T56- ស្ថានសួគ៌ពិតនៅឯណា?

ស្ថានសួគ៌ពិតនៅឯណា? សំណួរនេះងាយយល់នេះ ប៉ុន្ដែពិបាកឆ្លើយឱ្យបានត្រឹមត្រូវ ព្រោះមនុស្សស្ទើរតែគ្រប់គ្នា គ្រប់ទាំងសាសន៍ ហាក់ដូចជាបានដឹង ហើយស្គាល់ទៅតាម ការយល់របស់ខ្លួនផ្ទាល់ៗរួចហើយឬ ទៅតាមការបង្រៀន របស់សាសនាខ្លួន ឬជំនឿរបស់ខ្លួនផ្ទាល់ ព្រោះវាជាកន្លែងដែលឮតែឈ្មោះ មិនមានអ្នកណាបានស្គាល់ ហើយបានទៅដល់ តែមនុស្សមា្នក់ៗប្រាថ្នា ចង់ទៅនៅកន្លែងនោះ ស្ទើរតែគ្រប់គ្នា។ មុនដំបូងសូមយើង ពិនិត្យមើលអត្ថន័យ នៃពាក្យស្ថានសួគ៌នេះ ដែលប្រែថា ឋានទេវលោក គឺកន្លែងរបស់ទេវតា…

T54- ខ្លឹមសារនៃព្រះគម្ពីរបរិសុទ្ធ

ខ្លឹមសារនៃព្រះគម្ពីរបរិសុទ្ធ ពាក្យថាគម្ពីរមានន័យថា សៀវភៅ ឬកំរងសៀវ គឺជាកំណត់ទ្រឹស្ដីសំខាន់ៗ។ គម្ពីរមានច្រើនណាស់ គ្រប់ទាំងសាសនាមានគម្ពីររបស់គេ សូម្បីតែយុទ្ធសាស្រ្ដ ក្បាច់គុណចិនក៏មានគម្ពីររបស់គេដែរ ប៉ុន្ដែពេលនេះយើងចង់លើក យកតែគម្ពីរពិសេសមួយ ដែលហៅថា ព្រះគម្ពីរ ឬព្រះគម្ពីរបរិសុទ្ធ របស់ព្រះដ៏ពិត តែងឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ដែលមានចែងទុក ក្នុងគម្ពីរធីម៉ូថេទី២ ជំពូក៣៖១៦- ‹‹ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន…

T53- ការអាថ៌កំបាំង

ការអាថ៌កំបាំង តើអ្នកដឹងឬទេថា៖ គ្រិស្ដករាជ គ.ស 2022 ជារាជ្យ ឬឆ្នាំរបស់ព្រះយេស៊ូវគ្រិស្ដ នៅលើផែនដី? មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលបានឮពីនាម ព្រះយេស៊ូគ្រិស្ទ រួមទាំងអ្នកមិនជឿ នឹងទាំងពួកប្រឆាំងផង។ មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលមានទំនាក់ទំនង នឹងជីវិត របស់ព្រះយេស៊ូវ គឺឆ្នាំកំណើត របស់គេទាំងអស់ បានពឹងផ្អែកទៅ នឹងឆ្នាំរបស់ទ្រង់…

T52- បាបកម្មលើឈើឆ្កាង

Scriptures: 2Cor. 5:21 បាបកម្មលើឈើឆ្កាង តើបងប្អូនដឹងថា ខ្លួនមានបាបដែរឬទេ? ព្រះបន្ទូលក្នុងគម្ពីររ៉ូមថា៖ ‹‹២៣ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ។ ›› មានន័យថា បាបបានបាំងមិនឱ្យឃើញសិរីល្អនៃព្រះ ហើយដាច់ទំនាក់ទំនងពីព្រះ។ ដោយសារមនុស្សមានបាប ទើបមនុស្សត្រូវស្លាប់ជា យថាហេតុ។ បងប្អូនខ្លះជឿលើកម្មផល? កម្មគឹការធ្វើ ឬប្រព្រឹត្ដ គឺការធ្វើបាប ឬប្រព្រឹត្តបាប ចំណែកឯផលគឺលទ្ធផល ដែលត្រូវបានទទួល…

T51- ប្រព័ន្ធនៃចិត្ដ?

ប្រព័ន្ធនៃចិត្ដ? អត្ថបទចម្លែក ព្រះទ្រង់បង្កើតរបស់ទាំងអស់លើផែនដីដោយឱ្យមានជីវិត ព្រោះទ្រង់ជាជីវិត ប៉ុន្ដែជីវិតដែលពិបាកយល់ ជាងគេបំផុតនោះ គឺជីវិតមនុស្ស ព្រោះទ្រង់បង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់។ ក្នុងខ្លួនមនុស្សមា្នក់ៗ បានចែកចេញជាច្រើនផ្នែក ប៉ុន្ដែផ្នែកដែលធំហើយសំខាន់មានបី៖ ១-សរីរាង្គកាយ, ២-ចិត្ដ(រួមទាំងវិញ្ញាណ) នឹងទី៣គឺ ព្រលឹង។ ក្នុងវិជ្ជាពេទ្យ មនុស្សអាចសិក្សា យល់ពីសរីរាង្គកាយមនុស្ស បានច្រើនសព្វថ្ងៃនេះ។ ចំណែកឯចិត្ដរបស់មនុស្សវិញ ជារបស់ដែលមានពិត តែមើលមិនឃើញ…

T49- ជំនឿដែលបានរាប់ជាសុចរិត

Scripture: Gen. 6:1 សេចក្ដីជំនឿដែលបានរាប់ជាសុចរិត ព្រះទ្រង់បានបង្រៀនមនុស្ស អំពីសេចក្ដីជំនឿ ទៅលើទ្រង់តាំងពីដំបូងមក ហើយបានរាប់សេចក្ដីជំនឿនោះ ជាសុរិច តាំងពីក្នុងព្រះគម្ពីរ សញ្ញាចាស់ម្លេះ ដូចជាទ្រង់បានរាប់លោកណូអេ នឹងលោកអ័ប្រាហាំ ជាមនុស្សសុចរិត ដោយសារសេចក្ដីជឿ។ លោកុប្បត្ដិ្៦៖១ ទ្រង់រាប់លោកណូអេជាសុចរិត ‹‹ ព្រះយេហូវ៉ា​ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯងនិង​ពួក​គ្រួ​ឯង​ ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះអញ​ឃើញ​មាន​តែ​ឯង​ទេ…

T48- ព្រះអីក៏កាចម្លេះ?

Scripture: Ez. 39:6-7 ព្រះអីក៏កាចម្លេះ? នៅក្នុងព្រះគម្ពីរសញ្ញាចាស់ របស់គ្រិស្ទាន ដែលមានព្រះយេហូវ៉ា ជាតួសំខាន់ជាងគេនៅក្នុង គម្ពីរសញ្ញាចាស់ទាំងមូល គឺជារឿងរ៉ាវ រវាងព្រះអទិករ នឹងមនុស្ស ជាពីសេសជាមួយសាសន៍ អ៊ីស្រាអែល ហើយព្រឹត្ដការណ៍ក្នុងគម្ពីរសញ្ញាចាស់នេះ បានកើតឡើងមុនកំណើត ព្រះយេស៊ូវគ្រិស្ដ គឺក្នុងកំឡុងមុនគ្រិស្ដករាជ ដែលហៅថា សម័យក្រិតវិន័យ។ នៅក្នុងគម្ពីរសញ្ញាចាស់នេះ មានមនុស្សមួយចំនួនធំ រួមទាំងគ្រិស្ទានខ្លះផង…

T47- តើឆ្នាំថ្មីមានអ្វីត្រូវធ្វើ?

Scripture: Matthew 24:12-13 តើឆ្នាំថ្មីមានអ្វីត្រូវធ្វើ? ជារៀងរាល់ដើមឆ្នាំថ្មីម្ដងៗ មនុស្សជាច្រើន គេមានគំរោងការណ៍ សំខាន់ពិសេសមួយ នឹងត្រូវចាប់ផ្ដើមធ្វើ ពីដើមឆ្នាំនេះទៅតែម្ដង តើបងប្អូនមានអ្វី ត្រូវធ្វើហើយឬនៅ? ជាពិសេសបងប្អូន រួមជំនឿ ឧទាហរណ៍៖ ខ្ញុំនឹងខំស្រឡាញ់ប្រពន្ធ​​​ខ្ញុំ អោយបានច្រើនជាងឆ្នាំមុន ខ្ញុំនឹងខំអនុវត្តន៍ អេភេសូ ៥៖២៥, ‹‹២៥ បុរស​រាល់​គ្នា​អើយចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​…

T46- ចូលស្ថានសួគ៌ដោយកំបុតដៃ

ចូលស្ថានសួគ៌ដោយកំបុតដៃ Scripture: Mark 9:43 ម៉ាកុស ៩៖៤៣, ព្រះគម្ពីរប្រែចាស់ ៤៣ បើ​ដៃ​អ្នក​នាំ​ឲ្យ‹‹​គេ​››រវាត​ចិត្តនោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន។ ក្នុងព្រះគម្ពីរប្រែចាស់ មានការ ប្រើខុសពាក្យថា ‹គេ› ‹‹នាំឱ្យគេរវាតចិត្ដ›› តាមត្រឹមត្រូវគឺ ត្រូវប្រើថា ‹អ្នក› ‹‹នាំឱ្យអ្នករវាតចិត្ដ›› ព្រោះនៅក្នុងគម្ពីរភាសា អង់គ្លេស៍ក៏គេប្រើពាក្សថា…

T45- នរណាជាកូនរបស់ព្រះ?

Scripture: Gen. 6:2-4 នរណាជាកូនរបស់ព្រះ? ប្រសិនបើបងប្អូន បានអានព្រះគម្ពីរបរិសុទ្ធ តាំងពីទំព័រដើមមក ដោយយកចិត្ដ ទុក្ខដាក់នោះបងប្អូនប្រហែលជា មានចម្ងល់ថា តើនរណាគេជា ‹‹ពួកកូនប្រុសរបស់ព្រះ››? នៅក្នុងគម្ពីរ លោកុប្បត្ដិ ៦៖២ ដែលថា៖ ‹‹ ២នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី ​របស់​មនុស្ស ​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ ​តាម​តែ​ចិត្ត​គេ​ទៅ››…