ការតយុទ្ធនឹងអំពើបាប
គ្រិស្ទាន និងមិនមែនគ្រិស្ទាន ជាមនុស្សដូចគ្នា ប៉ុន្ដែដែលខុសគ្នានោះ គឺគ្រិស្ទានមិនមែនជា មនុស្សល្អនោះទេ តែជាមនុស្ស ដែលដឹងថា ខ្លួនមិនល្អ ជាមនុស្សមានបាប ដែលស្វែងរក ព្រះឱ្យជួយ។ យើងដឹងថា អ្វីល្អ អ្វីអាក្រក់ អ្វីខុស អ្វីត្រូវ មិនមែន ដោយដំរេះបា្រជ្ញា ខ្លួនឯងទេ តែដោយសារ ព្រះបន្ទូលវិញ។ ហើយយើងក៏កំពុង តែតយុទ្ធនឹង សេចក្ដីអាក្រក់ ដែលដុះជាប់ នឹងសាច់ឈាម ដែលផ្ទុកដោយអំពើបាប តាំងពីកំណើតមក តែទោះជា យ៉ាងណាក៏ដោយ ក៏យើងនៅតែព្យាយាម តយុទ្ធ ដោយប្រើ គ្រប់ទាំងគ្រឿងសឹក នឹងព្រះចេស្ដា ព្រះអម្ចាស់នោះ យើងជឿជាក់ថា យើងនឹងបាន ជ័យជំនះ ជាស្ថាពរមិនខាន។
គម្ពីរ រ៉ូម៧៖១៦-២០ បានចែងថា៖
១៦ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន១៧ ដូច្នេះមិនមែនខ្ញុំ ដែលធ្វើការនោះ ទៀតទេ គឺជាបាបទេតើដែលនៅ ក្នុងខ្លួនខ្ញុំវិញ១៨ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំគឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេព្រោះខ្ញុំ មានចិត្តចង់ ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ១៩ ខ្ញុំមិនប្រព្រឹត្ត ការល្អដែលខ្ញុំចង់ ធ្វើនោះទេ តែការអាក្រក់ ដែលខ្ញុំមិនចង់ធ្វើនោះបែរជាខ្ញុំធ្វើវិញ២០ ដូច្នេះបើខ្ញុំប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើនោះមិនមែន ខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើដែលនៅក្នុងខ្លួនខ្ញុំវិញ។
ចំណុចសំខាន់ គឺការដែលយើងដឹង ហើយស្គាល់ អំពីសេចក្ដីអាក្រក់ ដែលយើងមានហើយមិនចង់ប្រព្រឹត្ដ ហើយប្រឈមមុខតយុទ្ធ ជាមួយវា។ មានម្ដងព្រះយេស៊ូវ មានបន្ទូលថា ក្នុងគម្ពីរម៉ាថាយ ៥៖២៧-៣០
២៧ អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ២៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណា ដែលគ្រាន់តែ ក្រឡេកឃើញស្ត្រី ហើយមានដំរេក សំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្ត សេចក្តីកំផិត នឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ ២៩ បើភ្នែកស្តាំអ្នក នាំឲ្យរវាតចិត្ត នោះចូរខ្វេះ ចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ៣០ ហើយបើដៃស្តាំអ្នក នាំឲ្យរវាតចិត្ត នោះចូរកាត់ចេញ បោះចោលទៅ ដ្បិតដែលដៃអ្នក ម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។
បើបងប្អូន មើលព្រះបន្ទូល ខាងលើនេះ យើងឃើញមានដំណាក់កាលបី៖
១- ឃើញស្រី បើឃើញថាស្អាត នោះភ្នែកអ្នក ប្រហែលនៅល្អទេ នៅមិនទាន់មានបញ្ហា នៅឡើយទេ ព្រោះមនុស្សស្រី តែងតែស្អាត នោះជាការធម្មតាទេ។
២- នៅពេលមានដំរេក, គឺមានអារម្មណ៍មិនល្អ នេះគឺជាដំណាក់កាល ដែលទទួលសញ្ញាមិនល្អ នេះជាដំណាក់កាល ចាប់ផ្ដើម ចូលក្នុងអំពើបាប ព្រះយេស៊ូវបាន ព្រមានថា អ្នកបានប្រព្រឹត្ដ សេចក្ដីកំផិត ក្នុងចិត្ដហើយ (សេចក្ដីកំផិត មិនទាន់ជា អំពើកំផិត នៅឡើយទេ) គឺក្នុងដំណើរចូលទៅ បង្កើតការប្រព្រឹត្ដ អំពើកំផិតនោះហើយ ដូច្នេះមិនត្រូវបន្ដរចិត្ដ ឬអារម្មណ៍តទៅ ទៀតទេ។
៣- ត្រូវកាត់វាចោលចេញ កុំឱ្យវាបន្ដរដុះ រហូតដល់ ចេញជាផ្លែផ្កា នោះឡើយ។ទោះមានអ្វី សំខាន់យ៉ាងណា ក៏ដោយ ដូចទ្រង់មានបន្ទូល ជាបន្ដបន្ទាប់ ក្នុងខ២៩ នឹង៣០ ថាទោះសំខាន់ ស្មើនឹងកែវភ្នែក ឬដៃស្ដាំក៏ដោយ ក៏ត្រូវខ្វះចោល ឬកាត់ចោល គឺចង់មានន័យថា សាច់ឈាម ដែលនាំឱ្យ ប្រព្រឹត្ដអំពើបាប ឬការប្រព្រឹត្ដបាប នោះត្រូវចំណេញ ខាងសាច់ឈាម ច្រើនយ៉ាងណាក៏ដោយ ត្រូវតែកាត់ចោល ព្រោះការដែល ព្រលឹងរួចផុត ពីភ្លើងឋាននរក នោះសំខាន់ជាង។ លើសពីនេះ គឺចង់និយាយថា ទោះទាំងប្រពន្ធកូន បងប្អូន ឱពុកមា្ដយក្ដី ដែលនាំយើងបង្កើត នូវអំពើបាប នោះក៏ត្រូវតែ កាត់ចោល ទាំងអស់ដែរ។