Scripture: John 1:1-14, យូហាន ១៖១-១៤
ពន្លឺនៃលោកិយ៍
១ កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ២ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក៣ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ៤ នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក៥ ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។
៦ មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក៧ អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់៨ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ។៩ ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍១០ ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ១១ ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ១៣ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
១៤ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត។
ក្នុងអត្ថបទព្រះបន្ទូលនេះ យើងអាចយល់បានថា៖
- ព្រះបន្ទូលដែលជាព្រះយេស៊ូវ នោះគឺទ្រង់ជាព្រះ
- ទ្រង់ជាអ្នកបង្កើតរបស់សព្វសារពើរ នៅក្នុងព្រះបន្ទូលនោះមានជីវិត ជាជីវិតថ្មី ដែលនាំមកឱយដល់មនុស្ស ដើម្បីឱយបានរស់រហូត។
- នៅក្នុងទ្រង់មានជីវិតដែលជាពន្លឺដល់មនុស្សលោក គឺជីវិតរបស់ទ្រង់ ដែលកើតមកលើផែនដីនេះ ដើម្បីបំភ្លឺ ដល់មនុស្សលោក ឱ្យស្គាល់ព្រះដ៏ពិត ឱ្យយល់អំពីជីវិត ឱ្យមានសេចក្ដីសង្ឃឹម ព្រោះក្រោយពីមនុស្សបានធ្វើបាប មក មនុស្សមិនបានស្គាល់ព្រះទេ គឺព្រះទេដែលបានរើស ហោរា នឹងអ្នកបំរើ របស់ទ្រង់ រហូតដល់ពេលដែលទ្រង់ យាងមកផែនដី ដើម្បីជាពន្លឺនេះឯង។ ហើយពន្លឺនេះសំរាប់ មនុស្សលោកគ្រប់គ្នា តែមនុស្សមួយចំនួន មិនបាន និងមិនទាន់បាន បើកភ្នែក ទទួលពន្លឺរបស់ទ្រង់ នៅឡើយ គឺគេមិនព្រមយល់ មិនទទួល និងមិនជឿព្រះបន្ទូល សូម្បីតែសាសន៍ អ៊ីស្រាអែល ដែលជារាស្រ្ត ដែលទ្រង់ បានរើសទុក ក៏គេមិនព្រមទទួលជឿដល់ទ្រង់ដែរ គឺចង់និយាយ ថាមនុស្ស ភាគច្រើន ដែលមិនជឿ (ក្នុងខ៥)
- មនុស្សរស់លើផែនដីនេះ គឺរស់ក្នុងភាពងងឹត គឺមិនយល់អ្វីទាំងអស់ (ភាពល្ងង់ខ្លៅ មិនយល់អំពីជីវិត អំពីអ្វីដែលនៅជុំវិញខ្លួន ព្រមទាំងព្រះផង គឺមនុស្សគ្រាន់តែមានដង្ហើម ចេញចូល រស់មួយរយៈ ហើយក៏ស្លាប់ទៅវិញ ជាអសារបង់ ដោយឥតបានយល់អ្វីទាំងអស់ គេថាគេឆ្លាតមានចំណេះ តែគេត្រូវស្លាប់ ដោយមិនយល់ថាមកពីរឿងអី្វ?)
ដូច្នេះហើយបានព្រះបន្ទូល នៅ ខ១២-១៣ ថា៖ ១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ១៣ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
- មនុស្សដែលជឿដល់ព្រះ គឺទទួលព្រះ គឺទទួលជីវិត ពីដើមគេត្រូវស្លាប់ ព្រោះឥតមានព្រះ គឺឥតជិវិត យើងបានភ្លឺ យើងបានយល់ហើយ បើមនុស្សបានជាកូនព្រះហើយ នោះមនុស្សត្រូវមានជីវិតដូចជាព្រះ ព្រោះក្នុងទ្រង់មានជីវិត គឺជាជីវិតអស់កល្ប និងបានទទួលមរតក ពីព្រះ ហើយក៏បាននៅជាមួយព្រះផង។ នេះហើយជាបំណងព្រះហឬទ័យ របស់ព្រះ ដែលទ្រង់បានបង្កើតមនុស្សមក ឱ្យដូចជាអង្គទ្រង់ នោះឯង។
- ដូច្នេះព្រះបន្ទូលនេះបានប្រាប់យើងថា៖ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដែល យាងចុះ ពីឋានសួគ៍មក ដើម្បី បំភ្លឹមនុស្សឱ្យបានយល់អំពីជីវិត និងពន្យល់ប្រាប់ពី មធ្យោបាយ ដើម្បីឱ្យជីវិត បាននៅរស់ ដ៏សុខសាន្ដ ជាមួយនិងព្រះ នៅឯស្ថានសួគ៍ អស់ កល្បជានិច្ចហើយក៏ឱយ មនុស្សបាន រស់ដោយមានសង្ឃឹមក្នុងជីវិតនេះផងដែរ។
- ព្រះបន្ទូល ជាច្រើនបានពន្យល់បន្ថែមទៀតថា៖ ព្រះយេស៊ូវជា ផ្លូវ ជាជីវិត ជាពន្ឡឺ ទ្រង់សុគត ជួសមនុស្ស ដើម្បីឱ្យមនុស្សបានរស់ នេះជាសេចក្ដីពិត ឥតកុហកឡើយ។
- បើឥតជឿព្រះទេ តើមនុស្សរស់ដើម្បីអ្វី? សង្ឃឹមអ្វី? គឺរស់ក្នុងភាពងងឹត អន្ធការ គឺមិនយល់អ្វីទាំងអស់ គឺរស់ដើម្បីរង់ចាំថ្ងៃស្លាប់ទៅវិញប៉ុណ្ណោះ។ មែនមានជំនឿជាច្រើនទៀតដែរ ប៉ុន្ដែវាគ្រាន់តែជាគ្រឿងបញ្ឆោតចិត្ដប៉ុណ្ណោះ។
- តើបងប្អូនបានភ្លឺ ហើយឬនៅ??? ជឿ ទុកចិត្ដដល់ ព្រះយេស៊ូវ ហើយឬនៅ? បា្រកដក្នុងចិត្ដឬទេ?
- ត្រូវតែបា្រកដ ព្រោះព្រះទ្រង់យាង ពីសា្ថនសួគ៍មក ហើយត្រូវសុគត នៅលើឈើឆ្កាង វេទនាណាស់ ទ្រង់មិនចុះមក គ្រាន់តែបញ្ឆោតចិត្ដ មនុស្ស នោះទេ គឺព្រះបន្ទូលមិនចេះកុហកទេ។