ហេតុដូចម្ដេច ខ្ញុំចំាបាច់ជឿព្រះ? (ភាគទី១)
ធ្វើដូចម្ដេច ដើម្បីឱ្យមនុស្ស បានជឿដល់ព្រះ? ដើម្បីជឿដល់ព្រះ មនុស្សត្រូវ៖
- ស្គាល់ព្រះជាមុនសិន
- តើព្រះណាមួយ ជាព្រះ?
- តើព្រះនោះ មានលក្ខណៈ យ៉ាងដូចម្ដេច?
- ហេតុដូចម្ដេច បានជាខ្ញុំ ត្រូវជឿព្រះ? តើចាំបាច់ឬទេ?
- មនុស្សត្រូវស្គាល់ ខ្លួនឯងឱ្យបានច្បាស់ តើខ្លួនកើតពីណាមក? ហើយត្រូវទៅណាទៀត?
- ទំទាក់ទំទងរវាង មនុស្សនឹងព្រះ
- ផលវិបាក នៃការមិនជឿដល់ព្រះ
តើបងប្អូន ដែលបានគិត ពីសំនួរទាំងនេះទេ?
តើបងប្អូន បានយល់ ពីសំនួរទាំងនេះ ឬទេ? អាចឆ្លើយ នឹងសំនួរទាំងនេះ បានឬទេ?
តើបងប្អូនបានទទួល ជឿព្រះហើយឬនៅ?
លើកក្រោយ ខ្ញុំនឹងឆ្លើយ ជំរាបជូន ជាបន្ដទៅទឿត។
មនុស្សចាស់ដែលធំដឹងក្ដីហើយ មិនងាយស្រួល នឹងជឿទៅលើ អ្វីមួយដែល មើលមិនឃើញ ដោយគ្រាន់ តែនិយាយប្រាប់ ប៉ុណ្ណោះទេ ព្រោះមនុស្ស ដែលធំហើយ មានការគិត ពិចារណា ឧទាហរណ៏ ដូចក្នុងឆ្នាំ១៩៦៩, យានអាវកាស អាប៉ូឡូទី១១ របស់សហរដ្ឋអាមេរិក បានចុះជាន់ ដ្ឋានព្រះច័ន្ទ ជាលើកទី១ របស់មនុស្សជាតិ តែក៏មាន ប្រតិកម្ម ជាខ្លាំងពី សំណាក់អ្នក ដែលមានជំនឿ ថ្វាយបង្គំ ព្រះខែ ថាជាព្រះ ខ្មែរចាស់ៗ ជំនាន់នោះ គាត់មិនជឿ ពីការនោះទេ ទោះតែ បានឃើញ រូបភាព ក្នុងទូរទស្សន៏ ក៏ដោយ ក៏គាត់មិនជឿដែរ គាត់ថា គេកុហកទេ ព្រះគាត់ជឿថា ជាព្រះមិនមាន អ្នកណាអាច ទៅដល់ទេ តែតាមពិត វាគ្រាន់តែ ពិភពមួយ ក្នុងលំហរ អាកាសប៉ុណ្ណោះវិញ ប៉ុន្ដែមនុស្ស ដែលមានចំណេះ ចេះបានទទួលជឿ ព្រោះវា ជាការ ជាក់ស្ដែង ហើយត្រឹមត្រូវ សមហេតុផលផង។ ដូច្នេះដើម្បីជឿ ដល់ព្រះ មនុស្សចាំបាច់ ត្រូវតែស្គាល់ ព្រះជាមុនសិន ហើយដើម្បី ស្គាល់ព្រះនេះ ត្រូវតែមាន ការពន្យល់ឱ្យយល់ ឬយ៉ាងហោចណាស់ ក៏ឱ្យដល់ ចំណុចមួយ ដែលអាចចាប់ផ្ដើម ពិចារណាដែរ។ មនុស្សមាន បញ្ហា ក្នុងការស្គាល់ព្រះ ដ៏ពិតនេះណាស់ ព្រោះមានកត្ដា ជាច្រើន ដែលនាំឱ្យ មនុស្សមិន យកចិត្ដ ទុកដាក់នឺងស្គាល់ព្រះ ទី១ ព្រះពិតជាវិញ្ញាណ ភ្នែកមនុស្ស មិនអាច មើលព្រះឃើញទេ ទី២មិនយល់ ពីផលប្រយោជន៏ នៃការជឿព្រះ ទី៣មនុស្ស មានជំនឿ របស់ខ្លួន រួចទៅហើយ ទី៤ឥតមានឱកាស ស្ដាប់ការពន្យល់អំពីព្រះ ឱ្យបានច្បាស់លាស់។
គ្រប់ទាំងជំនាន់, គ្រប់ទាំងសាសន៍ តែងតែមាន បញ្ហាទំនាស់ អំពីរឿងព្រះនេះ មិនឈប់ឈរ ថាតើអ្នកណាមួយ ជាព្រះពិតបា្រកដ?។ ទៅតាមសង្គមមនុស្ស ឬក្រុមជំនឿ សាសនានិមួយៗ បានយក របស់អ្វីមួយ ឬសត្វណាមួយ ឬមនុស្សណាមា្នក់ ជាព្រះពិតរបស់ខ្លួន ក្រុមមនុស្សខ្លះទៀត ជឿថាគ្មានព្រះទេ ហើយក្រុម និមួយៗនេះ បានប្រកាន់ខ្ជាប់ យកតែជំនឿ របស់ខ្លួន ជាត្រឹមត្រូវ ឬជាកម្មសិទ្ធ មិនបានបើកចិត្ដ រៀនឬចង់ដឹង ពីអ្វីផ្សេង ដែលថ្មីទេ។ ដូច្នេះមនុស្ស បានបង្កើត ឱ្យមានព្រះ ជាច្រើន ដោយគំនិតយោបល់ ឬដោយបុព្វ បុរស ឬដោយជំនឿ តៗគ្នាមក ហើយក៏គ្មាន ព្រះណាមួយ បានប្រកាស ថាខ្លួនឯងជាព្រះឡើយ គឺគ្រាន់តែបានលើក ដំកើងឡើង ដោយសារ មនុស្សប៉ុណ្ណោះ។ បើយោល ទៅតាម មនុស្ស ព្រះមានចំនួន ច្រើន ណាស់ ហើយក៏គ្មាន ភ័ស្ដុតាងណា បញ្ជាក់ថា ណាមួយជា ព្រះពិត បា្រកដផង។ ប៉ុន្ដែពេលនេះ ខ្ញុំសូមណែនាំ បងប្អូនឱ្យស្គាល់ មនុស្ស ម្នាក់ទៀត ដែលឥតមាន មនុស្សណា បានលើកដំកើង លោកឡើង ជាព្រះទេ តែលោកនោះ បានប្រកាស ខ្លួនឯងថាជាព្រះ ដោយចេញមុខ យ៉ាងសាធារណៈបំផុត កាលពីជាង ពីរពាន់ឆ្នាំមុននេះ រហូតដល់ មនុស្ស និងគ្រូដឹកនាំ សាសនាយូដា ជំនាន់នោះ បានខឹង ហើយចោទ ថា ជាអ្នកមើលងាយ ដល់ព្រះដ៏ពិត គេក៏បានព្រួតគ្នា យកអ្នកនោះ ទៅឆ្កាង សម្លាប់មនុស្សនោះ ចោលទៅ ប៉ុន្ដែស្លាប់ បានតែបីថ្ងៃ ក៏រស់ ឡើងវិញ ហើយគង់លើ ផែនដីនេះ ៤០ថ្ងៃទៀត មុននឹងយាងទៅ ស្ថានសួគ៌ ទាំងភ្នែកស្រស់ នេះគឺយោលទៅតាម ទីបន្ទាល់របស់ សិស្សទ្រង់ ដែលបានកត់ត្រា ទុកក្នុងព្រះគម្ពីរ បរិសុទ្ធ មនុស្សនោះ គឺជាតួអង្គ ព្រះយេស៊ូវគ្រិស្ទ ដែលអ្នកមានជំនឿ ដល់ទ្រង់ តែងតែធ្វើ ពិធីបុណ្យរំលឹកថ្ងៃខួប ដែលទ្រង់ មានព្រះជន្មរស់ ឡើងវិញនោះ ជារាងរាល់ឆ្នាំ ភាគច្រើន នៅក្នុងខែមេសា។ នៅឆ្នាំ២០១៥ នេះ នឹងធ្វើនៅ ថ្ងៃទី៥ ខែមេសា ខាងមុខនេះ ។
នៅពេលក្រោយ ខ្ញុំនឹងលើកយក លក្ខណៈសម្បត្ដិ និងបន្ទូល របស់ទ្រង់ មកពិនិត្យ ពិភាក្សាមើល ថាតើត្រឹមត្រូវ សមហេតុផល ជាព្រះពិតតែមួយ ដូចជាការប្រកាស របស់ទ្រង់មែនឬទេ? តើមនុស្ស អាចទទួលស្គាល់ ថាជាព្រះពិតមែនបានឬទេ? ខ្ញុំអញ្ជើញបងប្អូន ឱ្យចូលរួម ពិចារណា ជាមួយគ្នា។ បើបងប្អូន មានសំនួរ ឆ្ងល់អំពីអ្វី សូមសួរមកចុះ បើខ្ញុំឆ្លើយមិនបាន ខ្ញុំនឹងស្វែងរកចម្លើយជូន បើអាចបាន។ ចំណែកឯបងប្អូន រួមជំនឿ បើយល់ថាល្អ សូមជួយចែកចាយ ដើម្បីចូលរួមចំណែក ព័ន្ធកិច្ចនេះជាមួយគ្នា។
សូមព្រះទ្រង់ប្រទានពរ