Scripture: John 13: 34-35, យ៉ូហាន ១៣៖៣៤-៣៥
ក្រិតវិន័យថ្មី
៣៤ ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មី ដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នា ស្រឡាញ់គ្នាទៅវិញ ទៅមក ត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបាន ស្រឡាញ់អ្នករាល់គ្នាដែរ៣៥ គេនឹងដឹងថា អ្នករាល់គ្នា ជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯងគឺដោយអ្នករាល់គ្នា មានសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមក។
សព្វនេះថ្ងៃនេះ យើងមានបងប្អូនខែ្មរ ច្រើនទាំងគ្រិស្ទាន ទាំងមិនមែនគ្រិស្ទាន បានចូលចិត្ដ ‹‹Like›› ទំព័រហ្វេសប៊ុក របស់ ‹‹ក្រុមជំនុំសគមន៍ខ្មែរ ›› ដូច្នេះហើយ បានជាក្នុងពេលថ្មីៗ ប្រព័ន្ធហ្វេសប៊ុក បានសូមប្ដូរឈ្មោះ ចំណាត់ក្រុម (category of our organization from Religion Organization to Religion Center and we Like to modify a further to be Christian Center, but actually our website: www.cambodiancc.org is actually a Khmer Christian Resource Center ) ជាមជ្ឈមណ្ឌល់សាសនាវិញ តែយើងនឹងសម្រួលជា ‹‹មជ្ឈមណ្ឌល់គ្រិស្ទាន្ដ›› វិញ។
ក្នុងនាមជាក្រុមជំនុំរបស់ព្រះ គ្មានអ្វីធ្វើឱ្យយើង មានអំណរ ជាជាងឃើញ បងប្អូនខ្មែរ បានប្រែចិត្ដ ជឿព្រះយេស៊ូវគ្រិស្ទ នោះទ។ ឥឡូវនេះ យើងបានដឹងថា មានបងប្អូនខ្មែរ រាប់សែននាក់ហើយ បានប្រែចិត្ដជឿ ដល់ព្រះដ៏ពិត ដែលមានព្រះជន្មរស់ គឺព្រះយេស៊ូវគ្រិស្ដ ហើយព្រះក៏បាន រើសតាំងបងប្អូន មួយចំនួនជាគ្រូគង្វាល ដើម្បីជួយបណ្ដុះបណ្ដាល ក្មេងជំនាន់ក្រោយបន្ថែមទៀត។ បើខ្មែរកាន់តែច្រើន បានប្រែចិត្ដ នោះព្រះទ្រង់ នឹងអាណិតមេត្ដា ដល់ស្រុកទេស របស់យើង ឱ្យបានរំដោះ គង់វង់ នឹងរីកចំរើន ជាមិនខាន យើងនៅតែមានសង្ឃឹម និងជំនឿ ចូរបងប្អូនទាំងគ្នា ខំអធិស្ថាន គ្មានអ្នកណាមួយ ធំជាងព្រះនៃយើង សោះឡើយ។
យើងខ្ញុំសូមថ្លែងអំណរគុណក្នុងការចូលចិត្ដ គាំទ្រ និងការចែកចាយបន្ដរបស់បងប្អូន សូមព្រះនៃស្ថានសួគ៌ ប្រទានពរដល់អស់លោក អ្នកនាង បងប្អូន។