ការអាថ៌កំបាំង
តើអ្នកដឹងឬទេថា៖
- គ្រិស្ដករាជ គ.ស 2022 ជារាជ្យ ឬឆ្នាំរបស់ព្រះយេស៊ូវគ្រិស្ដ នៅលើផែនដី?
- មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលបានឮពីនាម ព្រះយេស៊ូគ្រិស្ទ រួមទាំងអ្នកមិនជឿ នឹងទាំងពួកប្រឆាំងផង។
- មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលមានទំនាក់ទំនង នឹងជីវិត របស់ព្រះយេស៊ូវ គឺឆ្នាំកំណើត របស់គេទាំងអស់ បានពឹងផ្អែកទៅ នឹងឆ្នាំរបស់ទ្រង់ គឺជាគ្រិស្ដករាជ ឬហៅថាឆ្នាំសាកល បានកត់ទុក នៅលើអត្ដសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនរបស់គេ។ មិនតែប៉ុណ្ណោះ គេថែរក្សាវាជាប់នឹងខ្លួន មិនឱ្យបាត់ទៀតផង បើពុំនោះទេ គេមិនអាចធ្វើដំណើរ ឆ្លងប្រទេសបានទេ នេះក៏រួមបញ្ចូលទាំងអ្នកមិនជឿ នឹងពួកប្រឆាំងផងដែរ ប្រហែលជាគេទាំងអស់គ្នា នោះមិនបានដឹងខ្លួន ឬចាប់អារម្មណ៍ផងទេ។
- មនុស្សទាំងអស់មានព្រះលឹង ហើយព្រលឹងនោះមានមា្ចស់ ដែលជាព្រះ គម្ពីរ១ខបាននិយាយថា៖ មើល ព្រលឹងទាំងអស់ ជារបស់ផងអញ ទោះទាំងព្រលឹងនៃឪពុក និងព្រលឹងនៃកូនផង ក៏ជារបស់ផងអញដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ។ (អេសេគាល ១៨៖៤)
- មនុស្សទាំងអស់ សុទ្ធតែមានបាប ទោះអ្នកនោះជាមនុស្សល្អ យ៉ាងណាដ៏ដោយ ក៏មិនបានគ្រប់ខ្នាតសុចរិត របស់ព្រះបរិសុទ្ធឡើយ ក្នុងព្រះគម្ពីររ៉ូម ៣៖២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។
- ព្រះទ្រង់ស្រឡាញ់មនុសគ្រប់គ្នា មិនចង់ឱ្យអ្នកណាម្នាក់ ធ្លាក់ក្នុងបឹងភ្លើង នៃស្ថាននរកឡើយ។
- ព្រះទ្រង់អាច អត់ទោសបាប ឱ្យមនុស្សបាន, ដោយទ្រង់បានសុគត ជំនួសនៅលើឈើឆ្កាង នៅល្ងាចថ្ងៃសុក្រ កាលពី ២០១៦ឆ្នាំមុន។ ហើយយើងជាគ្រិស្ទានបាន ធ្វើបុណ្យរំព្ញក ជារៀងរាល់ឆ្នាំ។
- បើបងប្អូន ចង់រួចពីបាប របស់ខ្លួន គឺគ្រាន់តែទទួលយក ព្រះយេស៊ូវ ជាព្រះដែលទ្រង់បានសុគត លោះបាបឱ្យយើងរួចហើយ ដោយលន់តួបាប នឹងប្រែចិត្ដកុំប្រព្រឹត្ដអំពើបាប តទៅទៀត។
- ព្រះហឬទ័យ របស់ព្រះ គឺចង់ឱ្យមនុស្ស ទាំងអស់បានរស់ឡើងវិញ នៅថ្ងៃចុងក្រោយបង្អស់ ហើយនឹងទៅរស់នៅ ស្ថានសួគ៌ជាមួយទ្រង់ រហូតទៅ។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ