Scripture: Luke 16:19-31
អ្នកណាគេកើតជាប្រែត?
នៅរដូវបុណ្យភ្ជុំបិណ្ឌ ជារដូវប្រែតយំ រកនំនឹងបាយទឹក បើយោលទៅតាម ទំនៀមទម្លាប់ខ្មែរយើង (មិនប្រាកដជាបុណ្យរបស់ពុទ្ធសាសនាទេ ព្រោះស្រុកព្រះពុទ្ធសាសនាដទៃគេ ឥតធ្វើបុណ្យនេះទេ)។
បើយើងលើកជាសំណួរសួរថាតើ ប្រែតមានមែនឬទេ? ហើយជាអ្នកណាគេ?
ឆ្លើយថាប្រែតមាន ពិតប្រាកដណាស់។ ប្រែតគឺជាប្រជាជន ដែលរស់នៅឋាននរក គឺជាព្រលឹងមនុស្ស ដែលស្លាប់ ហើយធ្លាក់ទៅឋាននរក។ សួរថាតើ ម៉ែឱ ជីដូនជីតា ដែលស្លាប់ទៅនោះ បានក្លាយជាប្រែតមែនទេ? តើអ្នកណាគេដែលក្លាយជាប្រែត? ដោយហេតុអ្វី? មុននឹងឆ្លើយទៅនឹងសំនួរនេះ សូមអានអត្ថបទរឿងខាងក្រោម នេះបន្ដិចសិន៖
១៩ មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើនគាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្តតែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ២០ ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារកើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ២១ គាត់មានប្រាថ្នាចង់ចំអែតពោះដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ២២ ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់២៣ គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក២៤ នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផងសូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹកដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផងដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ២៥ តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថាកាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារគាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញហើយឯងត្រូវវេទនា២៦ មួយវិញសោតមានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នាបានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងនោះមិនបានឡើយ២៧ គាត់ក៏និយាយថាលោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច២៨ ដ្បិតខ្ញុំមានបងប្អូន៥នាក់សូមឲ្យគាត់ទៅធ្វើបន្ទាល់ប្រាប់គេផងក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ២៩ លោកអ័ប្រាហាំឆ្លើយថា គេមានលោកម៉ូសេ និងពួកហោរាហើយចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ៣០ តែគាត់ប្រកែកថា ទេ លោកអ័ប្រាហាំ ឪពុកអើយបើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន៣១ លោកឆ្លើយទៅថាបើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេនោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ។
ក្នុងអត្ថបទរឿងខាងលើនេះ ខ្ញុំសូមបញ្ជាក់ នូវពីរចំណុច៖
១- មិនមែនគ្រប់ ទាំងអ្នកមានត្រូវធ្លាក់ទៅនរកទេ ហើយក៏មិនមែន គ្រប់ទាំងអ្នកក្រ នឹងទៅស្ថានសួគ៍នោះដែរ គឺចង់មានន័យថា អ្នកមានស្ដុកស្ដម្ភ ក៏អាចធ្លាក់ទៅនរក នឹងអ្នកក្រ រហេមរហាមក៏អាចឡើងស្ថានសួគ៍បានដែរ ដោយសារការ ជឿព្រះ ឬមិនជឿទៅវិញទេ។
២- ស្ថានឃុំព្រលឹងមនុស្សរស់ គឺជាស្ថានសុខសាន្ដ បណ្ដោះអាសន្ន សំរាប់នគរស្ថានសួគ៍ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់ទៅរៀបចំ បន្ទប់នៅនគរស្ថានសួគ៍ បើរួចហើយ ទ្រង់នឹងត្រឡប់មកវិញ ដើម្បីយកអ្នកជឿទ្រង់ ទៅនៅជាមួយទ្រង់។ ចំណែកឯស្ថាន ឃុំព្រលឹងមនុស្សស្លាប់ គឺជាស្ថាន វេទនា បណ្ដោះអាសន្ន រង់ចាំថ្ងៃកាត់ទោសរបស់ព្រះ ហើយនឹងត្រូវបោះ ចូលទៅក្នុងបឹងភ្លើង ដែលឆេះអស់កល្បជានិច្ច។
យោលទៅតាម ច្បាប់ធម្មជាតិ គ្រប់ទាំងរបស់ ត្រូវធា្លក់ចុះក្រោម ដោយទំនាញផែនដី លើកលែងតែរបស់ណា ដែលមានកម្លាំងដទៃ ខ្លាំងជាងទំនាញដី ទាញឡើងលើ ដូចជាយន្ថហោះ ឬសត្វស្លាបដែលហើរ។ ចំណែកឯព្រលឹងមនុស្ស ក៏ដូចគ្នាគឺត្រូវធ្លាក់ចុះក្រោម ដោយទំនាញនៃអំពើបាប ដូច្នេះគ្រប់ទាំងព្រលឹងត្រូវតែធ្លាក់ចុះ ទៅស្ថានក្រោម គឺស្ថាននរក ហើយក្លាយជាប្រែត ទាំងអ្នកមាន អ្នកក្រ សេ្ដច នាម៉ឺន ទាំងម៉ែឱ ជីដូនជីតា អ្នកឱ្យបាយប្រែត ទាំងអ្នកទទួលបាយបែ្រត លើកលែងតែអ្នក ទទួលជឿព្រះយេស៊ូវ ដែលមានអំណាច លើកអ្នកឡើង មិនឱ្យធ្លាក់ ទៅក្រោមប៉ុណ្ណោះ ដែលអាចរួច ពីគ្រោះនរកនេះ។
ដូច្នេះបើយោលតាម អត្ថបទរឿងខាងលើ បានឱ្យយើងយល់ថា៖
១- គ្រប់ទាំងព្រលឹងត្រូវតែធ្លាក់ចុះ ទៅស្ថានក្រោម គឺស្ថាននរក ហើយក្លាយជាប្រែត ដោយសារទំនាញ នៃអំពើបាប លើកលែងតែអ្នក ដែលបានលោះបាប ដោយព្រះជន្ម របស់ព្រះយេស៊ូវ រួចហើយប៉ុណ្ណោះ។
២- ប្រែតក្ដៅ អន្ទះអន្ទែង ស្រែកទឹក តែស្លាប់មិនបាន ហើយក៏គ្មានអ្នកនរណា អាចចូលទៅ កន្លែងនោះបានឡើយ សូម្បីតែទឺក មួយដំណក់ ក៏មិនបានផង ដូច្នេះការយក បាយទៅវត្ដ ដើម្បីផ្ញើរទៅឱ្យបែ្រត នោះក៏ឥតបាន ប្រយោជន៏ដែរ។
៣- ឋានឃុំព្រលឹងមិនអនុញាតិ ឱ្យឡើងមកស្ថានមនុស្សបានឡើយ អ្នកមានដែលបានស្លាប់ ទៅជាប្រែត បានអង្វរ លោកអ័ប្រាហាំ ឱ្យឡាសារ ទៅបា្រប់បងប្អូនគាត់ ៥នាក់ដែលនៅរស់ ក៏មិនបានផង។ ដូច្នេះរឿង ទំនួញប្រែតនៅរដូវ បិណ្ខភ្ជុំជារឿងប្រឌិត ដើម្បីឱ្យមនុស្សចេះ ធ្វើបុណ្យទានប៉ុណ្ណោះ។
ចូរពិចារណា៖ -បើជីដូនជីតា ស្លាប់នៅស្រុកខ្មែរ ហើយកូនចៅ មកធ្វើបុណ្យនៅសហរដ្ន តើប្រែតឯណា នឹង ស្គាល់អស័យដ្នានរកឃើញ។ -ប្រសិនបើកុសលផលបុណ្យបានមែន តើបាយសម្លរមួយស្រាក់ ទៅវត្ដមួយឆ្នាំម្ដង តើជួយយើង មិនឱ្យធ្លាក់ទៅជាប្រែតបានទេ បើយើងនិយាយដោយស្មោះត្រង់។
ដូច្នេះសម្រេចលើមនុស្សម្នាក់ៗ សម្រេចចិត្ដដោយខ្លួនឯង បើជឿ ហើយទុកចិត្ដ ដល់ព្រះយេស៊ូវ នោះនឹងបានរួចពីបាប ដោយទ្រង់បានសុគត ជំនួសបាបយើងរួចហើយ ហើយទ្រង់បានធានាអះអាងថា៖ អស់អ្នកណាដែលជឿដល់ព្រះរាជបុត្រា (ព្រះយេស៊ូវ) នោះនឹងមានជីវិត ដ៏នៅអស់កល្បជានិច្ច។ បើបងប្អូនមិនជឿដល់ទ្រង់ទេ នោះជាសេរីភាពរបស់បងប្អូន បើមិនបានជឿរហូតដល់ស្លាប់ នោះនឹងស្លាប់ ទៅជាប្រែតមិនខាន ព្រោះបងប្អូនឥតមាន អ្នកមានអំណាចណា អាចធានាជួយ មិនឱ្យធ្លាក់ទៅជាប្រែតនោះឡើយ។
ចូរពិចារណាឱ្យបានល្អិតល្អន់ នេះជារឿងជីវិតពិតប្រាកដ តែក្លាយជាប្រែតហើយ គ្មានផ្លូវត្រឡប់ក្រោយទេ។
សូមព្រះទ្រង់ប្រទានពរ