចូរឲ្យឯង រាល់គ្នាញែក ខ្លួនចេញ ហើយឲ្យទៅ ជាបរិសុទ្ធចុះដ្បិតអញ ជាបរិសុទ្ធ មិនត្រូវឲ្យ ឯងរាល់គ្នា នាំខ្លួនឲ្យ ទៅជាមិនស្អាត ដោយសារ សត្វណា ដែលលូនវារ នៅដីឡើយ៤៥ ដ្បិតអញ ជាព្រះយេហូវ៉ា ដែលបាននាំឯង រាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមកដើម្បីនឹងធ្វើ ជាព្រះ នៃឯងរាល់គ្នា ដូច្នេះចូរឲ្យឯង រាល់គ្នា បានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ។
នៅក្នុងព្រះគម្ពីរ លេវិវិន័យទាំងមូល បានបង្រៀន សាស្រ្ដអ៊ីស្រាអែល ក៏ដូចជា បង្រៀនអ្នកអាន ឱ្យយល់អំពី ភាពបរិសុទ្ធ របស់ទ្រង់ និងការញែក ខ្លួនចេញ ជាបរិសុទ្ធ ថ្វាយទ្រង់ គឺព្រះទ្រង់សព្វ ព្រះទ័យ ឱយរាស្រ្ដទ្រង់ បានជារាស្រ្ដ បរិសុទ្ធ បើមិនបរិសុទ្ធទេ ត្រូវតែសំអាតខ្លួន ជាបរិសុទ្ធសិន ទើបអាចចូល ទៅក្នុងទីបរិសុទ្ធបាន។
ការដែលនាំ មិនឱ្យបរិសុទ្ធ ដូចជាការប៉ះពាល់ ខ្មោចស្លាប់, មនុស្សមានរបួស ឬដំបៅ, មនុស្សប្រព្រឹត្ដកំផិត, ការគោរព ថា្វយបង្គំ រូបចម្លាក់ ឬព្រះដទៃ, ការប្រព្រឹត្ដ ឬជឿមន្ដអាគម, អូមអាម, គ្រូទោះទាយ ជាដើម ។ល។ ព្រះបានបង្គាប់ ឱ្យលោកម៉ូសេ សង់រោង ឧបោសថ នឹងទីបរិសុទ្ធ របស់ទ្រង់ ដើម្បីបង្ហាញ ពីរូបភាព នៃបង្ល័ង្គរបស់ទ្រង់។ ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធបំផុត ទ្រង់មិនអាចឃើញ ឬមានទំនាក់ទំនង ជាមួយអំពើបាប បានឡើយ។ ដូច្នេះហើយ បានជាទ្រង់បានស្រឡាញ់មនុស្ស ដែលបានសម្រេច ជ្រើសរើស យកអំបាបនោះ ទ្រង់សព្វ ព្រះទ័យបង្រៀនគេ ឱ្យប្រែចិត្ដ លះបង់ចោល អំពើបាបចេញ ដោយខ្លនឯងវិញ ដើម្បីឱ្យបាន ជាបរិសុទ្ធ ព្រោះទ្រង់ ជាព្រះដ៍បរិសុទ្ធ ហើយកន្លែងទ្រង់ គង់នៅក៏បរិសុទ្ធដែរ។ ខាងក្រោមនេះជាព្រះបន្ទូលជំនួយ ឱ្យយល់ ពីព្រះហប្ញទ៍យ នឹងការរំដោះសង្គ្រោះមនុស្ស ចេញពីអំពើ បាប នឹងឱ្យបានជាបរិសុទ្ធ។
គម្ពីរនិក្ខនំ ១៩៖៥-៦, ព្រះទ្រង់សព្វព្រះទ័យ នឹងសង់នគរមួយ ដែលមានរាស្រ្ដបរិសុទ្ធ ដែលស្ដាប់បង្គាប់ទ្រង់
៥ ដូច្នេះ បើឯងរាល់គ្នា នឹងស្តាប់ តាមអញឥឡូវ ហើយកាន់ តាមសេចក្តីសញ្ញា របស់អញ នោះឯងរាល់គ្នា នឹងបានដាច់ ជារបស់ផងអញ លើសជាងអស់ ទាំងសាសន៍ ដ្បិតផែនដី ទាំងមូល ជារបស់ផងអញ ៦ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។
គម្ពីរអេសាយ ៥៣៖១១-១២ (សូមអានពី ខ១ មក គឺសំដៅលើ ព្រះយេស៊ូវ មករងទុកទោស ហើយសុគត ជំនួស មនុស្សមានបាប ដើម្បីឱ្យបាន សុចរិត បរិសុទ្ធ
១១ទ្រង់នឹងឃើញផល នៃការដែលព្រលឹងទ្រង់ រងវេទនា នោះនឹងបាន ស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើ ឲ្យមនុស្ស ជាច្រើន បានសុចរិត ដោយគេ ស្គាល់ដល់ទ្រង់ ហើយទ្រង់ នឹងទទួលរងទោស ចំពោះអំពើទុច្ចរិត របស់គេ១២ហេតុនោះ អញនឹង ឲ្យទ្រង់ មានចំណែក ជាមួយនឹងពួក អ្នកធំ ហើយទ្រង់ នឹងចែករបឹប ជាមួយនឹង ពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់ បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ ទុកជាអ្នក ទទឹងច្បាប់ ប៉ុន្តែទ្រង់បាន ទទួលរងទោស នៃអំពើបាប របស់មនុស្ស ជាច្រើន ហើយបានអង្វរ ជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។
គម្ពីរ យ៉ហាន ៣៖១៦, អ្នកដែលជឿ ដល់ព្រះយេស៊ូវ នោះមិនត្រូវ មានទោសទេ ព្រោះទ្រង់ បានទទួល ទោសជំនួស រួចហើយ។
១៦ ដ្បិតព្រះ ទ្រង់ស្រឡាញ់ មនុស្សលោក ដល់ម៉្លេះ បានជាទ្រង់ ប្រទានព្រះរាជបុត្រា ទ្រង់តែ១ ដើម្បីឲ្យអ្នកណា ដែលជឿ ដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិត អស់កល្ប ជានិច្ចវិញ។
គម្ពីរ យ៉ហាន ១៖១១-១២, អ្នកដែលបាន ទទួលជឿ ដល់ព្រះយេស៊ូវគ្រិស្ដ នោះព្រះបាន ទទួលស្គាល់ ថាជាកូនទ្រង់ ហើយក៏ត្រូវបាន ទទួលគ្រងសម្បត្ដ ជាមួយទ្រង់ នៅនានគរ ស្ថានសួគ៍ដែរ។
១១ ទ្រង់បានយាង មកគង់នៅផែនដី របស់ទ្រង់ តែរាស្ត្រទ្រង់ មិនបានទទួល ទ្រង់សោះ១២ប៉ុន្តែអស់ អ្នកណាដែលទទួលទ្រង់ គឺអស់អ្នក ដែលជឿ ដល់ព្រះនាមទ្រង់ នោះទ្រង់បាន ប្រទានអំណាច ឲ្យបានត្រឡប់ ជាកូនព្រះ។
គម្ពីរ យ៉ហាន ១៤៖១-៣, ព្រះយេស៊ូវ មានព្រះបន្ទូល បា្រប់ពួកសិស្សទ្រង់ ក៏ដូចជាប្រាប់ ដល់អ្នកមានជំនឿ លើទ្រង់ នៅគ្រប់ជំនាន់ដែរ។
១ កុំឲ្យចិត្ត អ្នករាល់គ្នា ថប់បារម្ភឡើយអ្នករាល់គ្នា ជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ ២ នៅក្នុងដំណាក់នៃ ព្រះវរបិតាខ្ញុំ មានទីលំនៅ ជាច្រើនពុំនោះ ខ្ញុំបានប្រាប់ អ្នករាល់គ្នាហើយខ្ញុំទៅរៀបកន្លែង ឲ្យអ្នករាល់គ្នា៣ បើខ្ញុំ ទៅរៀបកន្លែង ឲ្យអ្នករាល់គ្នានោះខ្ញុំ នឹងត្រឡប់ មកវិញ នឹងទទួល អ្នករាល់គ្នា ទៅឯខ្ញុំប្រយោជន៍ឲ្យ អ្នករាល់គ្នា បាននៅកន្លែង ដែលខ្ញុំនៅ នោះដែរ។
សរុបសេចក្ដី ដោយឥតសង្ស័យ គឺព្រះដែលបាន បង្កើតមនុស្សមក ឱ្យមានលក្ខណៈ ដូចជាទ្រង់នោះ គឺព្រះទ្រង់ មានបំណងហប្ញទ័យ ឱ្យមនុស្សបាន ជាកូនរបស់ទ្រង់ ជាកូន ដែលស្ដាប់បង្គាប់ ដែលបរិសុទ្ធ ដែលឥតមានបាប ដើម្បីឱ្យបាន ទៅនៅជាមួយទ្រង់ នៅទីបរិសុទ្ធ របស់ទ្រង់ នាស្ថានសួគ៍ ដែលបរិសុទ្ធ ដោយស្ម័គ្រពីចិត្ដ មិនមែន ដោយបង្ខំទេ។ ព្រះទ្រង់ជ្រាបថា នៅពេល ដែលមនុស្ស មានបាបហើយ នោះមនុស្ស មិនអាច ធ្វើអ្វី ឱ្យបរិសុទ្ធបានទេ ដូច្នោះហើយ បានជាទ្រង់ បានបញ្ជូន ព្រះរាជបុត្រា ជាព្រះយេស៊ូវគ្រិស្ទ ជាព្រះបរិសុទ្ធ មកដើម្បី ទទួលទុក្ខទោស ជំនួសមនុស្ស ដែលបាន ប្រព្រឹត្ដបាប គឺមនុស្ស គ្រាន់តែជឿ ហើយទុកចិត្ដ លើទ្រង់ នោះមនុស្ស នឹងបាន ជាបរិសុទ្ធ រួចពីបាប អាចមានសិទ្ធ ជាកូនព្រះ អាចចូល ទៅនៅ ទីបរិសុទ្ធ របស់ទ្រង់បាន។ មនុស្សបាន សម្រេចចិត្ដ ប្រព្រឹត្ដអំបាប ដោយខ្លួនឯង មិនស្ដាប់បង្គាប់ព្រះ នឹងត្រូវទទួលទោស ដល់ស្លាប់។ ដូច្នេះបើមនុស្ស ចង់ឱ្យរួចពីទោស ដ៏ធ្ងន់នេះ មនុស្សត្រូវទទួល យកព្រះយេស៊ូវ ជាព្រះ ដែលជួយដោះទុក្ខទោស ទ្រង់ដែលជាអ្នក ជួយសំអាត ជាបរិសុទ្ធ ហើយមនុស្សម្នាក់ៗ ត្រូវតែសម្រេចចិត្ដនេះ ដោយខ្លួនឯងដែរ។