T26- របស់ដែលសំខាន់ជាងទ្រព្យសម្បត្ដ
Scripture: Psalms 111:10
របស់ដែលសំខាន់ជាងទ្រព្យសម្បត្ដ
តើអ្វីទៅ ដែលមនុស្ស ចូលចិត្ដស្វែងរក ជាងគេក្នុងលោកនេះ?
នេះជាសំនួរមួយ យ៉ាងស្រួល ដែលមិនពិបាកឆ្លើយទេ មនុស្សសឹងតែ ទាំងអស់នឹងឆ្លើយថា គឺទ្រព្យសម្បត្ដិហើយ ជាចម្បងនោះ គឺលុយតែម្ដង បើនិយាយឱ្យខ្លី ព្រោះបើមានលុយ នោះនឹងអាច មានអ្វីៗទាំងអស់ ដែលសំដៅ ទៅលើទ្រព្យសម្បត្ដិ។ បើសួរថា តើមានអ្វី សំខាន់ ជាងទ្រព្យសម្បត្ដិទេ ក្នុងជីវិតមនុស្ស?មកដល់សំនួរនេះ ចម្លើយត្រូវពិបាក បើមាន ក៏មិនប្រាកដ ជាត្រូវ ព្រោះវាត្រូវពឹងផ្អែកទៅលើ កាលៈទេសៈ នឹងគំនិត យោបល់ ឧត្ដមគតិ របស់មនុស្សម្នាក់ៗ។ មនុស្សខ្លះ បាននិយាយថា លុយមិនសំខាន់ទេ ខ្ញុំស្រឡាញ់កូន ជាងលុយ ជាងជីវិតទៅទៀត ប៉ុន្ដែមានមនុស្សខ្លះ នៅពេលក្រពេក អស់ទ្រព្យ គេលក់កូន ឬលក់ខ្លួន ដើម្បីយកលុយដែរ ដូច្នេះសំរាប់មនុស្ស ប្រហែលជាលុយ នេះហើយ ជាប្រភព នៃសេចក្ដីត្រូវការ តាមពិត គឺដើម្បី ទិញឬប្ដូរ យកសេចក្ដីសុខ។ ប៉ុន្ដែព្រះទ្រង់មានបន្ទូលដូច្នេះវិញថា៖ ៦ កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹង ទំនុកបំរុងឯង ៧ ប្រាជ្ញាជាសំខាន់ លេខ១ ដូច្នេះចូរខំ ឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំ ឲ្យបានរបស់ផ្សេងៗ នោះចូរខំ ឲ្យបានយោបល់ផង។សុភាសិត ៤៖៦-៧
ព្រះទ្រង់ មានបន្ទូល ប្រាប់ថា ប្រាជ្ញាជាទីសំខាន់ លេខ១ ចូរស្វែង រកវាដែរ នៅពេលដែលឯង កំពុងតែស្វែងរក ទ្រព្យសម្បត្ដិនោះ។ ព្រះបន្ទូលខាងក្រោមប្រាប់ ពន្យល់ថា អ្វីទៅជា ការចាប់ផ្ដើម ឱ្យមានប្រាជ្ញា នឹងធ្វើដូចម្ដេច ដើម្បឱ្យរកបានប្រាជ្ញានោះ។
១០ ឯសេចក្តីកោតខ្លាច ដល់ព្រះយេហូវ៉ា នោះជាដើមចម នៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្តីសរសើរ នៃទ្រង់ជាប់នៅ អស់កល្បជានិច្ច។ ទំនុកដំកើង ១១១៖១០
ដូច្នេះប្រាជ្ញា គឺការចាប់ផ្ដើមឡើង ដោយការកោតខ្លាច នឹងធ្វើតាមព្រះ ដើម្បីកោតខ្លាច នឹងធ្វើតាមព្រះបាន នោះគឺត្រូវជឿ ជាមុនសិន។
ប្រសិនបើ មានប្រាជ្ញា គឺបានជឿ ទុកចិត្ដលើព្រះ នោះមនុស្ស ពិតជាអាច ស្វែងរក ទ្រព្យសម្បត្ដិ បានស្រួល មុននឹង លក់កូន ឬលក់ខ្លួនឯង។ លិទ្ធផល នៃសេចកី្ដជំនឿ គឺជាការពិសោធផ្ទាល់ របស់មនុស្សម្នាក់ៗ ជាមួយព្រះ មិនអាច រកបានដោយខ្វះ ការជឿ ហើយប្រព្រឹត្ដ ធ្វើតាមនោះទេ បើបងប្អូន ចង់ដឹងការពិតនេះត្រូវតែជឿ ដល់ព្រះ គឺព្រះយេស៊ូវគ្រិស្ទ នឹងធ្វើតាមព្រះបន្ទូល ដែលមាននៅក្នុងព្រះគម្ពីរ។