អត្ថបទសិក្សាព្រះគម្ពីរ
Scripture: John 4:1-42, យ៉ូហាន 4៖1-42
ពិភាក្សាអំពីទឹករស់
ព្រះយេស៊ូវសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់
១ ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត២ (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ)៣ នោះទ្រង់យាងក៏ចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ៤ ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី៥ ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារីហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន៦ នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ៧ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង៨ ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ៩ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)១០ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង១១ ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក១២ តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ និងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី១៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត១៤ តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច១៥ ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត១៦ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរទៅហៅប្តីនាងមកឯណេះ១៧ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្តីទេ រួចព្រះយេស៊ូវមានព្រះបន្ទូលថា ដែលនាងថា គ្មានប្តី នោះថាត្រូវហើយ១៨ ដ្បិតនាងបានមានប្តី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្តីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ១៩ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា២០ ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ២១ ព្រះយេស៊ូវមានព្រះបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ២២ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា២៣ តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់២៤ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ២៥ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់២៦ ព្រះយេស៊ូវមានព្រះបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។ ២៧ ខណៈនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានព្រះបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ២៨ ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា២៩ ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី៣០ គេក៏ចេញពីទីក្រុងទៅឯទ្រង់។
ក- ពិនិត្យអត្ថបទ៖
- ព្រះយេស៊ូវនិងសិស្ស ត្រូវចេញពីស្រុកយូដា ត្រឡប់ទៅស្រុក កាលីឡេវិញ ដោយ ឆ្លងកាត់ស្រុកសាម៉ារី
- នៅពេលព្រះយេស៊ូវ បានមកដល់ដណ្ដូងយ៉ាកុប នៅស៊ូខា ក្នុងស្រុកសាម៉ារិហើយ ទ្រង់ក៏បានជួបសាសង ជាមួយស្រ្ដីសាម៉ារីម្នាក់ នៅពេលសិស្សរបស់ទ្រង់បានចេញ ទៅផ្សារ អស់ហើយ។
- ព្រះយេស៊ូវ ចាប់ផ្ដើមដោយ សុំទឹកស្រ្ថីនោះសោយ (ឬទទួលទាន) ដែលធ្វើឱយស្រ្ថី សាសន៍សាម៉ារីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាយវិការ ដ៏ចំឡែករបស់ ព្រះយេស៊ូវនេះ ព្រោះធម្មតា សាសន៍យូដាមិនទាក់ជាមួយនឹងសាសន៍សាម៉ារីទេ សាសន៍ទាំងពីរនេះ មិនរាប់អានគ្នាទេ។
- ការសាសងនេះ បាននាំចូលដល់រឿងព្រះ រឿងទឹករស់ ដែលនាំឱយបានជីវិត អស់កល្បជានិច្ច។
- មិនតែប៉ុណ្ណោះ កាសាសងនេះ បាននាំឱយ ព្រះយេស៊ូវ បា្រប់ស្រ្ដីរូបនេះ អំពីអី្វ ដែលនាងបានធ្វើ ដូចជាទ្រង់បានស្គាល់នាង យ៉ាងច្បាស់ណាស់ ការនេះធ្វើឱយ ស្រ្ថីរូបនេះ ភ្ញាក់ខ្លួន ជាខ្លាំង ដែលនាំឱយនាង ទទួលស្គាល់ថា ព្រះយេស៊ូវ ជាព្រះមែស៊ី ដែលបានទាយ ទុកក្នុងព្រះគម្ពីរ មកមែន ព្រះយេស៊ូវក៏បានបញ្ជាក់ បន្ថែមថា ត្រូវដូច ពាក្យនាងថាហើយ។
- ដោយការអស្ចារ្យ ដែលទ្រង់បានដឹង ហើយស្គាល់នាងច្បាស់ ដូច្នេះហើយ បានជានាងដាក់ខ្អមចុះ រត់ចូលទៅក្នុងភូមីវិញ ដើម្បីហៅញាតិមិត្តនាង ឱយមកជួប ព្រះយេស៊ូវផ្ទាល់ ហើយមនុស្សជាច្រើនក៏បានស្គាល់ ព្រះយេស៊ូវតាមរយៈនាងដែរ។
ខ- ពន្យល់អត្ថន័យ៖
- ស្រុកសាម៉ារី = ជាស្រុកមួយ ក្នុងស្រុកអ៊ីស្រាអែលដែលសំបូរ ដោយជនជាតិដទៃ និងកូនកាត់ ដែលគេចាត់ទុកថាជាប្រជាជនក្រៅសាសន៍។ ជនជាតិអ៊ីស្រាអែល ប្រកាន់មិនដើរកាត់ស្រុកនេះទេ ហើយក៏មិនរាប់អាន ប្រជាជន ដែលរស់នៅ ក្នុងស្រុកនេះ ដែរ។
- ក្នុងខ៧ ព្រះយេស៊ូវបានសុំទឹក ស្រ្ដីសាសន៍សាម៉ារីនេះ មិនមែនជាការធម្មតាទេ គឺបានបញ្ជាក់ថា ព្រះយេស៊ូវមិនបានកាន់ ទំនៀមទម្លាប់ សាសន៍យូដាទេ តែទ្រង់ប្រហែលជាមានលក្ខណៈ និងសម្លៀកបំពាក់ ជាសាសន៍យូដា ព្រោះស្រ្ដីនោះ បានដឹង ហើយស្គាល់ទ្រង់ មួយរំពេច ថាទ្រង់ ជាសាសន៍យូដា។
- ក្នុងចុងខ១០ និងខ១៤ ទឹករស់ ដែលព្រះយេស៊ូវ នឹងឱយ គឺសំដៅទៅលើ ព្រះវិញ្ញាណបរិសុទ្ធ ដែលបង្កើត ឱយបានជីវិត អស់កល្បជានិច្ច។ អស់អ្នកណា ដែលបានផឹកទឹករស់ហើយ នោះមិនត្រូវស្រេកទៀតឡើយ គឺបានស្កប់ចិត្ដ មានសេចក្ដី សង្ឃឹម មិនត្រូវការ សេចក្ដីជំនឿ ដទៃទៀតឡើយ។
- ក្នុងខ១៨ ព្រះយេស៊ូវ បានប្រាប់ស្រ្ថីរូបនោះ ដោយចំៗ អំពីជីវិតនាង ដែលនាំ ឱយនាងមានការអស្ចារ្យក្នុងចិត្ដ ហើយក៏ទទួលស្គាល់ទ្រង់ជាព្រះមែស៊ី។ ការនេះក៏ អាចបញ្ជាក់បានថា ព្រះយេស៊ូវជាព្រះ ដែលបង្កើតមនុស្ស ព្រោះទ្រង់បានស្គាល់ មនុស្សដោយមិនបានជួបផង។
- ក្នុងខ២០ ស្រ្ដីនោះបានលើកសំនួរ អំពីការថា្វយបង្គំព្រះ ហាក់ដូចជានាងចង់ ផ្ដូរប្រធានបទ ដែលកំពុងតែសាសង តែប្រហែលជានាង មានការឆ្ងល់ពីរឿងនេះ យូរហើយ ឬក៏នាងចង់បញ្ជាក់នាងក៏ជាអ្នកមានជំនឿលើព្រះដែរ។
- ក្នុងខ២៣ ព្រះយេស៊ូវ បានឆ្លើយ នឹងសំនួរ ស្រ្ដីនោះ យ៉ាងប្រកដច្បាស់ ថាពេល វេលា បានមកដល់ហើយ ដល់ពួកមនុស្ស ដែលថា្វយបង្គំព្រះ ដោយពិតត្រង់ គឺគេអាច ថ្វាយបង្គំព្រះ ដោយវិញ្ញាណ និងសេចក្ដីពិតវិញ អាចនៅគ្រប់ទីកន្លែង មិនចាំបាច់លើភ្នំ ឬនៅក្រុងយេរូសាឡិមទេ។
គ- អនុវត្ដព្រះបន្ទូលនេះជាផលប្រយោជន៍៖
- ព្រះយេស៊ូវ បានចោល ប្រពៃណីយ៍សាសន៍យូដា ដោយមិនប្រកាន់ ពួកសាសន៍ សាម៉ារីទេ ដូច្នេះគ្រិស្ទានក៏អាចចោលទំនៀមទម្លាប់របស់ខ្លួន ហើយក៏អាចចោល ការតឹងរឹងហួតល្បត់ដែរ គឺតឹងហួសពីក្រិតវិន័យ របស់ព្រះទៅទៀត ដែលនាំឱយខាត ឱកាសក្នុងការផ្សាយ ដំណឹងល្អរបស់ព្រះ។ ប្រសិនជា ព្រះយេស៊ូវប្រកាន់ មិនដើរកាត់ស្រុកសាម៉ារី ដូចសាសន៍ យូដា ដទៃទៀត នោះប្រាកដ ជាមិនបានជួប ជាមួយស្រ្ដីមា្នក់នេះទេ ដែលនាង បានប្រាប់មនុស្ស ជាច្រើនទៀត ឱយបានជឿ ដល់ព្រះដែរ។
- ស្រ្ដីសាសន៍សាម៉ារីរូបនេះ បានបង្រៀនយើងឱយចេះធ្វើទីបន្ទាល់ នៅពេលដែល បានស្គាល់ព្រះហើយ គឺមានមនុស្ស ជាច្រើនបានស្គាល់ ព្រះដោយសារនាង។