អ្នកអាចរស់ពីស្លាប់ឡើងវិញ
ក្នុងកំឡុងពាក់កណ្ដាលខែមេសាដែលត្រូវនឹងបុណ្យរំលងរបស់ពួកសាសន៍យូដាក្រុមជំនុំគ្រិស្ទានតែងតែប្រារព្វធ្វើបុណ្យអបអរសារទររំព្ញកថ្ងៃ ព្រះយេស៊ូវគ្រិស្ទរស់ពីសុគតឡើងវិញ។ថ្ងៃព្រះយេស៊ូវរស់ឡើងវិញនេះជាថ្ងៃដ៏អស្ចារ្យដែលមិនដែលមានក្នុងប្រវត្ដិសាស្រ្ដរបស់មនុស្ស។ការរស់ឡើងវិញរបស់ព្រះយេស៊ូវមិនមែនជាការ ដែលកើតឡើងដោយ ចៃដន្យនោះទេប៉ុន្ដែបានសរសេរបា្រប់ ជាច្រើនរយឆ្នាំ ទុកជាមុនក្នុងព្រះគម្ពីរ បរិសុទ្ធ។ប្រាកដណាស់នៅលើផែនដីនេះគ្រប់ទាំងមនុស្សទាំងព្រះបានត្រូវស្លាប់ហើយស្លាប់រហូតប៉ុន្តែមានតែសពព្រះយេស៊ូវមួយអង្គគត់ប៉ុណ្ណោះដែលសុគត តែបីថ្ងៃហើយរស់ឡើងវិញហើយបន្ដគង់នៅលើផែនដីចំនួន៤០ថ្ងៃទៀតទើបយាងហោះឡើងទៅ ស្ថានសួគ៍វិញទាំងភ្នែកស្រស់។
ជីវិតសង្ខេបរបស់ព្រះយេស៊ូវ៖ ថ្វីត្បិតតែព្រះយេស៊ូវមើលទៅដូចជា មនុស្សធម្មតាប៉ុន្ដែទ្រង់មិនមែន ជាមនុស្ស ធម្មតាទេចូរពិនិត្យមើល៖
- កំណើតរបស់ទ្រង់ គឺកើតជាមួយនាង ក្រមុំព្រហ្មចារីយ៍និងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដូច្នេះទ្រង់ជាមនុស្សកូនកាត់ព្រះគឺមានម្ដាយជាមនុស្សនឹងឳពុកជាព្រះ។
- បេសកកម្ម របស់ទ្រង់គឺជួយផ្គត់ផ្គង់ផ្ដល់ចំណី អាហារ ដល់អ្នកស្រេកឃ្លាន,ព្យាបាលអ្នកជម្ងឺ,ប្រោសមនុស្សស្លាប់,ប្រកាសនិងបង្រៀនមនុស្ស ឱ្យទទួលស្គាល់អំពើបាប, បង្រៀនអំពីសេចក្ដីសុចរិត,សេចក្ដីសង្រ្គោះ, អំពីនគរព្រះនឹងឱ្យទទួលស្គាល់ថាទ្រង់ជាព្រះដែលចុះពីស្ថានសួគ៍មក ដើម្បីជួយសង្រ្គោះមនុស្សលោក។
- គេចាប់ចងទ្រង់វាយធ្វើបាបតែទ្រង់ឥតរត់គេចវេស, ឥតតដៃនឹងគេសោះ។
- ទ្រង់ត្រូវគេធ្វើគត់នៅលើឆ្កាង ទ្រង់សុគត ពិតមែនតែរស់ឡើងវិញ នៅថ្ងៃទីបីមិនតែប៉ុណ្ណោះទ្រង់យាងហោះឡើងទៅឯស្ថានសួគ៍វិញ នៅ៤០ថ្ងៃក្រោយមក។
ការសុគតហើយរស់ឡើងវិញរបស់ព្រះយេស៊ូវ៖
តាមពិតព្រះទ្រង់មិនចេះសុគតទេ ព្រោះទ្រង់មានព្រះជន្មអមតៈ អស់កល្បជានិច្ច ដូច្នេះការសុគតរបស់ ទ្រង់ គឺមានហេតុផល ត្រឹមត្រូវ ទ្រង់បានមាន ព្រះបន្ទូលថា ទ្រង់សុគតជំនួស មនុស្សដែលមានបាប
- ការសុគត របស់ព្រះយេស៊ូវមើលទៅដូចជា មនុស្សស្លាប់ធម្មតា ព្រោះគ្រប់ទាំងជិវិតនៅលើផែនដីត្រូវតែស្លាប់ (តាមច្បាប់ធម្មជាតិដែលមនុស្សយល់ឃើញ)
- ប៉ុន្ដែការរស់ពីសុគត ឡើងវិញមិនមែន ជារឿងធម្មតាទេ គឺបានបញ្ជាក់ថាទ្រង់ពិតជាព្រះដូចជាទ្រង់នឹងព្រះគម្ពីរបានប្រកាសប្រាប់ជាមុន ស្រេចមកហើយ។
- ការសុគតរបស់ទ្រង់ពិតជាសំរាប់ប្ដូរតម្លៃបាបរបស់មនុស្សដែលត្រូវស្លាប់ឱ្យបានរស់ព្រោះទ្រង់រស់ឡើងវិញពិតមែន។
ការពន្យល់មនុស្សឱ្យជឿថា ‹ជឿព្រះយេស៊ូវ នឹងបានសង្រ្គោះឬមានជីវិតអស់កល្បឬនិយាយឱ្យខ្លីគឺជឿព្រះយេស៊ូវនឹងបានឡើងស្ថានសួគ៍› នោះជាការពិបាកណាស់ដូច្នេះហើយបានជាព្រះគម្ពីរបាននិយាយពន្យល់ពីការនេះ ជាច្រើនបែបដើម្បីឱ្យមនុស្ស បានយល់ហើយបានប្រាកដ ច្បាស់ពីសេចកី្ដ សង្រ្គោះនេះចំណែក ឯគ្រូគង្វាលនឹងគ្រូបង្រៀនព្រះគម្ពីរក៏ខំប្រឹងរកមធ្យោបាយនិងឧទាហរណ៍ផ្សេងៗផ្ទាល់ខ្លួនជាច្រើនណាស់ដែរដើម្បីបំពេញការពន្យល់នេះឱ្យរឹតតែមានប្រសិទ្ធិភាពឡើង។
ដើម្បីយល់ ពីសេចក្ដីសង្គ្រោះនេះត្រូវដឹងថាសង្គ្រោះពីអ្វី? គឺសង្គ្រោះពីសេចក្ដីស្លាប់ហើយស្លាប់នេះទៀតគឹមិនមែនស្លាប់ទៅជាខ្មោចផ្នែកសាច់ឈាមនោះទេដូច្នេះយើងត្រូវស្គាល់ថាអ្វីទៅដែលហៅសេចក្ដីស្លាប់?ហេតុអ្វីបានជាស្លាប់?
មនុស្សយើងត្រូវដឹងថាដែលយើងអាចរស់នៅ បានសព្វថ្ងៃនេះគឺដោយសាររូបកាយឬសាច់ឈាមដែលកើតមកពីដីនឹងព្រលឺង ដែលជាខ្យល់ដង្ហើម របស់ព្រះជារបស់មើលមិនឃើញហើយអមតៈ (គឺមិនចេះស្លាប់) គម្ពីរលោកុប្បត្ដិ២៖៧ <៧ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។>
ការស្លាប់របស់មនុស្សការស្លាប់នេះមានអត្ថន័យបីយ៉ាង៖
- ស្លាប់ផ្នែកសាច់ឈាម គឺការចែកឋានគ្នា រវាងព្រលឹង និងរូបកាយ គឺនៅពេលដែល ព្រលឹងមិនអាចស្ថិត នៅក្នុងរូបកាយ តទៅទៀតបាន គឺរូបកាយ ដែលកើតមកពីដី ត្រូវត្រឡប់ក្លាយទៅជាដីវិញ ចំណែកឯព្រលឹង ក៏ត្រូវទៅកាន់ឋាន ដទៃទៀត គឺឋានសំរាប់ព្រលឹង។ មនុស្សគ្រប់គ្នាបានយល់ ហើយដឹងច្បាស់ថា រូបកាយខ្លួននឹងត្រូវ ស្លាប់មែន តែចំណែកឯព្រលឹងវិញ គ្មានមនុស្សណាម្នាក់ អាចយល់ ដឹងច្បាស់បានទេ មានតែព្រះ ដែលជាអ្នកបង្កើត ព្រលឹងនោះប៉ុណ្ណោះ។
- ការស្លាប់ទីមួយ របស់ព្រលឹង គឺការដាច់ចេញពីព្រះ លែងមានទំនាក់ទំនង, ឬក៏លែងស្គាល់ព្រះ ដែលជាម្ចាស់ដើមនៃព្រលឹង។ មនុស្សបានស្លាប់ ផ្នែកព្រលឹង វិញ្ញាណនេះ តាំងពីកំណើតមក ម្លេះ ព្រោះមនុស្សដើមបំផុត គឺលោក អ័ដាម នឹងអេវ៉ា មិនបានស្តាប់បង្គាប់ ដល់ព្រះដែលជា អ្នកបង្កើតខ្លួនមក នឹងជាម្ចាស់នៃព្រលឹងផង។ ការមិនស្ដាប់បង្គាប់ព្រះនេះ ជាអំពើ ‹បាប› គឺគាត់បានខ្លាច មិនហ៊ានទាក់ទង ជាមួយនឹងព្រះទៀត ក្នុងព្រះគម្ពីរលោកុប្បត្ដិ ២៖១៧ ‹១៧ តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។› ដូច្នេះហើយ បានជាកូនចៅ ក្រោយៗ មកលែងស្គាល់ព្រះ តែម្តង។ ចំណែកឯព្រះវិញ ទ្រង់នៅតែមានបំណង ព្រះហឬទ័យ ស្រឡាញ់ មនុស្ស ហើយចង់ឱ្យ មនុស្សមានទំនាក់ទំនង ល្អជាមួយទ្រង់ជាថ្មី។ ការស្លាប់ទីមួយ របស់ព្រលឹង អាចនៅមានផ្លូវកែឆ្នៃបាន ដោយជឿទៅលើព្រះយេស៊ូវ។
- ការស្លាប់ទី២របស់ព្រលឹង៖នៅទីបញ្ចប់ ព្រលឹងរបស់មនុស្សទាំងអស់ដែលមិនបានជឿ ដល់ព្រះយេស៊ូវនឹងត្រូវជាប់ជំនុំជំរះកាត់ទោសដោយសារព្រះហើយព្រលឹងណាដែលឥតមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះនឺងត្រូវបោះចូលទៅក្នុងបឹងភ្លើងដែលឆេះ នៅអស់កល្បជានិច្ចគឺជាការដាច់ចេញពីព្រះរហូតអស់កល្ប។ ការស្លាប់ទី២របស់ព្រលឹងនេះ គឺជាទីបញ្ចប់ នៃព្រលឹង គ្មានមធ្យោបាយណា អាចជួយឱ្យរួចបានឡើយ។
ព្រះយេស៊ូវសុគតជំនួស មនុស្សមានបាប៖
ក្នុងកាលដែលមនុស្ស នៅមានជីវិតនៅឡើយ គឺនៅពេលដែល ព្រលឹងបានកំពុងរស់ ក្នុងរូបកាយ នៅឡើយ នោះព្រះទ្រង់សព្វ ព្រះហឬទ័យឱ្យមនុស្ស មា្នក់ៗ បានប្រែចិត្ដជឿ ទុកចិត្ដ ដល់ព្រះយេស៊ូវគ្រិស្ទ ដែលបានកើតមក ជាមនុស្ស ដើម្បីឱ្យម្នាក់ៗ បានមានទំនាក់ទំនងល្អ ជាមួយនឹងព្រះ ជាថី្មឡើងវិញ គឺដើម្បីលុបលាង អំពើបាប គឺដើម្បីឱ្យព្រលឹង របស់មនុស្សរួច ពីស្លាប់ គឹរួចពី ការផ្ដាច់ ចេញពីទ្រង់ ដូច្នេះបានជាទ្រង់ យាងមក កើតជាមនុស្ស ដើម្បីសុគត ជួសមនុស្ស ព្រោះឈ្នួល ឬផលវិបាក នៃអំពើបាបនោះ គឺសេចក្តីស្លាប់ គឺជាសេចក្ដីដែលដាច់ចេញពីព្រះ ដូច្នេះព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ (ទ្រង់ជា កូនកាត់ មនុស្សនិងព្រះ) គឺជាការស្លាប់រូបកាយផង ( លូកា ២៣៖៤៦ ៤៦ នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ។)ហើយក៏ជាការស្លាប់ ផ្នែកព្រលឹង វិញ្ញាណ ផងដែរ (ក្នុងគម្ពីរ ម៉ាថាយ ២៧៖៤៦, ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ)
សេចក្ដីជំនឿទៅលើព្រះយេស៊ូវ ដើម្បីបានសង្រ្គោះ គឺជាការសំខាន់ តែហេតុផល ដែលនាំឱ្យ មនុស្សជឿពិតបា្រកដនោះ រឹតតែសំខាន់ណាស់ទៅទៀត ព្រោះមនុស្សមា្នក់ៗ មិនអាចគ្រាន់តែឮគេថា ជឿនោះទេ យើងដឹងហើយថាការជឿតាមគ្នានោះ មិនមែនជាការជឿពិតប្រាកដទេ ជំនឿគឺត្រូវតែមាន សុភនិច្ឆ័យ គឺរិះគិត ត្រឹមត្រូវល្អ មានទីសម្គាល់ ឬភក្ដុតាង ល្មមដែលអាចនាំឱ្យជឿបាន ហើយទីសម្គាល់នោះគឺមកពីព្រះ ដូច្នេះត្រូវតែរៀន ស្គាល់ព្រះ ជាពិសេសគឺព្រះយេស៊ូវគ្រិស្ទ ដើម្បីរៀនគឺត្រូវមានអ្នកបង្រៀន ពន្យល់។
ឧទាហរហ៍៖ ប្រសិនបើខ្ញុំ ប្រកាសប្រាប់មនុស្សថា ខ្ញុំជាមហាសេដ្ឋី មានទ្រព្យសម្បត្ដិស្ដុកស្ដម ហើយ បើអស់អ្នកណា មានការខ្វះខាត នោះគ្រាន់តែលើកដៃឡើង ឱ្យខ្ញុំដឹង នោះខ្ញុំនឹងឱ្យទ្រព្យសម្បត្ដិទៅតាម សេចក្ដីត្រូវការរបស់អ្នកនោះ ដែលបានលើកដៃ។ ដូច្នេះការលើកដៃជាសញ្ញាសំខាន់ ជាសញ្ញាដែល បង្កើតឱ្យមានទំនាក់ទំនង រវាងអ្នកឱ្យ នឹងអ្នកអត់៖
- អ្នកលើកដៃបង្ហាញពីសេចក្ដីស្មោះត្រង់ត្រាប់ថា គាត់ត្រូវការមែន
- លើសពីនេះ គឺជាសញ្ញាថា គាត់ជឿថាសេដ្ឋីនោះមានសម្បត្ដិ ដែលអាចឱ្យគាត់បានមែនដូច្នេះគាត់មានសង្ឃឹមទុកចិត្ដលើជំនឿរបស់គាត់បាន។
អ្នកមិនបានលើកដៃ៖
- ឬមួយគាត់មិនត្រូវការទ្រព្យសម្បត្ដិទៀតទេ
- ឬមួយគាត់មានអ្នកជួយរួចហើយ
- ឬមួយគាត់មិនជឿថា ជាសេដ្ឋីដែលមានសម្បត្ដិ ដោយព្រោះគាត់មិនស្គាល់សេដ្ឋីនោះច្បាស់
ចំណែកឯការជឿដល់ព្រះយេស៊ូវ ដែលជាអ្នកប្រទានជីវិតនោះ រឹតតែពិបាកណាស់ទៅទៀត។ ដូច្នេះការជឿដល់ ព្រះយេស៊ូវក៏ ត្រូវតែស្គាល់ទ្រង់ឱ្យល្មមដែលអាចទទួលបានដែរ។អ្នកត្រូវស្វែងយល់ថាទ្រង់ជាព្រះដែលមានជីវិតដ៏ពោរពេញ។ម្យ៉ាងទៀតជំនឿទៅលើព្រះយេស៊ូវគឺជាជំនឿដែលមានទំនាក់ទំនងពេញទៅដោយសេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែស្គាល់ តាមគ្នានោះទេ។
កាលពីដំបូង មនុស្សមិនជឿ មិនស្គាប់បង្គាប់ព្រះ ហើយបានធ្លាក់ ក្នុងអំពើបាប។ ឥឡូវនេះជា ឱកាស ដ៏ល្អ សម្រាប់មនុស្ស ដែលគ្រាន់តែ ប្រែចិត្ដជឿ ហើយស្គាប់បង្គាប់ព្រះ នោះនិងបានសង្គ្រោះ រួចពីបាប គឺនឹងបានរស់ពីស្លាប់ឡើងវិញ គឺព្រះទ្រង់បានមាន ព្រះបន្ទូលដូច្នេះ។
តើអ្នកបានទទួលជឿព្រះយេស៊ូវហើយឬនៅ? អ្នកស្គាល់ទ្រង់ឬទេ? តើអ្នកដែលបានឮ គេនិយាយ អំពីទ្រង់ឬទេ?
បើបងប្អូន មានសំណួរ សូមទាក់ទង នឹងយើងខ្ញុំតាមរយៈអ៊ីម៉េលinfo@synara-u.360elevate.store or our website: www.cambodiancc.org
សូមព្រះទ្រង់ប្រទានពរ